សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ក្រាប​ទីតាំង​កាត់ត​ផលិត​ឡាន​បែន​ដឹក​ដី​នៅ​ស្រុក​អង្គស្នួល​

បង្ក្រាប​ទីតាំង​កាត់ត​ផលិត​ឡាន​បែន​ដឹក​ដី​នៅ​ស្រុក​អង្គស្នួល​

កណ្ដាល ៖ ទីតាំង​កែច្នៃ និង​តម្លើងរថយន្ត​ធុន​ធំ​គ្មាន​ច្បាប់​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ត្រូវបាន​កម្លាំង​សមត្តកិច្ច​ចំរុះ​មាន​នគរបាលគ​យ​រាជអាជ្ញា​ខេត្តកណ្តាល​ចុះបង្ក្រាប​កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ។

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​រថយន្ត​កែច្នៃ ខាងលើនេះ មានឈ្មោះ សុខ បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល​ភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង រួមមាន រថយន្ត​ម៉ាក NISSAN DiESAlL ៦​គ្រឿង ទំងន់​៥​តោន រថយន្ត​ចង្កូត​ស្ដាំ (​គ្មាន​ពន្ធ​) ក្នុងនោះ មាន​ពណ៌​ទឹកប្រាក់ ២​គ្រឿង និង​ពណ៌​ស ៤​គ្រឿង តំឡើង​ទ្រុង​រួច ៣​គ្រឿង និង​មិន​ទាន់​តំឡើង​ទ្រុង ៣​គ្រឿង​។​

​ចំពោះ​រថយន្ត​ទាំង​៦​គ្រឿង​នេះ​គឺជា​ប្រភេទ​រថយន្ត​ដឹក​ធម្មតា​កែច្នៃ​ទៅ​ជា​រថយន្ត​បែន​សម្រាប់​ដឹក​ដី ហើយ​មាន​ម្ចាស់​រៀងៗ​ខ្លួន​។ រថយន្ត​កែច្នៃ​គ្មាន​បង់ពន្ធ​ខាងលើ សមត្ថកិច្ច​ដកហូត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