សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

XSTAR​ខារ៉ាអូខេ​បី​សាស​ន៏​របស់​ថៅកែ​ចិន​ជា​កន្លែង​ជួញដូរ​ផ្លូវភេទ​នៅ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែត ? !

XSTAR​ខារ៉ាអូខេ​បី​សាស​ន៏​របស់​ថៅកែ​ចិន​ជា​កន្លែង​ជួញដូរ​ផ្លូវភេទ​នៅ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែត ? !

បន្ទាយមានជ័យ​៖ ក្លឹប​កំសាន្ត​មួយ​កន្លែង​នៅក្នុង​ទីប្រជុំជន​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ មាន ថៅកែ​ខ្មែរ​ឈ្មោះ លឹម ឃាង​ដែល​ធ្លាប់​រង​ការចោទប្រកាន់​ពី​ពលរដ្ឋ​ថា បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ​នៅ​ក្រុង​ប៉ោយប៉ែ​ត​យក​ដី​ផ្លូវ​សាធារណ​:​របស់​រដ្ឋ​មក​សង់អា​ឡូ​វ​លេច​ធ្លាយ​ថា​ជា​កន្លែង​ជួញដូរ​ផ្លូវភេទ​ថែម​ទៀត​។​ក្លឹប​ដែល​យក​ដី​សាធារណៈ​សង់​ខាងលើ​នេះ​ម្ខាង​ជា​កន្លែង​ផឹកស៊ី​មួយ​ផ្នែក​និង​មួយ​ផ្នែក​ទៀត ថៅកែ​ឈ្មោះ​លឹម ឃាង​បាន​បើក​ជា​បន្ទប់​ខារ៉ាអូខេ​មានឈ្មោះ​យីហោ​អិ​ចស្តារ​(XSTAR)​។

​ប្រភព​ពី​សមត្តកិច្ច​បានឲ្យ​ដឹង​ដែរ​ថា​ក្លឹប​ខាងលើ ក្រោយ​ដំណើរការបាន​មួយ​រយៈពេល​ក៏ បាន​ផ្អាក​មួយ​រយៈពេល​ខ្លី​ហើយ​បើក​វិញ​ស្រាប់តែ​ឃើញ​មាន​ជនជាតិ​ចិន​ឈរ​ធ្វើជា​ថៅកែ​វិញ​ឮ​ថា​ថៅកែ​ខ្មែរ​ឈ្មោះ លឹម ឃាង​ជួល​ទីតាំង​ខាងលើ​ក្នុងតម្លៃ​៧០០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ក្លិប​ខារ៉ាអូខេ​យីហោ​អ៊ិច​ស្តារ នេះ​ត្រូវបាន​ប្រភព​ខាងក្នុង​លួច​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​អោយ​ដឹងថា​៖ ក្លិប​កំសាន្ត​នេះ​ជា​កន្លែង​ជួញដូរ​ផ្លូវភេទ​ថែម​ទៀត​។​ព្រោះ​មាន​នារី​ខ្មែរ​មិន​តិច​នាក់​ទេ​ដែល​បាន​រត់ចេញ​ពី​កន្លែងធ្វើការ ហាង​ខារ៉ាអូខេ​ថៅកែ​ចិន​ខាងលើ ដោយ​ពួកគេ​បាន​ទាំង​បកអាក្រាត​ពី​អាថ៏កំបាំង​ផ្ទៃក្នុង​អោយ​មហាជន​បា​ន​ដឹង​ទៀតផង ។​

​ជាក់ស្តែង​កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ស្ត្រី​ខ្មែរ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា ពួក​នាង​បាន​រង​នូវ​ការជិះជាន់​កម្លាំង​ពលកម្ម​ពី​មេការ​ជនជាតិ​បរទេស​ឈ្មោះ​ប៉ូល​ល​( Paul) ជា​ជនជាតិ​ម៉ាឡេស៊ី ។ ពួកនាងៗ​ថា ជនបរទេស​រូបនេះ​គ្រប់គ្រង​ស្រី​ខ្មែរ​និង​ស្រី ថៃ ចំណែក​ស្រី​ចិន វិញ​គេ​មាន​មេការ​ជា​ជនជាតិ​ចិន​ជា​អ្នកគ្រប់គ្រង ។ លក្ខណៈ​ការងារ​នៅក្នុង​ក្លឹប​កំសាន្ត​អ៊ី​ច​ស្តារ​រួម​មាន​ស្រី​ខ្មែរ ថៃ​និង​ចិន​ផង​ធ្វើការ​គ្មាន​ប្រាក់ខែ​គ្មាន​ថ្ងៃ​ឈប់សំរាក និង​គ្មាន​បន្ទប់​ស្នាក់​នៅ​ឡើយ​។​

​របៀប​រក​ប្រាក់ចំណូល​នៅក្នុង​ហាង​ខារ៉ាអូខេ​អ៊ិច​ស្តារគឺ ស្រី​ខ្មែរ ពេល​អង្គុយ​ជាមួយ​ភ្ញៀវ ម្តង ក្នុង​ម្នាក់ មេការ​តម្រូវ​កាត់​លុយ​ពី​ភ្ញៀវ​ចំនួន​២០០០​បាត​ប្រាក់​ថៃ​។ ប្រាក់​២០០០​នេះ​ត្រូវ​មេការ​ដកយក​១០០០​ទុក​អោយ​តែ​១០០០​បាត​ទេ​ហេ​ី​យ​១​សប្តាហ៏​ទើប​បាន​បើ​កម្តង ។ ពេល​ភ្ញៀវ​ពេញចិត្ត​លើ​នារី​ណា​ហើយ​គឺ​មេ​ការតម្រូវ​អោយ​ទៅ​ដេក​ជាមួយ​ដោយ​គិតថ្លៃ​សេវា​១០០០០​បាត​ដោយ​ចែក​ផល​ជា​ពីរ​ចំណែក ។ ចំណែក​នារី​ជនជាតិ​ថៃ​តម្លៃ​ខ្លួន​២៥០០​បាត ពេល​អង្គុយ​កំដរ​ភ្ញៀវ​។​ម្តង​មេការ​កាត់​យក​១០០០​បាត​សេវា​រួមភេទ​ដេក​ជាមួយ​ភ្ញៀវ​ម្តង​១០០០០​បាត​មេការ​ដក​យក​ពាក់កណ្តាល​ដូចគ្នា ។​

