សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គយ​ចល័ត​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង បើកឡាន ដេញ​កៀបុក អ្នកជិះ​ម៉ូតូ​រហូត​ដួលសន្លប់ របួស​ច្រើន​កន្លែង​និង​ស្រាំ​ឆ្អឹងជំនី​មិន​ទទួលខុសត្រូវ !

គយ​ចល័ត​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង បើកឡាន ដេញ​កៀបុក អ្នកជិះ​ម៉ូតូ​រហូត​ដួលសន្លប់ របួស​ច្រើន​កន្លែង​និង​ស្រាំ​ឆ្អឹងជំនី​មិន​ទទួលខុសត្រូវ !

​បាត់ដំបង ៖ បើ​យោង​តាម​សំដី របស់​បងប្អូន​អ្នកបើកបរ​ម៉ូតូ​ម្នាក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖​ក្រុម​មន្ត្រី​គយ​និង ប៉េអឹម​ដែល​នៅ​ប្រចាំការ​ផ្លូវជាតិ​លេខ​៥ ដាក់​ទីតាំង​ឈរជើង​នៅ​ផ្តុំ​ភូមិ​អូរ​តា​គី​ក្នុង​ខេត្ត​បាត់ដំបង បាន​បើក​ឡាន​ប្រដេញ​កៀ​ទំលាក់ផ្លូវ ដោយ​សង្ស័យ​ថា​ម៉ូតូ​គេច​ពន្ធ​ដែល​ធ្វើអោយ​អ្នក​បើក​ម៉ូតូ ដួល​ធ្លាក់​ពីលើ​ផ្លូវ​ជាតិ រងរបួស​ជាច្រើន​កន្លែង​និង​ប្រេះ​ឆ្អឹងជំនី​ហើយ​គេច​បាត់​។

​ហេតុការណ៍​នេះ បាន​កើតឡើង​ឡើង​កាលពី​ថ្ងៃ​ទី​២៣​ខែមិថុនា ឆ្នាំ​២០១៩ នៅ​ម្តុំ​ភូមិ​អូរ​តា​គី​ខេត្ត​បាត់ដំបង វេលា​ម៉ោង​១​និង​៤០​នាទី​ថ្ងៃត្រង់​តែ​សមត្តកិច្ច​ព្យាយាម​លាកបាំង​និង​គេច​វេសមិន​ទទួលខុសត្រូវ​។​ជនរងគ្រោះ​រស់នៅ​ថ្មគោល ខេត្ត​បាត់ដំបង​។ ​ដោយ​ថ្ងៃនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​លេង​ក្នុង​ខេត្ត​បាត់​ដំបង​។ ​ស្រាប់តែ​ទៅដល់​កន្លែងកើតហេតុ​ខាងលើ មាន​ឡាន​ម៉ាក់​ហាយ​ឡិន​ឌើ​ពណ៍​ស របស់​គយ​និង​ប៉េអិម ដែល​ប្រចាំ​នៅ​ម្តុំ​ភូមិ​អូរ​តា​គី​ចំនួន​២​គ្រឿង បាន​ដេញ​កៀង​និង​បុក​ម៉ូតូ​រហូត​ដួល​ធ្លាក់​ពីលើ​ម៉ូតូ ធ្វើអោយ​អ្នក​ជិះ​ម៉ូតូ​សន្លប់​បាត់ស្មារតី មាន​របួស​ជាច្រើន​កន្លែង ខ្ទាំ​ក្នុង​ប្រេះ​ឆ្អឹងជំនី និង​ខូច​ម៉ូតូ​យ៉ាង​ដំណំ​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​និយាយ​ថា​បន្ទប់​ពី​ឃើញ​ប្អូន​ដួលសន្លប់ ឡាន​ក្រុមមន្ត្រី​គយ មិន​បាន​ជួយ​លើក​ជនរងគ្រោះ​អ្វី​ទេ ដោយ​គ្រាន់តែ​ឃើញ​ពួក​គាត់​ក៏ បើកឡាន​រត់គេច​បាត់​អស់​។​

​ជនរងគ្រោះ​បន្ត​ថា ខ្លួន​កុំ​តែ​បាន​ពលរដ្ឋ​នៅ​កន្លែង​នោះ ជួយ​លើក​ជួយ​សង្គ្រោះ​មិន​ដឹង​ជា​យ៉ាងណា​នោះទេ​?​។​បន្ទាប់ពី​បាន​ដឹងខ្លួន​ទើប​ប្អូន​ទៅអោយ​ពេទ្យ​ព្យាល​។​ដោយ​ថ្លៃ​ព្យាបាល​អស់​ប្រមាណ​ជាង​៥០០​ដុល្លារ​អាមេរិក និង​ថ្លៃ​ធ្វើ​ម៉ូតូ​អស់​ជាង​១០០០​ដុល្លារ​អាមេរិក ។​(​ម៉ូតូ​ម៉ាក​PCX)

​លោកវុ​ធ មេ​គយ​ច​ល័យ គ្រប់គ្រង​ផ្លូវជាតិ​លេខ​៥ មិនអាច​សុំ​ធ្វើការ​ស្រាយ​បំភ្លឺ​ករណី​ខាងលើ នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ ។ ​លោក​ដែន​មន្ត្រី​គយ​ប្រចាំ​នៅ​ហុង​ឡុង​(​អូរ​តា​គី​)​បាន​បំភ្លឺថា​រឿង​ដោយ​មិន​ទទួលខុសត្រូវ​ពី​ភាព​គ្មាន​សី​លធ​ម៍​និង​ច្បាប់​ថា​៖​លោក​មិន​បាន​នៅ​កន្លែងកើតហេតុ​ទេ ហើយ​លោក​អត់​បាន​ដឹង​ដែរ ខាង​ស្ថាប័នគយ គេ​មាន​កូន​ឡាន​សម្រាប់​ឃាត់​និង​ដេញ​បទល្មើស ចឹង​ហើយ តែ​មិនមែន​ដេញ​បុក​នោះទេ ប្រសិនបើ​មាន​គួរតែ​ឈប់​អោយ គេ​ត្រួតពិនិត្យ​ត្រឹមត្រូវ ។​

​អ្នក​រិះគន់​បាន​និយាយថា ករណី​ខាងលើ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ពិត​ហើយ​កើត​ជា​មាន​ញឹកញយ​ណាស់ សម្រាប់​ក្រុម​មន្ត្រី​គយ​និង​សមត្ថកិច្ច ដែល​តែងតែ​ប្រព្រឹត្ត​ដូច​ករណី​ខាងលើ មកលើ​អ្នករកស៊ី​តូចតាច​គ្មាន​ខ្នងបង្អែក ។​គួរតែ​មាន​វិធី​ណា ដែល​ល្អ​ជាង​នេះហើយ ជៀសវាង ការគ្រោះថ្នាក់​ដូចនេះ មិនគួរណា​ធ្វើ​ដូច​ដេញ​ចាប់​សម្លាប់​ចោរប្លន់​អញ្ចឹងទេ​៕

Filed in: ព័ត៌មានជាតិ