សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រើ​ទឹក​អស់​២៥០​ឡាន​ទើប​បង្ក្រាប​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​គីប​ខោអាវ​ជជុះ​នៅ​អូរ​ឡាំ​ពិ​ក​

​ប្រើ​ទឹក​អស់​២៥០​ឡាន​ទើប​បង្ក្រាប​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​គីប​ខោអាវ​ជជុះ​នៅ​អូរ​ឡាំ​ពិ​ក​

​ភ្នំពេញ ៖ តាំងពី​យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៩ រហូតមក​ដល់​ព្រឹក​ថ្ងៃ​ដដែល​នេះ ឡានទឹក​ចំនួន​៤០​គ្រឿង ដោយ​គិត​ជា​ជើង​នៃ​ការដឹកជញ្ជូន​ទឹក អស់​ប្រមាណ​២៥០​ជើង ត្រូវបាន​ប្រើ​សម្រាប់​ការបង្ក្រាប​អគ្គិភ័យ​បំផ្លាញ ផ្ទះ​ប្រជាពលរដ្ឋ​បោះ​ដុំ​អាវ​ជជុះ​ស្ថិត នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៧៣ ផ្ទះ​លេខ​៣៥ ក្រុមទី​២៣ ភូមិ​០៣ សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ​។

​សមត្តកិច្ច បានឲ្យដឹងថា ផ្ទះ​ដែល​កើត​គ្រោះ​អគ្គិភ័យ​នេះ មាន​ម្ចាស់​ឈ្មោះ អ៊ុង ដាវី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ផ្ទះ​ឆេះ​អស់​ទាំងស្រុង​ទំហំ​៨​ម៉ែត្រ គុណ​១៤​ម៉ែត្រ មិន​បាន​បណ្តោយ​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​ឡើយ​។​បើ​តាម​សមត្ថកិច្ច​សម្រាប់​គ្រោះ​អគ្គិភ័យ​នេះ​ផ្ទះ​ជិត​១០​ល្វែង​បាន​រង​ការខូចខាត និង​ប៉ះពាល់​។​

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩​នេះ គេ​សង្កេតឃើញ​វត្តមាន​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អភិបាល​ខណ្ឌ​ថ្មី​បឹង​កេងកង បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ ក៏ដូចជា​សួរសុខទុក្ខ​ដល់​ក្រុមគ្រួសារ​អ្នករងគ្រោះ​ដោយសារ​គ្រោះ​អគ្គិភ័យ​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់ថា​ក្នុង​ប្រតិបត្តិ​ការណ៍​មាន​ការចូលរួម​ពី​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន​២០​គ្រឿង​, រថយន្ដ​របស់​កងពល​តូច​លេខ​៧០ ចំនួន​៤​គ្រឿង​, រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​១​គ្រឿង​, រថយន្ត​ក្រសួងមហាផ្ទៃ ចំនួន​៣​គ្រឿង​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​កោះ​ពេជ្រ ចំនួន​២​គ្រឿង​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​ជ្រោយចង្វារ ចំនួន​៦​គ្រឿង រថយន្ត​កងរាជអាវុធហត្ថ​ជាតិ ចំនួន​៤​គ្រឿង​៕

Filed in: ព័ត៌មានជាតិ