សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បាញ់​ផ្អើល​មេឃ​នៅមុខ​ភូមិគ្រឹះ​មេ​រង​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​សមត្ថកិច្ច​ថា​រក​មិនឃើញ តំរុយ​ខ្មាន់កាំភ្លើង​នៅឡើយ ?

​បាញ់​ផ្អើល​មេឃ​នៅមុខ​ភូមិគ្រឹះ​មេ​រង​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​សមត្ថកិច្ច​ថា​រក​មិនឃើញ តំរុយ​ខ្មាន់កាំភ្លើង​នៅឡើយ ?

បន្ទាយមានជ័យ ៖ ពលរដ្ឋ​នៅ​ក្នង​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរី​សោ​ភណ័​បានសម្តែង​ក្តី​កង្វល់​ចំពោះ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​ព្រោះ​ថា​កាលពី​វេលា​ម៉ោង​១០​ថ្ងៃទី​០​ខែកក្កដា​២០១៩​គេ​ឮសូ​ស្នូ​គ្រាប់កាំភ្លើង​៦​គ្រាប់​បាញ់​ចេញ​លាន់ឮ​ពេញ​ផ្ទៃ​មូលដ្ឋាន បង្ក​អោយ​ភិតភ័យ​ទាំង​កណ្តាលយប់​តែ​សមត្តកិច្ច​ឃ្សុយ​រក​មុខអា​អ្នកបា​ញ់​មិនឃើញ ។

​អ្នកភូមិ​ថា​សម្លេង​គ្រាប់​ដែល​ពួកគាត់​បាន​ឭ​នោះ​គឺ​ចំនួន​០៦​គ្រាប់ នៅមុខ​ផ្ទះ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​តែ​ម្តង​ហេតុ​អី​ថា​រក​មិនឃើញ​?​។ ពួក​និយាយ​ឌឺ​ថាបើ​សមត្ថកិច្ច​មាន​ចេតនា​ចង់​រក​អោយ​ឃើញ​នូវមុខ​សញ្ញា​នៃ​ខ្មាន់កាំភ្លើង​នោះ​មិន​ជា​ពិបាក​ទេ ព្រោះថា​បាញ់​នៅផ្ទះ​ពួក​លោក​ធំ​នោះ​សុទ្ធសឹងតែ​មាន​កាម៉េ​រ៉ា​សុវត្ថភាព​ទំនើបៗ​ដែល​បំពាក់​នៅតាម​មុខ​ផ្ទះ​ឬ​របង​ផ្ទះ​តើ​? ។​

​អ្នកភូមិ​នៅ​ន្លែ​ង​កើតហេតុ​បាន​អោយដឹង​បន្ថែម​មក​ថា ផ្ទះ​ដែល​មាន​ការផ្ទុះអាវុធ​នោះ​គឺជា​ភូមិគ្រឹះ​របស់​លោក​មេបញ្ជាកា​រ​រង​កង​រាជ អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ប្រឆាំង​និង​បង្ក្រាប​គ្រឿងញៀន​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង ។​

​តាម​ប្រជាពលរដ្ឋ​អោយដឹងថា​៖​ក្រោយ​កើតហេតុ​គឺ​ទាល់តែ ព្រឹក​ឡើង​ម៉ោង​៨​ថ្ងៃទី​៣​ខែកក្កដា តើ​គេ​ឃើញ​មាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ​ដឹកនាំ​ដោយ​លោក​ខៀវ​សឹង្ហ​បាន​ចុះ​ទៅ​ស្រង់​ទិន្ន័យ​នៅ​កន្លែងកើតហេតុ​ខាងលើ​ដែរ​តែ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មួយ​ក្រុម​រួម​ទាំង​លោ​ក​យ៉ាន់ សុវណ្ណ ផង​មក​រារាំង​មិន​ឲ្យ​ស្រាវជ្រាវក៏​កើត​ជា​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​។​ប្រការនេះ​ធ្វើអោយ​មជ្ឈដ្ឋាន​ពលរដ្ឋ​កើត​ក្តី​ងឿងឆ្ងល់ និង​សង្ស័យថា សមត្ថកិច្ច​មិន​ចេះ​ធ្វើការ​ដើម្បី​រួមគ្នា​តាម​ចាប់​ជនល្មើស​ដែល​ប្រើប្រាស់​អាវុធ​បាញ់​បោះ​សេរី​អណាធិបតេយ្យ​នៅ​ចំ​មុខ​ផ្ទះ​មេ​ប្រដាប់​អាវុធ​នោះ​ទៀតផង ។​

