សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​លោ​កឈួរ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ពិតជា​បាន​បញ្ជា​លោក ចេត អឿន​អោយ​ដេញ​អ្នកកាសែត​៣​នាក់​ចេញពី​កម្មវិធី​ប្រជុំ​របស់​គណ​:​កម្ម​ការ​សុ​វត្តិភាព រាចរណ៍​ផ្លូវ​គោគខេត្ត​?

​តើ​លោ​កឈួរ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ពិតជា​បាន​បញ្ជា​លោក ចេត អឿន​អោយ​ដេញ​អ្នកកាសែត​៣​នាក់​ចេញពី​កម្មវិធី​ប្រជុំ​របស់​គណ​:​កម្ម​ការ​សុ​វត្តិភាព រាចរណ៍​ផ្លូវ​គោគខេត្ត​?

(​កំពង់ឆ្នាំង​) ៖ អ្នកកាសែត​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ចំនួន​៣​នាក់​គឺ​លោក​ហង្ស វាសនា ភ្នាក់ងារ​ទូរទស្សន៍​បាយ​យ័ន លោក​ឈៀង ថា​រឹទ្ធ​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​និង លោក​សាយ​សន្យា ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៣​និង​កាសែត​នគរធំ​ត្រូវបាន​លោក ចេត អឿ​ន​ដែល​មាន​មុខងារ​មិន​ពិតប្រាកដ​ម្ដង​មន្ត្រី​យោធា ម្ដង​មន្ត្រី​មន្ទីរ​វ​ប្បធ​ម៏ ម្ដង​មន្ត្រី​សាលាខេត្ត​ដេញ​ចេញ​ពី​កម្មវិធី​ប្រជុំ​បូក​សារុប​លទ្ធផល​ការងារ​៦​ខែ​ដើម​ឆ្នាំ​របស់​គណ​:​កម្ម​ការ​សុ​វត្ថ​ភាព​ចរាចរណ៍​ផ្លូវគោគ​ខេត្ត ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីតាំង​សាលា​នយោបាយ​បក្ស​ខេត្ត​កំពង់ឆ្នាំង​។

​លោក​ចេត អឿន​អះអាងថា​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​គឺ​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​បញ្ជា​អោយ​រូបលោក​(​ចេត អឿន​)​ដើរ​ដេញ​អ្នកការ​សែត​ផ្សេង​ចេញ​គឺ​មិន​អនុញ្ញាត​អោយ​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​កម្មវិធី​ប្រជុំ​នេះ​ក្រៅពី​រូប​លោក​ឡើយ​គឺ​អនុញ្ញាត​អោយ​តែ​រូប​លោក​ចេត អឿន​មួយ​នាក់​គត់ បើ​អ្នកការ​សែត​ណា​ម្នាក់​មិន​ព្រម​ចេញពី​កិច្ចប្រជុំ​គេ​នឹង​ហៅ​ប៉ូ​លី​អោយ​ចាប់​។​

​តើ​លោ​កឈួរ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ពិតជា​បាន​បញ្ជា​អោយ​លោក​ចេត អឿន​ដេញ​អ្នកកាសែត​ចេញពី​កម្ម​វី​ធី​ប្រជុំ​របស់​គណ​:​កម្ម​កា​សុ​វត្ថ​ភាព​ចរាចរណ៍​ផ្លូវគោគ​ខេត្ត​ដូចដែល​លោក​ចេត អឿន​បាន​ធ្វើ​មែន​ឬ​ទេ​? បើ​ពិត​ដូច​ច្នេះ​មែន តើ​លោក​បាន​យល់​អំពី​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ដែរ​ឬ​? ឬ​មួយ​លោក​ចេត អឿន​ចេះតែ​យក​លេស​យក​បញ្ជា​ចៅហ្វាយខេត្ត​មក​គម្រាម​អ្នកកាសែត ដើម្បី​ទាញយក​ផលចំណេញ​ផ្ទាល់ខ្លួន​?​។​

​កន្លងមក​លោក​ចេត អឿន​តែងតែ​ក្អេងក្អាង​អាងយ៉ាង​កាត់​មុខ​គេ​ឯង​តាំងខ្លួន​ជា​អ្នកកាសែត​របស់​ចៅហ្វាយខេត្ត រត់​ក្លាក់ៗ​តាម​លោក​ចៅហ្វាយខេត្ត​តាំងពី​ជំនាន់​ខ្មោច​លោក ទូច​ម៉ា​រី​ម​នៅ​ជា​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​ម្លេះ និង​ធ្លាប់​ទៅ​បើ​កលុយ​ពី​ប្រាក់ខែ​ពី​អង្គភាព​យោធា​តំបន់​ប្រត្តិ​ការ​សឹក​រង​កំពង់ឆ្នាំ​ង​នៅ​បន្ទាយ​ទាហាន​ចាន់ សារិជា​រៀងរាល់​ខែ​ទៀត​ផង ។

