សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តេជគុណ​សក្កដា​សុភ័ណ្ឌ​គាំទ្រ​ស្រី​ស្អាត់​ទិ​កតុក​ដែល​ត្រូវ​នគរបាល​ចាប់ពេ​ល​សេព​គ្រឿងញៀន​!

តេជគុណ​សក្កដា​សុភ័ណ្ឌ​គាំទ្រ​ស្រី​ស្អាត់​ទិ​កតុក​ដែល​ត្រូវ​នគរបាល​ចាប់ពេ​ល​សេព​គ្រឿងញៀន​!

ភ្នំពេញ​៖​កាលពី​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ សមត្តកិច្ច​បាន​ធ្វើ ការឃាត់ខ្លួន​មនុស្ស​ចំនួន ១១​នាក់​ភាគច្រើន​យុវជន​ក្នុងនោះ គឺ​មាន​ម្នាក់​នៅ​ក្នុង​ចំណោម​នោះ ជា​តារា ក្នុង​បណ្ដាញ​សង្គម តិកតុក Tik Tok ដែល​នាង​មាន​គណនី​ឈ្មោះថា Kelly Kelly​នៅ​ចំណុច អាគារឌឹ​ប្រ៊ី​ដ បន្ទប់​លេខ​២២ ជាន់​ទី​១៩ ផ្លូវ​លេខ ៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ពេល​នាំគ្នា​សេព​គ្រឿងញៀន​។

​វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន ១-​ក្រាម​ពណ៌​ស​ថ្លា​០៥​កញ្ចប់​ស្មើនឹង ៨,២៣​ក្រាម ២-​ម្ស៉ៅ​ពណ៌​ស​០៤​កញ្ចប់​ស្មើនឹង ២,៦៩​ក្រាម ៣-​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ ២៩​គ្រាប់ ១១,៥៤​ក្រាម ។​នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​។​

​ពត៍​មាន​នេះ​ត្រូវបាន​គេ​សែ​ចែក​ផ្សាយ​ព្រោងព្រាត​និង​រិះគន់​។​ដោយឡែក​នេះ​បើ​យោង​តាម​ប្រភព ព្រះ​តេជគុណ ស​ក្កដា សុភ័ណ្ឌ ក៏​បាន​ទម្លាយ​រឿង​ពិត​យ៉ាង​ដូច្នេះ​ថា​៖«​អាត្មា​ផុស​នេះ ចង់​និយាយ​ពី​អ្នក​ដែរ​សើច​គាត់​! គាត់​ជួយ​ការងារ​សប្បុរស ជួយ​អ្នក​ទីទាល់ក្រ អ្នក​មាន​ជំងឺ​ច្រើនណាស់ និង​ធ្វើបុណ្យ​ច្រើនណាស់ បើ​និយាយ​ទៅ​អ្នក​សើច​គាត់​ហ្នឹង ស្រួល​មិន​ស្រួល​ធ្វើបុណ្យ​មិន​ដល់​គាត់​ផង ចុះ​ពេល​គាត់​ធ្វើ​បុណ្យ​នោះ ហេតុ​អី​មិនឃើញ​មាន​អ្នក​ស៊ែរ​ផង​…​។​

​ណាមួយ​អ្នកខ្លះ មិន​ស្គាល់​គេ​ទេ ដូច្នេះ​កុំ​សើចយំ​គេ​អី​…​ពេល​គេ​មាន​រឿង​នោះ ចុះ​បើ​គាត់​ធ្វើ​ខុស​ម្ដង​ហើយ​ចាំ​ទៅ​ជាន់​គាត់​ថែម​ដល់​ណា​ទៀត យើង​ត្រូវ​យកចិត្ត​គាត់ មក​ដល់​ចិត្ត​យើង​វិញ មើល​ចុះ​បើ​រឿង​ហ្នឹង​មក​ដល់​បងប្អូន​កូនចៅ​យើង​វិញ​មើល តើ​យើង​គិត​យ៉ាង​ណា​? អាត្មា​សុំ​ទៅ​បាន​ទេ ឈប់​ជាន់​គាត់​ទៀត​ទៅ ចុះ​បើ​ថ្ងៃ​ណាមួយ គាត់​គិត​ខ្លី​ទៅ​វិញ​ម៉េច ពួក​យើង​គួរតែ​និយាយ​លើកទឹកចិត្ត​គាត់​វិញ​ថា ថ្ងៃក្រោយ​ឈប់​ធ្វើ​ចឹង​ទៀត​ទើប​ល្អ សូម​អរ​ព្រះ​គុណ និង សូម​អរគុណ​».​។​

​បើ​តាម​នគរបាល​ជន​សង្ស័យ​ចំនួន​១១​នាក់​ក្នុងនោះ​មាន ប្រុស​០៤​នាក់​ស្រី​០៧​នាក់​(​រួម​ទាំង​តារា​ហ្វេ​សប៊ុក​រូប​ស្រស់​នេះផង​)​ត្រូវបាន បញ្ជូន​ទៅ​ការិយាល័យ​គ្រឿងញៀន​ដើម្បី​កសាង​ឯកសារ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។​យ៉ាងណា​អ្នក​ទាំងនោះ​បើ​គិត​ឲ្យ​ជ្រៅ​គឺជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ដោយ​ការ​ភាពកម្សោយ​នៃ​ការអនុវត្ត​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​សមត្តកិច្ច​ទេ​តើ​!​។​សង្ឃឹមថា​តុលាការ​នឹង​គិតគូ​ពី​បញ្ហា​នេះ​!៕

Filed in: ព័ត៌មានជាតិ