សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​តម្រូវ​ឲ្យ​អ្នក​រស់នៅ​សំណង់​ចាស់​ទ្រុឌទ្រោម​ដែល​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​ចាកចេញ​ត្រឹម​ថ្ងៃ ២៨ ខែមិថុនា ខ្លាច​ការបាក់​រលំ​!!

​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​តម្រូវ​ឲ្យ​អ្នក​រស់នៅ​សំណង់​ចាស់​ទ្រុឌទ្រោម​ដែល​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​ចាកចេញ​ត្រឹម​ថ្ងៃ ២៨ ខែមិថុនា ខ្លាច​ការបាក់​រលំ​!!

​កំពង់ឆ្នាំង ៖ សំណង់​ផ្ទះល្វែង​មួយកន្លែង​បាន​កសាង​ជំនាន់​បារាំង​នៅ​ឆ្នាំ ១៩៣១ ដែល​មាន​អាយុ​ដល់ពេលនេះ​គឺ ៨៨ ឆ្នាំ​ហើយ ។​ពាក់ព័ន្ធ​និង​សំណង់​នេះ ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង និង​មិនមាន​គុណភាព មិន​អាច​បន្ត​ប្រើប្រាស់​រស់នៅ​បាន និង​មាន​ហានិភ័យ​ខ្ពស់ ដល់​ការ​ស្នាក់នៅ ដែល​មាន​ចំនួន ១៣ ល្វែង ស្ថិតនៅក្នុង​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​ចេញ​លិខិត​ជូនដំណឹង​បន្ទាន់​ជូនដំណឹង​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ទីតាំង​សំណង់​នោះ​អោយធ្វើ​ការចាក់ចេញ​ជាបន្ទាន់​។

​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​ថា ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើ​សំណង់​អាគារ​ផ្ទះ​ទាំង​១៣​ល្វែង (B134 ដល់ B 347 ) ដែល​មាន​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ចំនួន ១២​គ្រួសារ អាជ្ញាធរ​ក្រុង​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជា​យថាហេតុ ដែល​កើតមានឡើង​ដោយសារ​ការបាក់​ស្រុត រលំ​សំណង់​អាគារ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​សំណង់​ខាងលើ​នេះ​ត្រូវ​ចាកចេញ​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃ ២៨ ខែមិថុនា ឆ្នាំ ២០១៩ នេះ​ជា​កំហិត ហើយ​មិន​អនុញ្ញាត​ដាច់ខាត ការ​ស្នាក់នៅ មិន​ត្រូវ​ដេក មិន​ត្រូវ​ជ្រក ឬ​ឈប់​សម្រាក និង​ផ្អាក​ធ្វើ​អាជីវកម្ម​លក់ដូរ ទោះ​បី​យប់​ឬ​ថ្ងៃ​ក៏ដោយ ។​

​ម្ចាស់ផ្ទះ​ទាំង​១៣​ល្វែង មាន​សិទ្ធិ​រក្សារ គ្រប់គ្រង​មើលថ្ងែ​ផ្ទះ​របស់ខ្លួន រងចាំ​រដ្ឋបាល​ក្រុង​រៀបចំ​នីតិវិធី​សុំ​ជម្រះ​ពីរ​គណៈកម្មការ​សារពើភ័ណ្ឌ ស្របតាម​ច្បាប់​។​
​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៦ ខែ​មេសា​ឆ្នាំ ២០១៨ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចេញ​សេចក្តីជូនដំណឹង​លេខ ១៧៥/១៨ ស​ជណ ស្ដីពី​ការត្រួតពិនិត្យ​វាយ​តម្លៃ​គុណភាព​សំណង់​អគារ​ស្នាក់នៅ​ចំនួន ១៣ ល្វែង របស់​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​រដ្ឋបាលខេត្ត បានបញ្ជាក់​ថា​សំណង់​អគារ​ដែល​បាន​សាងសង់​តាំងពី​សម័យ​បុរាណ​មកដល់​បច្ចុប្បន្ន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង មិនមាន​គុណភាព​អាច​បន្ត​ប្រើប្រាស់​បាន​។​

​ហើយ​នឹង​មាន​ហានិភ័យ​ខ្ពស់ ដល់​អ្នកស្នាក់នៅ ម្យ៉ាង​ទៀត​សំណង់​អគារ​នេះ មិន​អាច​ផ្តល់​លក្ខណៈ​អនុគ្រោះ អោយ​យើង​អាច​ធ្វើ​ការជួសជុល កែលម្អ សម្រាប់​ស្នាក់នៅ ប្រកបដោយ​សុវត្ថិភាព​ឡើយ ដោយ​សសរ ធ្នឹម និង​បេតុង​ប្លង់​សេ ជ្រាប​ទឹក ពុកផុយ ច្រេះ​ស៊ី​ដែក បេតុង​ងាយ​នឹង​បាក់​ស្រុត ដែល​គួរឲ្យ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ។​ដើម្បី​ជៀសវាង នូវ​គ្រោះថ្នាក់​ជា​យថាហេតុ ដែល​អាច​នឹង​កើតមានឡើង​ដោយសារ​ការបាក់​ស្រុត រលំ សំណង់​អគារ​ពេលនេះ សូម​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុង​សំណង់​អគារ​ខាងលើនេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ឬ​គួរតែ​ចាកចេញ​ពី​ទីតាំង​សំណង់​ខាងលើ​នេះ​ជា​បណ្ដោះអាសន្ន​។​

Filed in: ព័ត៌មានជាតិ