សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​ម្នាក់​បញ្ជា​កូនចៅ​ទៅ​រំដោះ​រថយន្ត​ដឹក​ដី​ខុសច្បាប់​ពី​អាជ្ញាធរ​ស្រុក​

​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​ម្នាក់​បញ្ជា​កូនចៅ​ទៅ​រំដោះ​រថយន្ត​ដឹក​ដី​ខុសច្បាប់​ពី​អាជ្ញាធរ​ស្រុក​

​ខេត្ត​កំពង់ស្ពឺ ៖ ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​អោយដឹងថា​លោក ភី​រី​ណា ជា​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បញ្ជា​អោយ កូនចៅ​មួយក្រុម​ទៅ​ធ្វើ​កម្ម​ភាព​ស្ទាក់​រំដោះ​យក​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​(​មិន​ប្រក្រតី​អត់​ពន្ធ​) សមត្ថកិច្ច​នគរបាល បន្ទាប់​ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​ឃាត់​បាន​ហើយ និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ ដើម្បី​មាន​វិធានការ និង​ផាកពិន័យ​តាមច្បាប់​។

​ប្រភព​ខាងលើ​បាន​បង្ហើប​ប្រាប់​ឲ្យដឹង​ទៀត​ថា មាន​មនុស្ស​មួយក្រុម​ដែល​ជា​បក្ខពួក​របស់​លោក​មេបញ្ជាការរង​ប៉េអឹម​ស្រុក​ភ្នំស្រួច​បាន​នាំគ្នា​ស្ទាក់​រំដោះ​យក​រថយន្ត​បែន​ដឹក​ដី​នៅ ចំណុច​វត្ត​គ្រួស ឃុំ​កា​ហែង ស្រុក​សំរោង​ទង ។ រថយន្ត​បែន​ដឹក​ដី​ត្រូវបាន​គេ​ដឹង​ថា​របស់​លោក​ម៉ែន ភី​រី​ណា មាន​តួនាទី​ជា​មេបញ្ជាការរង​ប៉េអឹម​ស្រុក​ភ្នំស្រួច ដែល​ធ្វើ​សកម្មភាព​ចាក់​អាចម៍ដី​និង​លុប​ទាំង​ប្រឡាយ​របស់​រដ្ឋ​(​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​) ជិត​ស្ពានថ្ម​ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ខុសច្បាប់ ទើប​គណៈបញ្ជាការ​ឯកភាព​ស្រុក​បញ្ជា​កម្លាំង​ចុះ​ឃាត់ និង​បញ្ជូនបន្ត​ទៅឲ្យ​មន្ទីរ​សាធារណកា​រខេត្ត ចាត់ការ​តាម​នីតិវិធី ប៉ុន្តែ​ត្រូវ​បក្ខពួក​លោក​មេបញ្ជាការ​រង​ប៉េអឹម ស្ទាក់​រំដោះ​យក​ទៅ​បាត់​ដោយ​មិន​ខ្លាចញញើត​គណបញ្ជាការ​ឯកភាព​ស្រុក​បន្តិច​ឡើយ ។​

​ករណីយ៍​បំពាន​ច្បាប់​ខាងលើ​នេះ​លោក​ហន ពិសិដ្ឋ អភិបាល​ស្រុក​ភ្នំស្រួច​បានឲ្យដឹងតា​មទូរស​ព្ទ័​ថា «​ក្រោយពី​មាន​ការលើកឡើង​ក្នុង​វេទិកាសាធារណៈ ក្រុមការងារ​ថ្នាក់ជាតិ គឺ​គេ​លើក​ចំណុច​នេះ​តែម្តង​។ ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​ឃាត់​បាន​រថយន្ត​របស់​លោក​ម៉ែន ភី​រី​ណា មួយគ្រឿង មក​រក្សាទុក​ត្រៀម​បញ្ជូន​ទៅ​ជំនាញ​មន្ទីរ​សាធារណការ​ខេត្ត​ចាត់ការ​តាម​នីតិវិធី តែ​ដល់​ចំណុច​វត្ត​គ្រួស ត្រូវ​មនុស្ស​មួយ​ក្រុម​តូច​ស្ទាក់​យក​រថយន្ត ហើយ​គេច​បាត់​»​ស្រមោល​តែ​ម្តង​។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា «​ករណី​នេះ​កើតឡើង​ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ មានការ​អន្តរាគមន៍​សុំ​ដោះលែង​ដែរ តែ​ស្រុក​មិន​ឯកភាព​»​នោះឡើយ​។ «​ករណី​លោក​ម៉ែន ភី​រី​ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ចាក់​ដី​នេះ គឺ​អត់​ច្បាប់​ទាំងអស់​។ ទោះ​ឃាត់ ក៏​នៅ​បំពាន​ចាក់​ដែរ​»​។​

