ក្រចេះ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ សហការជាមួយជំនាញ់រដ្ឋបាលព្រៃឈើ សង្កាត់កន្ទួតចាប់រថយន្ដសាំងយ៉ុង១គ្រឿងដឹកឈើលោតឆត្រ័ទៅលក់នៅខេត្តព្រៃវែង កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅចំនុចភូមិព្រែកតាអ៊ាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា គ្រោយពីលោកបានឃើញរថយន្ដដឹកឈើមួយគ្រឿងនោះ លោកបានឃាត់រថយន្ដនោះ ហើយរាយការណ៍ទៅជំនាញរដ្ឋបាលព្រៃឈើតែត្រូវអ្នកបើកបររថយន្ដដឹកឈើនោះបានបើករថយន្ដរត់តែត្រូវលោកនិងសមត្ថកិច្ចផ្សេងៗ ព្រមទាំងជំនាញ់រដ្ឋបាលព្រៃឈើប្រដេញតាមចាប់បានមកវិញ ខណៈពេលដែលពួកគេបើកឡានចូលផ្ទះប្រជាពលរដ្ឋរើឈើទំលាក់ចោល តែត្រូវគកម្លាំងសមត្ថកិច្ចព័ទ្ធចាប់បាន ទាំងរថយន្ដនិងឈើ ។
លោក អ៊ីវ ហាក់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតបានឲ្យដឹងថា ឈើដែលចាប់បាននោះជាប្រភេទឈើលេខ២ ដែលក្រុមឈ្មួញបំរុងដឹកយកទៅលក់នៅខេត្តព្រៃវែង ចំណែកម្ចាស់រថយន្ដរស់នៅខេត្តព្រៃវែងដែរ ហើយម្ចាស់ឈើនិងរថយន្ដ ព្រមចូលខ្លួនធ្វើកិច្ចសន្យាផាកពិន័យទៅតាមច្បាប់រដ្ឋបាលព្រៃឈើ ។
លោកបន្តទៀតថា ឈើទាំងនោះមានចំនួនជាង១មែត្រគូប ត្រូវកម្លាំងជំនាញយកមករក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាស់វែង និងពិនយ័តាមផ្លូវច្បាប់ ៕