សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ​ចេញដំណើរ​ទៅ​ស្វិស​ប្រជុំ​អង្គការពាណិជ្ជក​ម្ម​ពិភពលោក​ដោយ​ត្រៀម​ឡើង​ភ្នំភ្លើង​ផងដែរ​!

សម្តេច​តេជោ​ចេញដំណើរ​ទៅ​ស្វិស​ប្រជុំ​អង្គការពាណិជ្ជក​ម្ម​ពិភពលោក​ដោយ​ត្រៀម​ឡើង​ភ្នំភ្លើង​ផងដែរ​!

​ភ្នំពេញ ៖ តាម​ការអញ្ជើញ​របស់​លោក រ៉ូបឺតូ អា​ហ្សេ​វេដូ​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិ​ភព​លោក​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​ចេញដំណើរ​ទៅ​ប្រទេស​ស្វិស​ដើម្បី​ចូលរួម​កិច្ចប្រជុំ​«​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទីក្រុង​ហ្សឺ​ណែ​វ ។

​តាម​ប្រកាស​ព​ត៍របស់​ក្រសួងការបរទេស​កម្ពុ​ជា ឱ្យដឹងថា កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើ​ជំនួយ​សម្រាប់ ពាណិជ្ជកម្ម​ឆ្នាំ​២០១៩» នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​គាំទ្រ​ពិពិធ​កម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» មាន​គោលបំណង​ពិនិត្យ​មើល​ពី​របៀប ដែល​ជំនួយ​ពាណិជ្ជកម្ម អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​

​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​សម្តេច​នឹង​ថ្លែង​សុន្ទរកថា​គូសបញ្ជាក់​ពី​បទ​ពិសោធន៍ កិច្ចប្រឹងប្រែង និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុងការ​ជម្នះ​ឧបសគ្គ​នានា និង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច គួរឲ្យ​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម ពាណិជ្ជកម្ម​របស់​កម្ពុ​ជា ឆ្នាំ​២០១៩-២០២៣ ព្រមទាំង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅក្នុង​កម្មវិធី​សង្គម ដែល​រៀបចំ​ដោយ WTO ផងដែរ​។​

​ក្រៅពីនេះ សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែល​នឹង​ផ្តល់​សារ​ដ៏​សំខាន់ និង​ច្បាស់លាស់​មួយ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​សម្តេច​តេជោ​អាច នឹង​មាន​ជំនួប​ទ្វេភាគី​ដោយឡែក​ពីគ្នា ជាមួយ​លោក វិល ស្គីន​ណារី រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អភិវឌ្ឍ និង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ប្រទេស​ហ្វាំង​ឡ​ង់​, លោក រតនា​ការ អា​ឌី​ការី នាយក​ប្រតិបត្តិ​នៃ​ក្របខណ្ឌ​ពង្រឹង សមាហរណកម្ម​ពាណិជ្ជកម្ម​នៃ WTO, លោកស្រី មី​សែ​ល បា​ឆេ​ឡេត ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ព្រមទាំង​ជា​មួយ​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត​។​សម្តេច​តេជោ ហ៊ុន សែន នឹង​ទទួល​ការ​ចូល​ជួប​សម្តែង​ការគួរសម ពី​តំណាង​ក្រុមហ៊ុន​អឺរ៉ុប​មួយចំនួន​និង​ឆ្លៀត​ឱកាស​ទទួល​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ ដែល​រស់នៅ​ប្រទេស​ស្វីស និង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​។​

