សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រឡាបញ្ជី​នៃ​សាលាឧទ្ធរណ៍​ម្នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​យក​ទៅ សួរ​តែ​សាលាឧទ្ធរណ៍​បដិសេធ​

ក្រឡាបញ្ជី​នៃ​សាលាឧទ្ធរណ៍​ម្នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​យក​ទៅ សួរ​តែ​សាលាឧទ្ធរណ៍​បដិសេធ​

ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​យប់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩​បានឲ្យដឹងថា​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំ​ខ្លួន​ក្រឡាបញ្ជី​នៃ​សាលាឧទ្ធរណ៍​ម្នាក់ យក​ទៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​។

​ក្រឡាបញ្ជី នៃ​សាលាឧទ្ធរណ៍ ដែល​ត្រូវ​នាំខ្លួន​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ មាន ឈ្មោះ ទេព ធីរិទ្ធ អាយុ​៤៦​ឆ្នាំ ដែល​ត្រូវបាន ACU ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​ទោះជា​យ៉ាងណា​ខាង​ភាគី​សាលាឧទ្ធរ​បាន​ចេញ​ប្រកាស​ពត៍មា​ន​មួយ​បដិសេធ​ថា​ឈ្មោះ​ទេព ធីរិទ្ធ​មិនមែន​ជា​ក្រឡា​បញ្ជីរ​នៅ​សាលាឧទ្ធរណ៍​ទេ​ដេញ​ចោល​យូ​ហើយគ​ញ​រាន់​តែ​នៅ​ចេញ​ចូល​តែប៉ុណ្ណោះ​!?​។​

​ទោះជា យ៉ាងនេះក្តី លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិន​ទាន់​បញ្ជាក់​លម្អិត អំពី​អំពើពុករលួយ ដែលនាំឱ្យ​មាន​ការ​ឃាត់​ខ្លួន​ក្រឡាបញ្ជី នៃ​សាលាឧទ្ធរណ៍​ខាងលើ​នេះ​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