សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេបញ្ជាការរង​វរៈសេនីយ៍ឯក សំ ស៊ី​ថុល យោធភូមិភាគ​ទី​៤ តំបន់សឹករង​ព្រះវិហារ ចេញ​លិខិត​អោយ​បុគ្គល​មួយចំនួន អារ កាប់ ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃរ​ការ​យក​លេស​ថា​ធ្វើ​បន្ទាយ​

មេបញ្ជាការរង​វរៈសេនីយ៍ឯក សំ ស៊ី​ថុល យោធភូមិភាគ​ទី​៤ តំបន់សឹករង​ព្រះវិហារ ចេញ​លិខិត​អោយ​បុគ្គល​មួយចំនួន អារ កាប់ ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃរ​ការ​យក​លេស​ថា​ធ្វើ​បន្ទាយ​

ខេត្ត​ព្រះវិហារ ៖ រយៈពេល​ចុងក្រោយ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា បាត់បង់​ជិត​អស់​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំង​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៅហើយ នោះ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជា​ច​ផ្សេងទៀត នៅតាម​ខេត្ត​មួយចំនួន បាន​ចេញ​សេចក្ដីប្រកាស​ដាក់​ពិ​ដា​មាន​សរសេរ​ពាក្យស្លោក​ដាក់​នៅ​តាម​ដងផ្លូវ​ជុំវិញ​ភូមិ ឃុំ ស្រុក ខណ្ឌ័ ខេត្ត ក្រុង​គ្រប់​ទីកន្លែង ក្នុង​គោលបំណង​ពង្រឹង និង​ទប់ស្កាត់​ការ​ទន្ទ្រាន​ព្រៃឈើ​អោយ​ពលរដ្ឋ​ទូទៅ​បាន​យល់ដឹង​ពី​ខ្លឹមសារ សារៈប្រយោជន៍ និង​គុណ​តំលៃ​នៃ​ព្រៃឈើ​ធម្មជាតិ ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ចេះ​ជួយ​ថែរក្សា​ការពារ​អោយ​ព្រៃឈើ​ឱ្យបាន​នៅ​គង់វង្ស​សំរាប​សត្វព្រៃ​រស់នៅ និង​ការពារ​កុំឱ្យ​កើតមាន​នូវ​គ្រោះធម្មជាតិ​ផ្សេងៗ​កើតឡើង​ជា​យថាហេតុ​ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។​

​ដោយឡែក បែរជា​លោក​មេបញ្ជាការរង​វរៈសេនីយ៍ឯក ខាងលើ​ទៅ​ជា​អ្នក​កំពុង​ប្រព្រឹត្ត​បទល្មើស​ផ្ទុយ​ពី​សេចក្តីនែនាំ​របស់​ក្រសួង និង​ហ៊ាន​ចេញ​លិខិតអនុញ្ញាត​អោយ​បុគ្គល​ពាក់​ឯកសណ្ឋាន​ជា​ទាហាន បាន​បង្ហាញ​លិខិត​នេះ​ចេញ​មក​អោយ​អ្នកកាសែត​បាន​ដឹង​យ៉ាង​ចំហរ និង​បាន​និយាយថា រូប​លោក​ដឹកឈើ​មួយ​រដូវប្រាំង​ហើយ គ្មាន​នរណា​ម្នាក់​ហ៊ាន​កាក់​សួរនាំ​ពី​ការដឹកជញ្ជូន​ឈើ​ពី​រូប​លោក​ឡើយ​ទៅវិញ​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​កន្លង​ថ្មីៗ​នេះ និង​នៅ​ថ្ងៃ​បន្ដបន្ទាប់​បុគ្គល ដែល​មាន​រូបភាព​នេះ​បាន​កំពុង​បន្ដ​ដឹក​ឈើ​ចេញពី​ព្រៃ​រការ​តែ​មិន​ត្រូវបាន​មន្ដ្រី​ពាក់ព័ន្ធ​នៅ​ទីនោះ​អើពើ​ឡើយ​គ្រាន់តែ​បង្ហើប​អោយដឹង​ខ្លះៗ​ថា​គេ​មានច្បាប់​ដឹក​។ លិខិត​នោះ​ចេញពី​មេញ្ជា​ការរង សំ ស៊ី​ថុល ប្រចាំ​ខេត្ត​ព្រះវិហារ ហើយ​ក៏​គ្មាន​មន្ត្រី​ណា​ហ៊ាន​សួរនាំ​អ្វី​នោះ​ទេ​តាំង​ពី​ដឹង​ដំណឹង​នោះ​។​