​គួរ​រំឭក​ផងដែរ​ថា លោក​ម៉ែន ភី​រី​ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ការចាក់​អាចម៍ដី​ខុសច្បាប់ និង​រំលោភ​យក​ប្រឡាយ​អូរ​របស់​រដ្ឋ ហើយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ហាមឃាត់ និង​ធ្វើ​របាយការណ៍​ទៅ​អភិបាលខេត្ត​កំពង់ស្ពឺ​យ៉ាងណា ក៏​លោក​នៅតែ​មិន​ខ្លាច​ឡើយ​។​

​ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ស្តុក ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច បាន​ប្រាប់ថា លោក​ម៉ែន ភី​រី​ណា ជា​មន្ត្រី​ប៉េអឹម​ស្រុក​ភ្នំស្រួច មាន​ឪពុកក្មេក​ជា​ប៉ូលិស​ស្រុក​ភ្នំស្រួច ដែល​សកម្ម​ខាង​មើលផ្លូវ​និង​ប្រមូល​លុយ​បទល្មើស​ព្តៃឈើ​បាន​បន្ត​ចាក់​ដី​លុប​អូរ​របស់​រដ្ឋ​យ៉ាង​គឃ្លើន មិន​គោរព​ច្បាប់​នោះ​ទេ​។​លោក​ញ៉ាញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ស្ពឺ ធ្លាប់បាន​ប្រាប់​កាសែត​ថា «​លោក​បាន​ឲ្យ​ជំនាញ​ចុះ​ទៅ​ជាមួយ​អាជ្ញាធរ​ឃុំ ដើម្បី​ឲ្យ​ផ្អាក និង​បាន​រាយការណ៍​ជូន​ទៅ​លោក​អភិបាលខេត្ត​ផងដែរ​»​។​

​បើ​ទោះជា​បែប​នេះ​ក្តី​កន្លង​មក​អ្នកពត៌មា​ន​យើង​ធ្លាប់​បាន​សំភាសន៍​លោក​ម៉ែន​ភី​រី​ណា​ដែ​រ​ពាក់ព័ន្ឋ​នឹង​ការចាក់ដី​លុប​អូរ​នេះ ដោយ​លោក​បាន​និយាយថា​លោក​បាន​ទាក់ទង​ជាមួយ​ថ្នាកដឹកនាំ​ខេត្អ​អស់ហើយ តែ​«​មិនដឹងថា​តើ​ថ្នាក់ដឹកនាំ​ខេត្ត​រូប​ណា​នោះទេ​ដែល​ជា​ខ្នងបង្អែក​របស់លោក​ម៉ែន​ភី​រី​ណា​មន្តរី​កងរាជអាវុធហត្ថ​រូបនេះ ទើប​បានជា​លោក​នៅតែ​គឃ្លើន​មិន​ខ្លាចរអារ​ច្បប់​បន្តិច​ណា​ទាល់តែ​សោះចឹង​?»​។ ពាក់ព័ន្ធ​ករណី​បក្ខពួក​លោក​មេបញ្ជាការ​រង​ប៉េអឹម​ស្រុក​ភ្នំស្រួច​នាំគ្នា​ស្ទាក់​រំដោះ​យក​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ពី​គណបញ្ជាការ​ឯកភាព​ស្រុក​ភ្នំស្រួច​នេះ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី​សាមីខ្លួន​បាន​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