សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម្ចាស់​គម្រោង​ម៉ៅ​ការជីក​ផ្លូវ​កប់ ឬ​ត​ភ្ជាប់​បណ្ដាញ​ក្រោម​ដី​ត្រូវ​ស្ថាបនា​ផ្លូវ​ឡើង​វិញ ដោយ​ធានា​ទាំង​បច្ចេកទេស និង​គុណភាព​

ម្ចាស់​គម្រោង​ម៉ៅ​ការជីក​ផ្លូវ​កប់ ឬ​ត​ភ្ជាប់​បណ្ដាញ​ក្រោម​ដី​ត្រូវ​ស្ថាបនា​ផ្លូវ​ឡើង​វិញ ដោយ​ធានា​ទាំង​បច្ចេកទេស និង​គុណភាព​

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​ម្ចាស់​គម្រោង​ទាំងអស់​រាល់​ការជីក​ផ្លូវ​កប់ ឬ​ត​ភ្ជាប់​បណ្ដាញ​ក្រោម​ដី​ត្រូវតែ​ជូនដំណឹង​មក​អាជ្ញាធរ ហើយ​ពេល​ស្ថាបនា​ធ្វើ​ផ្លូវ​ឡើង​វិញ ត្រូវតែ​ធានា​ឲ្យបាន​ទាំង​បច្ចេកទេស និង​គុណភាព​ផ្លូវ​។

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គប្រជុំ​ពិភាក្សា​ស្ដីពី​ការជីក​កប់​ដាក់​បណ្ដាញ​ក្រោម​គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ពុធ ០២​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​លោក ឃួ​ង ស្រេង ក៏​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) ត្រូវ​បន្ត​សហការ​គ្នា​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត ដោយ​ស្នើ​នូវ​រាល់​ការជីក​ផ្លូវ​កប់​បណ្ដាញ ខ្សែកាប​អគ្គិសនី ត​ភ្ជាប់​ខ្សែកាប​អគ្គិសនី ឬ​បណ្តាញ​ក្រោម​ដី ត្រូវតែ​ជូនដំណឹង មក​អាជ្ញាធរ​រា​ធានី​នូវ​គ្រប់​ដំណាក់កាល ដើម្បី​អាជ្ញាធរ​ជូនដំណឹង និង​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​។​

​លោក​អភិបាល​បានបញ្ជាក់​ថា ដោយ​មើលឃើញ​ពី​ការតភ្ជាប់​ខ្សែ​បណ្តាញ​អគ្គិសនី កន្លងមក មិន​មាន​លក្ខណៈ​បច្ចេកទេស ធ្លាក់​រយីងរយោង​ធ្វើឲ្យប៉ះពាល់ សោ​ភណ្ឌ​ភាព ឬ​បង្ក​បញ្ហា​ជាយថាហេតុ​ក្នុង​រាជធានី ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​EDC ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​បាន​ត​ភ្ជាប់​បណ្តាញ​មួយចំនួន​នៅ​ក្រោម​ដី​រួច​មក​ហើយ ដោយ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​ការជីក​ត​បណ្តាញ​ក្រោម​ដី​នេះ អាជ្ញាធរ​រាជធានី មិន​អនុញ្ញាឲ្យ​ជី​កកាយ​លើផ្លូវ​ទាំងឡាយណា ដែល​បាន​ជីក​ដាក់​រួចមកហើយ​នោះ​ទៀត​ទេ​៕

Filed in: ព័ត៌មានជាតិ