​ចំណែកឯ​អ្នក​ភូមិ បាន​បង្ហើប​ឱ្យ​បញ្ញវន្ត​ខ្មែរ​ដឹងថា នៅ​ទីនោះ​ឈ្មួញកណ្ដាល​ដែល​គេ​តែងតែ​ហៅថា ចែ​នី​ជា​អ្នក​រក​ទិញ​ឈើ​ពី​អ្នកភូមិ​ពោ​ធ៌៍ ភូមិ​ប្រ​មេរុ ភូមិ​គោគ​កា​មែន ភូមិ​កំពត​ស្ថិត ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​យ៉ាង​គគ្រឹក​គ​ក្រែង ដោយសា​អាងខ្នង​មាន​ប្ដី​ធ្វើ​អធិការរង​ក្រុង​ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​ខៀវ ព្រោះតែ​បែបនេះហើយ​បាន​ធ្វើ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ និង​មាន​អាជ្ញាធរ​នៅ​ទីនោះ​រកស៊ី​បទល្មើស​បំផ្លាញ​ព្រៃឈើ​ផងដែរ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ឈើ​ទាំង​នោះ​គឺ​បានមកពី​ការកាប់ អារ ត្រូវបាន​ដឹក​ជញ្ជូន​ចេញពី​ព្រៃ​រការ ជា​ព្រៃ​ដែល​ជនជាតិភាគតិច​តែង​រក្សា​និង​គោរព​អប៉ិយ​ជំនឿ​ខាង​សាសនា​របស់​អ្នកភូ​មិ​ពោ​ធ៌៍​ប្រ​មេរុ ឥឡូវ​ត្រូវបាន​ឈ្មួញ​រកស៊ី​ឈើ​សហការ​ជាមួយ​អាជ្ញាធរ​នៅ​ទី​នោះ​ធ្វើ​ការកាប់ អារ​ដឹកជញ្ជូន​ចេញពី​ព្រៃរ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ជិត​អស់ហើយ​។

​អ្នកភូមិ​ជនជាតិភាគតិច​តែង​លើកឡើងថា​អ្នកភូមិ​កំណើត​រស់​នៅ​ទីនេះ​មិនសូវ​ហ៊ាន​កាប់ អារឈើ​នៅ​ព្រៃរ​ការ​នោះ​ទេ​ដោយ​យល់ថា​មាន​អា​រុក​អា​រាក់​រក្សា​ក្រុមគ្រួសារ​ពួកគាត់​។ ភាគច្រើន​មាន​តែ​មនុស្ស​ដែល​មកពី​ខេត្ត​ផ្សេងៗ​មក​ស្នាក់នៅ​ដើម្បី​ចូល​ទៅ​កាប់ អារ​ឈើ​រួច​ដឹក​ចេញ​មក​លក់​អោយ​ឈ្មួញ​ហើយ​ឈ្មួញ​ទាំងនោះ​រងចាំ​ទិញ​ពី​អ្នក​ចូល​ទៅ​កាប់ អារ​តែម្ដង​ឬ​ដឹក​ទៅ​លក់​ដោយ​ដោយ​ខ្លួនឯង​។