​ទោះបី​យ៉ាងណា​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​នឹង​ប្រឈម​ជា​មួយ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ផង​ដែរ​តែ​មិនដឹងថា​ពួកគេ​អាច​ប្រមូលគ្នា​ថ្វើ​បាតុ​កម្មបាន​ប៉ុន្មាន​នោះទេ​។​ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង សាលា​កុមារ ពិការភ្នែក និង​គ ថ្លង់ នៃ​អង្គការ​គ្រួសារ​ថ្មី នៅ​ថ្ងៃ​ទី​១ កក្កដា សម្តេច​តេជោ ហ៊ុន សែន បាន ប្រកាសថា ទោះជា​មាន​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​យ៉ាងណាក៏ដោយ ហើយ​បើទោះជា​ត្រូវ​ឡើង​ភ្នំភ្លើង ក៏​សម្តេច​នៅ​តែ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វ៊ី​ស​នោះ​ដែរ ។​សម្តេច​បាន​ថ្លែង​ចំអក​ឲ្យ​ក្រុមប្រឆាំង​ថា​សូម​ចេញមុខ​មក​ឲ្យបាន​ច្រើន ដើម្បី​ត​ទល់នឹង​ក្រុម​ដែល​គេ​មក​គាំទ្រ​លោក​៖ «​ខ្ញុំ​មិនដឹងថា មាន​បាតុកម្ម​ប្រឆាំង​នឹង​ខ្ញុំ ឬ​អត់​តែ​បើ​ទោះបីជា​ឡើង​ភ្នំភ្លើង​ក៏​ខ្ញុំ​ទៅ​ហ្សឺ​ណែវ​ដែរ ម៉ោង ៤​ល្ងាច នៅ​ថ្ងៃ​ទី​៤ ខ្ញុំ​នឹង​ជួប​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៧០០​នាក់ កន្លែង​ក៏​ពិបាក ពីព្រោះ​ចំ​ថ្ងៃ​ធ្វើការ ហើយ​ខ្ញុំ​ជួប​ពួក​និស្សិត​នឹង​ពលរដ្ឋ​ខ្មែរ​យើង​រស់​នៅ​អឺរ៉ុប​ប្រមាណ ៧០០​នាក់​»​។​

​សូមបញ្ជាក់​ថា​៖​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង លោក លី ពឿង​បាន ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១ កក្កដា​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​បែក​អឺរ៉ុប​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន នៅ​ក្រៅប្រទេស​។​លោក​លីពឿងបញ្ជាក់​ថា​៖ អ្នកចូលរួម​ធ្វើបាតុកម្ម​ទាំងអស់ នឹង​ចង់បង្ហាញ​អោយ​ពិភពលោក​បាន​ដឹង​ដែរ​ថា កម្ពុជា​ត្រូវការ​សេរីភាព ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​បាន​ចូលរួម​បោះឆ្នោត​ឡើងវិញ​៖ «​សុខចិត្ត​ទ្រាំ​ធ្មេច​ភ្នែក យើង​ឈរ​ដូច​គេ​ដូច​ឯង​អ៊ីចឹង​តាម​អ្វី​ដែល​យើង​អាច​ធ្វើបាន​។ យើង​មិន​បណ្ដោយ​អោយ ហ៊ុន សែន ទៅ​សប្បាយ តាម​អំពើ​ចិត្ត​ហើយ​ដើរ​អួតថា ៧០០​នាក់​។​គេ​ទៅ​ច្រើន​គ្នា​ហើយ​សប្បាយ​ចំពោះ​លោក​ទេ គាត់​ច្រឡំ​ធំ​ហើយ ច្រឡំ​ធំ​មែនទែន​តែម្ដង បាទ​»​។

​សម្ដេច​ក៏​បាន​រំលឹកថា កាល​ពី​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺ​ណែវ​កន្លងមក ក៏​ពួក​ក្រុមប្រឆាំង​នៅ​ទីនោះ ថា​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្ដេច​ដែរ ប៉ុន្ដែ​ជាក់ស្តែង​ពេលទៅដល់ បែរជា​គ្មាន​ឃើញ​វត្តមាន​របស់​ពួកគេ​ទៅ​វិញ​។ សម្តេចនាយក​រដ្ឋមន្ត្រី​បានឲ្យដឹង​ទៀតថា កាលពី​អំឡុង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រុមគាំទ្រ​អតីត​បក្សប្រឆាំង​បែរជា​យក​ពងមាន់​ទៅ​គប់​លើ​ក្រុម​អ្នក​ចាំ​ទទួល​ស្វាគមន៍​សម្ដេច​វិញ តែ​នេះ​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ​។ សម្ដេច​តេជោ បាន​អះអាង​ថា ក្រុម​អ្នកគាំទ្រ​អតីត បក្ស​ប្រឆាំង​មាន​ចំនួន​តិច​ជាង ក្រុម​អ្នក​ចាំ​ទទួល​សម្ដេច​ទេ​។​

