សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡានក្រុង​ក្រុមហ៊ុន​អូឡាំពិក បុក​ឡាន​ឆ្នៃ​ពីក្រោយ ជ្រុះ​ម៉ាស៊ីន​មនុស្ស​របួស​ធ្ងន់ បី​អ្នក​

ឡានក្រុង​ក្រុមហ៊ុន​អូឡាំពិក បុក​ឡាន​ឆ្នៃ​ពីក្រោយ ជ្រុះ​ម៉ាស៊ីន​មនុស្ស​របួស​ធ្ងន់ បី​អ្នក​

សៀមរាប​ ៖​ កាល​ពី​ព្រឺ​ក​ម៉ោង​៩​ថ្ងៃទី​៥​ខែកក្កដា ២០១៩​នៅ​ចំណុច​ស្ពាន​ពោធិ ភូមិ​ព្រៃ​ជ្រូក​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក​ខេត្ត​សៀមរាប​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ឡានក្រុង​បើក​បុក​ឡាន​កែច្នៃ​រហូត​ធ្លាក់​ម៉ាស៊ីន​ធ្វើឲ្យ​មនុស្ស​បី​នាក់​រងរបួ​ស​។

​តាម​អ្នកឃើញ​ហេតុការណ៍​និយាយថា​ឡាន​ច្នៃ​ដឹក​ទឹកកក នេះ បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ចំណែក​ឡានក្រុង​ក្រុមហ៊ុន​អូឡាំពិក​ពាក់​ស្លាក​លេខ ភ្នំពេញ 3E ៤៣៤១​បានមក បុក​ឡាន​ច្នៃ​ពីក្រោយ មួយ​ទំ​ហ៊ឹ​ង បណ្ដាលឲ្យឡាន​ច្នៃ​ដឹក​ទឹកកក មូយ​ក្រឡាប់ពី​បី​ត្រឡប់ ចូល​ក្នុង​ស្រែ​ចំ​ង៉ាយ​ពី​ផ្លូវជិត​១០​ម៉ែត្រ ដាច់​ម៉ាស៊ីន​ខ្ទៀត​ចេញពី​ទួឡាន ទឹកកក​និង​សំបក​ឡាន ដាច់រ​ប៉ាត​រប៉ាយ ។ ចំណែក​ឡានក្រុង​គ្រាន់តែ​ខ្ទេច​អស់​ខាង​មុខ​មួយ​ចំហៀង ។ មនុស្ស​ជិះ​ក្នុង​ឡានក្រុង​មិន​មាន​របួស​នោះ​ទេ មិនយូ​ប៉ុន្មាន បាន​ហៅ​ឡាន​មក​សាង ។​

​ចំណែង​ប៉ូលិស​ប្រាប់ថា មាន​មនុស្ស​របួស​ធ្ងន់ បីនាក់​។ ឯ​អ្នក​ឃើញ​ហេតុការណ៍​ថា អ្នករបួស​មើលទៅ​ដូចជា​មិន​រស់​ទេ​!​។ អ្នកស្រុក​ប្រាប់ថា ឡានក្រុង​បំណង ឡើង​វ៉ា​ឡាន​ទឹកកក តែ​ចៃដន្យ​មាន​ឡាន​មក​ពី​មុខ ក៏​សុខចិត្ត​បុក​ឡាន​ទឹកកក វិញ​ទៅ ។​

​លោក ធឿន ថៅកែ​ឡាន​ដឹក​ទឹកកក ផ្ទះ​នៅ​ស្រុក​ពួក​ប្រាប់ថា កម្មករ​ពីរ​នាក់ ទី​មួយ​អាយុ​ជាង​២០​ឆ្នាំ ទី​ពី​អាយុ​ជាង​៣០​ឆ្នាំ ភេទ​ប្រុស​ទាំង​ពីរ​។ ចំ​ណែ​ក្មេងប្រុស​ម្នាក់​កូន​អ្នកភូមិ​នៅ​ជិត​ហ្នឹង ឡើង​ជិះ​ឡាន​មក​ជាមួយ លោក​មិនដឹងថា​អ្នករងគ្រោះ យ៉ាងណា​នោះ​ទេ ពី​ព្រោះ​អី​ឡានពេទ្យ ដឹកយក​ទៅ​សង្គ្រោះ​មក​មិន​ទាន់ ។​

 

Filed in: ព័ត៌មានជាតិ