​ឈ្មួញ​ត្រូវ​ចាំ​ទិញ​ឈើ​មាន​ឈ្មោះ ចាប ហៅ​វែន​តា ឬ​ហៅ​ឈ្មោះ​មួយ​ថ្មី​ទៀត​ថា​បុរស​កោសក់​តែ​មិន​កោចិត្ត​ក្នុង​មួយ​យប់​ដឹក​៤ ៥​រថយន្ត​សាំ​យ៉ង់​ដែល​ប្រមូល​ពី​អ្នក​ទៅ​កាប់ អារ​ពី​ក្នុងព្រៃរ​ការយកមក​លក់​អោយ​ឈ្មួញ​ឈ្មោះ​ចាប​ហៅ​វែង​តា​ដឹក​ពី​ស្រុក​ត្បែងមានជ័យ​យក​ទៅ​សាង​ឬ​ដាក់​លក់​នៅ​ព្រំប្រទល់​ខេត្ត​សៀមរាប​នៅ​ម្ដុំ​ភូមិ​អូរ​ប្រាំ​ព្យាម អង្តែន​១៦​ចំងាយ​ពី​ព្រំប្រទល់​ខេត្ត​ព្រះវិហារ​១​គីឡូត៌៍​កន្លះ​ស្ថិតក្នុង​ស្រុក​ស្វាយលើ​ខេត្តសៀមរាប​។​

​បើ​និយាយ​ពី​សមត្ថកិច្ច​នៅ​ទីនោះ​វិញ​កំពុង​រកស៊ី​ដោយ​លួចលាក់​និង​កាង​ឈើ​ពី​ក្រុម​អ្នក​ដឹក​ដោយ​បង្គាប់​ថា​ដឹក​អោយ​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​ចំណែក​អ្នកកាសែត​ដែល​បាន​ឆ្លងកាត់​ខេត្ត​ព្រះវិហារ​វិញ​នោះ​សមត្ថកិច្ច​នៅ​ប្រចាំ​ទីនោះ​ចាត់ទុក​ថា​មក​ដាក់កុង​ត្រូល​ជជុះ​តាម​ដងផ្លូវ​ទៅ​វិញ​និង​ចេញ​បញ្ជា​អោយ​សមត្ថកិច្ច​ថ្នាក់ស្រុក ថ្នាក់​ខេត្ត​មក​សួរនាំ​ពី​ហេតុផល​ផ្សេងៗ​ថា​ជា​រឿងមិ​ល្អ​និង​បង្គាប់​អោយ​ចេញពី​ដែន​របស់​ខ្លួន​គ្រប់គ្រង​។​

​ទាក់ទិន​ពី​បញ្ហា​នេះ​ដែរ​មាន​បុរស​ភ្លេច​កំនើត​មួយ​ក្ដាប់​តូច​នៅក្នុង​ខេត្ត​ព្រះវិហារ​បាន​ជួយ​ជ្រោមជ្រែង​បទល្មើស​ក្នុង​ខេត្ត​ឬ​អាច​ថា​បាន​មាន​ចំណែក​ទទួល​លាភសក្ការៈ​ពី​ឈ្មួញ​ទាំងនោះ​រួច​ជា​ស្រាច់​ហើយ​ដែរ ក៏​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​បំភ័យ​ដល់​អ្នកកាសែត​ដែល​បាន​ឆ្លងកាត់​ហើយ​និយាយថា​មិន​គួរ​មក​ទី​នេះ​ទេ​។​

​មាន​ពត៌មាន​អ្វី​បន្ថែម​ពី​ករណី​ខាងលើ​អ្នក​យក​ពត៌មាន​យើង នឹង​យកមក​ជំរាប​ជូន​សាធារណៈជន​ឱ្យបាន​ដឹង​បន្ត សូម​រង់ចាំ​មើល​ការផ្សាយ​នៅ​លេខ​ក្រោយៗ​ទៀត​៕

 

 

IMG-20160803-WA0023 IMG-20160803-WA0021 IMG-20160803-WA0022

Filed in: ព័ត៌មានជាតិ