​សម្តេចនាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​ឌឺដង​ថា “​ខ្ញុំ​បាន​ឲ្យ​ព័ត៌មាន ខ្ញុំ​ទៅ​ហ្សឺ​ណែវ​នេះ ជាង​៣​អាទិត្យ​មុន​។ អីចឹង​ល្មម​រក​មនុស្ស មក​ធ្វើ​បាតុកម្ម​បាន​ហើយ បង្ករឿង​ឲ្យបាន​ច្រើន​តិច អាហ្នឹង​កាន់តែ​ល្អ ខ្ញុំ​មិន​ឌឺ​ឲ្យ​អា​ណា​ទេ​” ។​សម្ដេច​តេជោ បាន​លើកឡើង​ថា សិទ្ធិ​មនុស្ស​សំដៅ​ដំបូង​គេ គឺ​សិទ្ធិ​រស់រាន​មានជីវិត មិនមែន​សិទ្ធិ​សរសេរ លើ​កាសែត​នោះទេ ដូច្នេះ​កម្ពុជា​មិន​ឱនក្បាល នឹង​ការ​ប្រៀនប្រដៅ ពី​ប្រទេស​ដទៃ ឡើយ​។​

សម្ដេច​តេជោ បញ្ជាក់ថា សិទ្ធិ​មនុស្ស​មិន​បាន នៅក្នុង​សង្គ្រាម​ជាមួយ​កម្ពុជា​ឡើយ ខណៈ​សិទ្ធិមនុស្ស​មិនបាន នៅក្រោម​ការសម្លាប់​រៀង​រាល់ថ្ងៃ​ដែរ​។ កម្ពុជា​ជាង​៤០​ឆ្នាំមុន ស្លាប់​ជា​រៀងរាល់ថ្ងៃ បន្ទាប់មកទៀត សង្គ្រាម​បាន​បន្ដ​មក​ទៀត ដែល​បណ្ដាលឲ្យ​មនុស្ស កាន់តែ​ច្រើន​ផង​ដែរ ហើយ​សិទ្ធិ​មនុស្ស​ចាប់ផ្ដើម សិទ្ធិ​រស់រៀន​មានជីវិត​។ “​ដូច្នេះហើយ​បានជា​កម្ពុជា មិន​ព្រម​ឱនក្បាល ជា​នឹង​ការ​ប្រៀនប្រដៅ របស់​អ្នកដទៃ​។ ព្រោះ​កន្លែង​ខ្លះ​សម្លាប់ ដោយ​គ្រាប់បែក គ្រាប់​ប្លោង បាញ់​ពីលើ​យន្ដហោះ មួយថ្ងៃៗ​ងាប់​អស់​ប៉ុន្មាន​? តើ​គេ​ដែល​គោរព​សិទ្ធិ​ដែរ​ឬទេ​? ស្គាល់​សិទ្ធិមនុស្ស​ទេ​?”​។​

សម្ដេច​បន្ដថា សព្វថ្ងៃ​នេះ​កម្ពុជា មាន​ការរស់រាន​យ៉ាងខ្លាំង ពី​ប្រជាជន​៥​លាន​នាក់​ឡើង ដល់​១៦​លាន​នាក់ ដូច្នេះ​កើនឡើង​បែបនេះ ដោយសារ​តែ​កម្ពុជា មាន​សុខសន្ដិភាព​ពេញលេញ​។​

​ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស​នេះ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ (UN)​វិញ បាន​ឆ្លើយតប​ទៅ​គណៈប្រតិភូ សហភាព​អឺរ៉ុប​(EU) ចក្រភព​អង់គ្លេស បារាំង និង​អូស្ត្រាលី ដែល​បាន​ចោទប្រកាន់​ដោយ ខុសឆ្គង​ថា ការអនុវត្ត​ច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើឲ្យ​លំហូ​រនៃ​សិទ្ធិ សេរីភាព​ក្នុង​ការ បញ្ចេញមតិ​រួម​តូច​។​

