សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​អំពាវនាវ​ឲ្យ ស្ថាប័ន​អន្តរជាតិ ពិចារណា ចំពោះ​ការដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ (EBA)

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​អំពាវនាវ​ឲ្យ ស្ថាប័ន​អន្តរជាតិ ពិចារណា ចំពោះ​ការដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ (EBA)

ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ ស្ថាប័ន​អន្តរជាតិ ពិចារណា ចំពោះ​ការដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ (EBA) ពី​ប្រទេស​កំពុងអភិវឌ្ឍន៍ ដោយ​លោក​ដាក់​សំណួរ​ថា​បើ​ដក​ពិតមែន​ប្រទេស​ទាំងនោះ មិន​អាច​ជួយ​ពិភពលោក​បាន​ឡើយ​។

​ក្នុង​ឱកាស​ចូលរួម ថ្លែង​បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​ឡើងវិញ ជា​សកល​លើ​ជំនួយ សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស នា​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​៖“​ការបន្ដ និង​បង្កើត​ការ​ផ្ដល់​ភាព អនុគ្រោះ​នានា តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឯកតោ​ភាគី ហើយ​សុំ​ធ្វើការ​ពិចារណា ឲ្យបាន​ដិតដល់ មុន​នឹង​ដាក់​វិធានការ​ព្យួរ ឬ​ដក​ចេញ​នូវ​ភាពអនុគ្រោះ ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ព្រោះ​ការព្យួរ ឬ​ការដក​នេះ នឹង​ធ្វើឲ្យ​ប្រទេស​ទាំងនោះ មិន​អាច​ជួយ​ពិភពលោក ឲ្យសម្រេចបាន​នៅ គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចរី​ភាព និង​មិន​អាច​ជួយ​ពួកគេ ឲ្យ​ចាក់ចេញ​ពី​ឋានៈ ប្រទេស​អភិវឌ្ឍន៍​តិចតួច បានឡើយ​”​។​

​សម្ដេច​តេជោ​បញ្ជាក់ថា បញ្ហា​ទាំងនេះ គឺជា​ដំណើរការ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​គោលការណ៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​។​ទាក់ទង​ពី​កង្វល់​លើ​បញ្ហា​ប្រជាធិបតេយ្យ សម្ដេច​ថា ៖​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​អនុវត្តន៍​តាម​គោលការណ៍​លទ្ធ​ប្រជាធិបតេយ្យ សេរី​ព​ហុក្ស ជាពិសេស​រាជរដ្ឋាភិបាល បាន​រក្សា​សន្ដិសុខ ស្ថេរភាព​នយោបាយ ព្រមទាំង​បាន​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​ផង​ដែរ​។​
​នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​លើក​អំពី​សកម្មភាព​ដែល​កម្ពុជា​បាន​ចូលរួមចំណែក​ជាមួយ​អង្គការ​ពាណិជ្ចកម្ម​ពីភពលោក​ថា​៖ ក្នុង​វិស័យ​ពាណិជ្ជកម្ម គឺ​កម្ពុជា​បានរៀបចំ និង​ដាក់ឲ្យអនុវត្តន៍​យុទ្ធសាស្ដ្រ​ពាណិជ្ជ​កម្មតាំ​ង​ពី​ឆ្នាំ​២០០១ ដូច្នេះ​កម្ពុជា​កែលំអរ​បន្ដបន្ទាប់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កម្រិត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ជា ។​

​ឆ្នាំ​២០១៩ កម្ពុជា​បាន​ធ្វើ​ប​ច្ច​ប្បន្ន​ភាព លើក​ទី​៣​រួចមកហើយ នូវ​យុទ្ធសាស្ដ្រ សមាហរណកម្ម របស់​កម្ពុជា​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​របស់ខ្លួន ជាពិសេស​ឆ្លើយតប​ទៅនឹង តម្រូវការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ​។​ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​បន្ថែមថា ដើម្បី​តបស្នង​អង្គការ ពាណិជ្ជកម្ម​ពិភពលោក នៅ​ក្នុង​កាលៈទេស សេដ្ឋកិច្ចពិភពលោក កំពុង​ទទួល​រង​ការ​គំរាម ពី​នយោបាយ​គាំ​ពាំ​និយម និង​សង្គ្រាម​ពាណិជ្ជកម្ម ទោះបី​កម្ពុជា​ត្រូវ​ប្រឈម កង្វះ​ធនធានមនុស្ស និង​ថវិកា ក៏ដោយ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​ស្ថាន បេសកម្ម​ប្រចាំ WTO កាលពី​ឆ្នាំ​២០១៧ ។​

​ការ​ថ្លែង​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​បាន​ធ្វើឡើង​ក្នុងពេល​ដែល​សហភាព​អឺរ៉ុប​ចាប់ផ្តើម​រាប់​ថយក្រោយ សម្រាប់​ការអនុវត្ត​នីតិវិធី លើ​ការផ្អាក ជា​បណ្តោះអាសន្ន ការ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ប្រសិនបើ​រក​ឃើញ​ថា កម្ពុជា​អនុវត្ត​មិន​ត្រឹមត្រូវ​ទៅរក ភាពល្អប្រសើរ​គ្រប់គ្រាន់ ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​បន្ទាប់ពី​បាន​ផ្តើម កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ​៕

Filed in: ព័ត៌មានជាតិ