សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ប៉េអឹម​ក្រុង​សៀមរាប​ដើរ​បាញ់បោះ​សេរី​មេៗ​ស្ងាត់​ជ្រៀប​របៀប​កាន់ជើង​?

​មន្ត្រី​ប៉េអឹម​ក្រុង​សៀមរាប​ដើរ​បាញ់បោះ​សេរី​មេៗ​ស្ងាត់​ជ្រៀប​របៀប​កាន់ជើង​?

​ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង ១០ និង ២០​នាទី យប់​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម បណ្តោយ ផ្លូវ សម្តេច ជាស៊ីម ស្ថិតក្នុង ភូមិ ខ្នារ សង្កាត់​ជ្រាវ ក្រុង – ខេត្តសៀមរាប មាន​ការបាញ់បោះ សេរី ដែល​បង្ក ឡើង​ដោយ មន្ត្រី​អាវុធហត្ថ​ក្រុង បាន​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់ ប្រជាពលរដ្ឋ ទាំងយប់ ! មន្ត្រី​អាវុធហត្ថ​រូប​នោះ​ត្រូវ គេ​បាន​ស្គាល់ ឈ្មោះ ស៊ន់ គឹមហុង ជា​មន្ត្រី កងរាជអាវុធហត្ថ ក្រុង​សៀមរាប ។​នេះ​បើ​តាម​មន្ត្រីសង្កាត់​ជ្រាវ បានឲ្យដឹង​។

​ក្នុង​ករណី​បាញ់​បោះ​សេរី​ដោយ​អាង​ខ្លួន​ជា​សមត្តកិច្ច​នេះ​បាន​ធ្វើឲ្យ ប្រជាពលរដ្ឋ មាន​ភ័យខ្លាច ដោយ​គាត់​គិតថា នៅ​ថ្ងៃ​ណាមួយ បុគ្គល​នេះ អាច​និង​យក កាំ​ង​ភ្លើង ដើរ​បាញ់​ប្រជាពលរដ្ឋ ក៏​ថា​បាន​។​ពួកគាត់ បាន​ស្នើរ​សុំ ឲ្យ​លោក មេបញ្ជាការ​ប៉េអឹម​ខេត្ត និង មេបញ្ជាការ​ប៉េអឹម​ក្រុង  មើល​កូនចៅ​ផង កុំ​បណ្តោយឲ្យ យក​កាំភ្លើង មក​បាញ់​បោះ​សេរី​ដូច​ស្រុក​អត់​ច្បាប់ បង្ករ​ឲ្យមាន​ការ ភ័យខ្លាច ដល់​ពួកគាត់ ក៍​ដូចជា ភ្ញៀវ​ទេសចរណ៍​ចឹង​នោះ ។

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​ដាក់ចេញ នៅ​គោលនយោបាយ ភូមិ​ឃុំ​មាន សុវត្ថិភាព ក្នុង មូលដ្ឋាន ជា​គោលដៅ​បំបាត់ ឲ្យអស់ រាល់​សក្មភាព ដែល​ល្មើស​ច្បាប់​បងធំ​បងតូច​គ្រឿងញៀន​ល្បែងស៊ីសង​គឺ ដើម្បី សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ចុះ ហេតុអ្វី​បានជា បុគ្គល រូប​នេះ​ដែល​ជា​សមត្តកិច្ច​ប៉េអឹម​ផងបែរ ហ៊ាន កង្ករ​ភាព អាណាធិបតេយ្យ ក្នុង​ក្រុង ទេសចរណ៏​ទៅវីញ ! តើ​លោក អភិបាល​ខេត្ត​ក្នុង​នាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកា​ភាព​ខេត្ត បានដឹង​ពី​រឿង​នេះ​ទេ ! ។​ព្រោះ​គេ​មិ​បានឃើញ​ថ្នាក់លើ​របស់​គេ​មាន​វិធានការណ៍​អ្វី​ចំពោះ​ជនល្មើស នោះឡើយ​។​

​មហាជន​រិះគន់ថា​៖ កន្លងមក មន្ត្រី អាវុធហត្ថ​តែងតែ ចាប់​បុគ្គល ដែល​ល្មើស ច្បាប់ ! មិន​ថា ! ប៉ូលីស ឫ កងទ័ព គឺ អនុវត្ត​ភ្លាមៗ ចុះ មន្ត្រី​របស់​ខ្លួន ប្រព្រឹត្ត ឧស​តើ មាន​ចំណាត់កា​រដែរ ឫ​អត់ ពួកគាត់ សង្ឃឹមថា​៖ លោក​មេបញ្ជាការ ក៍​ដូច ជា អភិបាលខេត្ត ចាត់ការ ជន​នេះ​ទៅ​តាម​ផ្លូវច្បាប់ ដូច​គេឯង​ផង ។​

​អ្នកព័ត៌មាន បាន​ព្យាយាម ទាក់ទង​ទៅ មេបញ្ជាការ អាវុធហត្ថ​ក្រុង និង មេបញ្ជាការ​អាវុធហត្ថ ខេត្ត តាម​ទូរស័ព្ទ ដើម្បី​សុំ​ការ បំភ្លឺ ប៉ុន្តែ​លោក​ធំទ​ទាំងពីរ ទាំងពីរ មិន​ទទួល ៕

 

 

pm-shootb

Filed in: ព័ត៌មានជាតិ