សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទឹកជំនន់​ទឺកភ្លៀង​បង្ហាញនូវ​ទីតាំង​មួយចំនួន​ជា​អាទិភាព​សម្រាប់​ចៅហ្វាយខេត្ត​ព្រះសីហនុ​ថ្មី​ដោះស្រាយ​!

ទឹកជំនន់​ទឺកភ្លៀង​បង្ហាញនូវ​ទីតាំង​មួយចំនួន​ជា​អាទិភាព​សម្រាប់​ចៅហ្វាយខេត្ត​ព្រះសីហនុ​ថ្មី​ដោះស្រាយ​!

ខេត្ត​ព្រះសីហនុ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​បាន​ធ្លាក់ចុះ​ចាប់ពី​យប់​ថ្ងៃ​ទី​២​កក្កដា​រហូតមកដល់​ជិត​ថ្ងៃត្រង់​ថ្ងៃ​៣​កក្កដា​ធ្វើអោយ​តំបន់​ទំនាប​មួយចំនួន​នៅតាម​ផ្លូវ​ឯករាជ្យ និង​ភូមិដ្ឋាន​ពលរដ្ឋ​ខ្លះទៀត ក្នុង​ក្រុង​ព្រះសីហនុ​មាន​ទឹកជំនន់​ជន់​លិច​។

​មន្ត្រី​ផ្នែក​ប្រពន្ធ័​លូ ទឹក​ក្រុង​សីហនុ​ថា​៖​ករណី​ជំនន់​ទឹកភ្លៀង​ជន់​លិច​ពេល​មាន​ភ្លៀង​ខ្លាំង​បែបនេះ មិនមែន​ជា​លើក​ទី​១​ទេ​។​មូលហេតុ​គឺ ដោយសារ​តែ​ទំហំ​អូរ​ឬ​ប្រឡាយ​រំដោះ​ទឹក​នានា​បាន​រួម​តូច ដោយសារ​ការសាងសង់​ផ្ទះ​ឬ​សំណង់​ផ្សេងៗ​លើ​ដី​ចំណី​អូរ មិនមាន​ច្បាប់​អនុញ្ញាត ។​សំណង់​ខ្លះទៀត​សាងសង់​គ្មាន​ប្រពន្ធ័​លូ​ក្រោម​ដី​ដោយ​ចាក់ដី​លុប​បិទផ្លូវ​ទឹក​ហូរ​ក្នុងនោះ​ក៏​មាន​សំរាម​រសាត់អណ្តែត​បិទ​មាត់​លូ​ខ្លះ​ថែមទៀត​ផង ទើប​ធ្វើអោយ​ចរន្តទឹក​ហូរ​មិនទាន់ នាំអោយ​មាន​ការ​ជន់​លិច​ចឹង​ទៅ​។​

​មន្ត្រី​នោះ​និយាយ​ការពារ​ថា​រដ្ឋបាល​ខេត្ត​បាន​ធ្វើ​ការដោះស្រាយ​ជា​បន្តបន្ទាប់​ដោយ​ប្រើ​វិធានការ​បច្ចេកទេស​កាយ​បើកផ្លូវ​ទឹក​ហូរ​ផង និង​ប្រើ​វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នក​រំលោភ​បំពាន​មួយចំនួន​ដែរ​សង្ឃឹមថា​ដំណើរការ​ដោះស្រាយ​ទប់ស្កាត់​ជំនន់​ទឹកភ្លៀង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នឹង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​នៅ​ពេល​ខាងមុខ​នេះ​។​បើ​តាម​គាត់​បង្ហាញ​ថា​អា​ឡូ​វ​ទ្រាំ​លិច​ចឹង​សិន​ទៅ​!?​។​

​ដោយសារ​ទឹក​ជន់​លិច​ចឹង​នៅវេលា​ម៉ោង​១១:៣០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​នេះដែរ អគ្គិសនី​ខេត្ត​ព្រះសីហនុ បានធើ្វការ​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអ​គ្គិ​ស​នី​បណ្តោះអាសន្ន​នៅ​ខ្នែង​PMT95 ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​ចឹង​ទីតាំង​ដែល​ផ្តាច់ចរន្ត មាននៅ ភូមិ​០២ ភូមិ​០៣ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ក្រុម​ការងារ​បច្ចេកទេស​នឹង​ធើ្វ​ការភ្ជាប់​ចរន្ត​ជូន​អតិថិជន​ត​ប្រើប្រាស់​ឡើង​វិញ​នៅ​វេលា​ម៉ោង ១៤:០០​នាទី​ថ្ងៃរសៀល​។​

​សូម​បញ្ជាក់​ដែរ​ថា​ក្នុង​ការចូល​កាន់តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​លោក​យន្ត​មីន​ដែល​សុំ​ដើរចេញ​លោកគួ​ចំរើន​បាន​ប្តេជ្ញា​ធ្វើ​ការកែលម្អ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ក្រុង​ដែល​បន្ស​ល់ពី​ចៅហ្វាយខេត្ត​មុន​ឲ្យ​មានា​ភាពល្អប្រេសើ​។​ចឹង​ទឹក​លិច​នេះ​ជា​ភស្តុតាង​បង្ហាញ​ពី​ទីតាំង​ដែល​ត្រូវ​ដោះស្រាយ​ជា​អាទិភាព​ហើយ​!៕

Filed in: ព័ត៌មានជាតិ