យោងតាម​លិខិត របស់​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បានឲ្យដឹងថា ក្នុង​សម័យប្រជុំ​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ បាន​តប​ថា “​វា​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ឡើយ ដែល​ជា​ញឹកញាប់ ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ត្រូវបាន​គេ​សន្មត​ថា ជា​វិធានការ​ខុស​រួចជាស្រេច លើកលែងតែ​រាជរដ្ឋាភិបាល បង្ហាញថា វិធានការ​ទាំងនោះ​ត្រឹមត្រូវ​ជា​មុន​សិន ។​

​លិខិត​បន្តថា “​វា​ជា​រឿង​វង្វេងវង្វាន់​មួយ ដែល​គណៈប្រតិភូ​ទាំងនោះ ស្នើសុំ​ឲ្យ​កម្ពុជា ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​នៅពេលដែល​អាជ្ញាធរ មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ និង​បទបញ្ជា ដើម្បី​ធ្វើ​តាម​ការស្នើសុំ​នោះ ពួកគេ​បែរជា​ចោទប្រកាន់ថា រដ្ឋាភិបាល​បាន​រឹតត្បិត​សេរីភាព ក្នុង​ការបញ្ចេញមតិ​ទៅវិញ​។ ក្នុងន័យនេះ ជាទូទៅ​គេ​សង្កេតឃើញថា គណៈប្រតិភូ​ទាំងនោះ តែងតែ​មើល​មក​កែវ​ទឹក​សិទ្ធិសេរីភាព ក្នុង​ការបញ្ចេញ​មតិ​នៅ​កម្ពុជា​ថា ខ្វះ​តែ​កន្លះ​ទៀត​នោះ​កែវ ទឹកនឹង​ទៅជា​កែវ​ទទេ ខណៈ​ដែល​សាធារណជន​ជាទូទៅ មើលឃើញថា ខ្វះ​តែ​កន្លះ​ទៀត នោះ​កែវ​នោះ​នឹង​មាន​ទឹក​ពេញ​” ។​ អ្វី​ដែល​កាន់តែ ជា​ភាព​អកុសល​ជាងនេះទៅទៀត​នោះ ពួកគេ​បាន​យក​សិទ្ធិ​មនុស្ស ធ្វើជា​ចំណាប់ខ្មាំង នៅពេល​និយាយ​ពី​ការ ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច ដល់​ប្រទេស​កម្ពុជា​។​

​លិខិត​បាន​លើកឡើង​ទៀត​ថា ក៏​ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នានេះ កម្ពុជា​ក៏​ត្រូវការ​ជំនួយ ដែល​មាន​រួម​ទាំង​គម្រោង អ្វីៗ​ទាំងអស់ លើកលែង​តែ​គ្រឿង​សព្វាវុធ (EBA) របស់ EU ផងដែរ ហើយ​លក្ខណៈ​អនុគ្រោះ​ទាំងនោះ កម្ពុជា​ពិតជា​ត្រូវការ និង​ឲ្យ​តម្លៃ​ខ្ពស់​។ ក៏​ប៉ុន្តែ​ដូច​រដ្ឋ​ដទៃ​ផ្សេង​ទៀត​ផង​ដែរ អធិបតេយ្យភាព​របស់​កម្ពុជា មិន​អាច​ដោះដូរ​ជាមួយ​ជំនួយ​ឡើយ​។ ជំនួយ ក៏​មិន​គួរ​ត្រូវបាន​គេ​យក មក​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ជា​ថ្នូរ​ជាមួយ​អធិបតេយ្យភាព​ទេ​។ ចំពោះ​កម្ពុជា ប្រសិនបើ​កម្តៅ​ឡើង ខ្លាំង​រហូត​មិន​អាច​ទ្រាំ​បាន​នោះ នឹង​ចាកចេញ​ពី​ផ្ទះបាយ​នោះ​៕

Filed in: ព័ត៌មានជាតិ