​លោក​ខៀវ សឹង្ហ បាន​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ពេល​លោក​កំពុង​ដឹកនាំ​កម្លាំង ចុះ​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ ស្រាប់តែ​លោក​យ៉ាន់ សុវណ្ណ មក​រារាំង មិន​អោយ​សមត្ថកិច្ច​គាត់ ធ្វើការ​ស្រាវជ្រាវ នៅមុខ​ផ្ទះ​លោក ស​ប៊ុន​សឿង មេ​រង​អាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​នោះ​ទេ រហូត​មាន​ការ​តឹង​ស​សៃក ស្ទើរតែ​ឈាន​ដល់​ការប្រើ​កំលាំងបាយ​ដាក់គ្នា ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​នោះ​។​

​សេចក្តី​រាយ​ការណ៏​បាន​អោយដឹងថា ក្រោយពី​មាន​ការសម្របសម្រួល​គ្នា​កម្លាំង​ប៉ូលិស​នៃ​ស្នងការ​ខេត្ត បាន​រក​ឃើញ​សំបក​គ្រាប់​ចំនួន​៣​គ្រាប់​ជា​ប្រភេទ​អាវុធ​ធុន​ខ្លី​សេរី​ទំនើប ។​វត្ថុតាង​ដែល​កម្លាំង​ប៉ូលិស​ចាប់​យក​នោះ​អាច​នឹង​កំណត់​បាន​មុខសញ្ញា​បាន​យ៉ាងច្បាស់ ប៉ុន្តែ​បញ្ហា​ត្រង់​ថា តើ​គេ​រក​ឬ​មិន​រក​តែ​ប៉ុណ្ណោះ​វា​ស្រេច​លើ​ការេ​សម្រេច​របស់​មេគណៈ​បញ្ជាការ​ឯកភាព​ខេត្ត​គឺ​លោក​អ៊ុំ​រាត្រី​ដែល​ជា​ចៅហ្វាយខេត្ត ។​

​ទោះជា​យ៉ាងនេះក្តី ពលរដ្ឋ​នៅ​តែ​ជឿជាក់ថា ចំពោះ​ប្រសាសន៍ របស់​សម្តេច​តេជោ ហ៊ុន​សែន​ថា មិនមែន​ជា​រឿង​ត្រូវ​លេងសើច​នោះទេ គឺ​ម៉ាត់​ណា​ម៉ាត់​នឹង ព្រោះថា​កន្លង​ទៅ ក្មួយប្រុស​របស់​សម្ដេច គឺ​លោក​ឧត្តមសេនីយ៏​ហ៊ុន​ជា ដែល​ល្បី​ជើង​ខ្លាំង​បាញ់បោះ​នោះ​ក៏​ត្រូវ​បាន​សំណាញ់​ច្បាប់​នៃ​កម្ពុជា អាច​ទាញ​អោយទទួល​ទោសទណ្ឌ​បាន​។ ចុះ​គ្រាន់​រឿង​ខ្មាន់កាំភ្លើង​ថ្លើមធំ​នៅ​ខេត្ត​បន្ទាយមានជ័យ រឿង​អី​ដែល​ថា​សមត្ថកិច្ច​លោក​ពិបាក​វេច​ខ្ចប់​នោះគួ​តែ មិន​អាច​ទៅរួច​ទេ ព្រោះ​វា​ជា​ច្បាប់ ? ។​

​គេ​នៅ​ចាំបាន​ថា​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណរដ្ឋមន្ត្រី​កាលពី​ពេល​ថ្មីៗ​កន្លង​នេះ​សម្តេច​តេជ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា​អ្នកណា​បាញ់បោះ​សេរី​ត្រូវ​តែ​ចាប់​ដាក់គុក​ដេញ​ចោល​ពី​តួនាទី​!​។​

Filed in: ព័ត៌មានជាតិ