​ចំណែក​ស្រី​ជា​ជនជាតិ​ចិន​វិញ ពេល​អង្គុយ​ជាមួយ​ភ្ញៀវ​ម្តង​តម្លៃ​២៥០០​បាត មេការ​កាត់​យក​ចំនួន​១០០០​បាត​ប្រាក់​ថៃ ប៉ុន្តែ​ពួកនាង​ពេល​ទៅ​គេង​ជាមួយ​ភ្ញៀវ​ម្តង​តម្លៃ​ខ្លួន​២០០០០​បាត​មេ​ការចែក​ផល​ជា​ពីរ​ដូចគ្នា ។ ប្រភព​បាន​អោយដឹង​បន្ថែម​ទៀត​ថា បន្ទប់​ខារ៉ាអូខេ​អ៊ិច​ស្តារ​មាន​ពីរ​ប្រភេទ ។​ប្រភេទ​ធម្មតា​មួយ​ម៉ោង​តម្លៃ​១០០០​បាត​ប្រាក់​ថៃ​ដោយ​ឡែក​បន្ទប់​វី​អាយ​ភី​មួយ​ម៉ោង​តម្លៃ​១៥០០​បាត​ប្រាក់​ថៃ​។​

​ក្រៅ​ពី​ប្រើប្រាស​ក្លឹប​សម្រាប​ជួញដូ​ភេទ​កាលពី​ថ្ងៃ ១៧ ខែមិថុនា ឆ្នាំ​២០១៩​នារី​ខ្មែរ​ដែល​ត្រូវ​មេការ​បញ្ឈប់​ពី​ការងារ​ហើយ​តែ​មិន​ព្រម​អោយ​ប្រាក់​កម្លាំង​ពលកម្ម​ដល់​នាង​ទៀតផង​។ នាង​បាន​ប្រាប់ថា ប្រាក់​របស់​នាង​មាន​ចំនួន​៩០០០​បាត​ប្រាក់​ថៃ​គឺជា​លុយ​ញើស​ឈាម​ដែល​បាន​ធ្វើការ​នៅ​ទីនោះ ។​នាង​ថា​រាល់ពេល​ដេញ​បុគ្គលិក​ចេញ​ម្តងៗ មេការ​រូប​នោះ​តែង ជំរុញ​អោយ​បុគ្គលិក​ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ប៉ុន្តែ​គ្មាន​អ្នក​ណា​ហ៊ាន​ចេញមុខ​ប្តឹង​វា​ទេ ព្រោះ​ពួក​នាង​ខ្លាច​ប៉ះពាល់​កិត្តិយស​និង​កេរ្តិ៍ខ្មាស់​របស់​ពួកនាង ។​

​យោង​តាម​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ត្រង់​ជំពូក​ទី​៤ មាត្រា​២៣ មាត្រា​២៤ និង​មាត្រា​២៥ ។

​ចំណែក​មាត្រា​២៦​បាន​លើកឡើង​ថា​ជន​ណា​ដែល​ប្រព្រឹត្ត​សញ្ចារកម្ម​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពីរ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ ។ មាត្រា​២៧​ស្ថាន​ទម្ងន់​ទោស​នៃ​សញ្ចារកម្ម ជន​ណា​ដែ​ប្រព្រឹត្ត​សញ្ចារកម្ម​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​។ បទល្មើស​សញ្ចារកម្ម​នោះ​កាលណា​ត្រូវបាន​ប្រព្រឹត្ត​ជា​ក្រុម​មាន​ការចាត់តាំង ឬ​ថា​កាល​បើ​សញ្ចារកម្ម​ត្រូវបាន​ប្រព្រឹត្ត​លើ​បគ្គ​ល​ច្រើន​នាក់​ធ្វើ​ពេស្យាចារ ។​

​បែប​នេះ​មែន​នោះ​ទីតាំង​ខារ៉ាអូខេ​យីហោ​អ៊ិច​ស្តារ​មិន​អាច​ថា​មិន​ជាប់​ពាក់​ពន្ធ័​និង​ផ្លូវ​ច្បាប់​របស់​កម្ពុជា​ជាក់​នោះទេ ។ សង្ឃឹមថា​អាជ្ញាធរ​ក្រោម​ការដឹកនាំ​របស់​លោក​អ៊ុំ​រាត្រី​អភិបាល​ខេត្ត​បន្ទាយមានជ័យ​នឹង​មិន​សម្ងំស្ងៀម​នោះទេ​មុខ​ជា​ដុតដៃដុតជើង​នាំ​គ្នា​អនុវត្ត​ន៏​ច្បាប់​ជាក់​ជាមិនខាន​ពុំនោះ​ទេ​ជន​បរ​ទ​សនឹង​មាក់ងាយ​អ្នកអនុវត្ត​ច្បាប់​កម្ពុជា ថា​មាន​សភាព​ទោ​ទន់​ទៅ​រក​តែ​លុយ​ជាធំ ជាមិនខាន ៕

Filed in: ព័ត៌មានជាតិ