​ក្រោយមក​បន្ទាប់ពី​លោ​កឈួរ ច័ន្ទ​ឌឿ​ន​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង​មក​ឮថា​គេ​ផ្ដាច់​ឈ្មោះ​ពី​មន្ត្រី​យោធា​ហើយ ក្រោយមក​ឮថា​ឈ្មោះ​លោក​ចេត អឿន​មក​នៅ​មន្ទីរ​វ​ប្បធ​ម៏ ប៉ុន្តែ​ត្រូវបាន​លោក​សុខ ធួ​ក​ប្រធាន​មន្ទីរ​វ​ប្បធ​ម៏​ខេត្ត​បដិសេធន៍​ថា​មិន​មាន​ឈ្នោះ​ចេត អឿន​នៅ​មន្ទីរ​វ​ប្បធ​ម៏​ឡើយ តើ​លោក​ចេត អឿន​មាន​ក្របខ័ណ្ឌ​ការងារ​រដ្ឋ​នៅ​ម​ន្ទ្ទី​រ ណា​ពិតប្រាកដ សូម​លោក​ប្រធាន​មន្ទីរ​មុខងារសាធារណ​:​មេត្តា​ជួយ​ប្រាប់​មហាជន​អោយបាន​ដឹង​ផង​។​

​ពាក់ព័ន្ធ​និង​ព័ត៌មាន​ខាងលើ​អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ប្រាប់​អ្នកសារព័ត៌មានថា​លោក​មិន​បាន​បញ្ជា​ប្រាប់​លោក​ចេត អឿន​អោយធ្វើ​បែប​នឹង​ទេ ហើយ​នៅ​ព្រឹក​មិញ​នេះ​នៅ​ពេល​លោក​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​ប្រជុំ​នោះ​លោក​ក៏​មិនបាន​ជួប​ជាមួយ​លោក ចេត អឿន​នេះដែរ​។​ដូចនេះ​សូម​អ្នកសារព័ត៌មាន​មេត្តា​កុំ​មាន​ការយល់ច្រឡុំ​ដូចដែល​លោក​ចេតអឿន​បាន​និយាយ​នោះ​។​លោ​កឈួរ ច័ន្ទឌឿនបា​ន​បន្ត​ថា​លោកចេត ធឿន​មិនមែនជា​អ្នកការ​សែត​នៅ​អង្គភាព​ណា​នោះ​ទេ លោក​ចេត អឿន​គ្រាន់តែ​ជា​មន្ត្រី​សាលា​ខេ​ត​ធម្មត្តា​ប៉ុណ្ណោះ​។​

​ឯ​ក្រុម​លេខាធិការដ្ឋាន​និយាយថា​៖​ក្នុងនាម​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​និង​អ្នករៀបចំក​ម្ម​វី​ធី​ប្រជុំ ខ្ញុំ​មិន​បាន​ទទួលបញ្ជា​ឬ​ការណែនាំ​ណា ពី​ឯកឧត្តម​អភិបាលខេត្តឲ្យ​អ្នកកាសែត​ចេញ​ក្រៅ​សាល​ប្រជុំ​នោះ​ទេ !

​ក្នុង​កិច្ចប្រជុំ​កន្ល​មក ឯកឧត្តម​អភិបាល​ខត្ត​លោក​មាន​មតិ​ថាៈ​សំណូមព​រអ្នក​កាសែត​ឬ​អ្នក​យក​ពត៌មាន​សូម​កុំ live ផ្ទាល់​ក្នុង​កិច្ចប្រជុំ ! ​នេះ ប្រហែលជា​មាន​ការភាន់ច្រឡំ​របស់​មន្ត្រី​សាលាខេត្ត​រូបនោះ ។ ហេតុនេះ​សូមអ្នក​សារពត៌មាន​ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​ប្រជុំ​ដ៏​មាន​សារៈសំខាន់​នាព្រឹក​មិញ​នេះ មេត្តា​យោគយល់​ដោយ​ឈ​រលើស្មារតី​សាមគ្គី​ភាព ឯកភាព សេចក្តី​ថ្លែ​​ថ្នូរ ទាំងអស់គ្នា ។​សូម​ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ស្មោះ​អំពី​យើងខ្ញុំ ។​
​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៩​ក្រុម​លេខាធិការដ្ឋាន ៕

Filed in: ព័ត៌មានជាតិ