សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​អគ្គ​ថា​កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង​ល្អ​ថែម​ទៀត ជាមួយ​ប្រទេស​ក្នុង​ពិភពលោក និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម ដើម្បី​បើក​ទីផ្សារ​ផលិតផល​ខ្មែរ​

​សម្តេច​អគ្គ​ថា​កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង​ល្អ​ថែម​ទៀត ជាមួយ​ប្រទេស​ក្នុង​ពិភពលោក និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម ដើម្បី​បើក​ទីផ្សារ​ផលិតផល​ខ្មែរ​

​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង​ល្អ​ថែមទៀត ជាមួយ​ប្រទេស​ក្នុង​ពិភពលោក និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម ដើម្បី​បើក​ទីផ្សារ​ផលិតផល​ខ្មែរ នាំចេញ​ទៅ​ក្រៅ កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។

​សម្ដេច​តេជោ​បានលើកឡើ​ង តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្មាំ​២០១៩​ថា សប្តាហ៍​ក្រោយនេះ សម្តេច​នឹង​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស មួយ​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ លើ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។​សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា “​ដូច្នេះ​កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម​តូចធំ ដើម្បី​បើក​ទីផ្សារ​ផលិតផល ខ្មែរ​”​។​សម្ដេច បង្ហាញ​ការពេញចិត្ត​បម្រើ​ប្រទេសជាតិ ដោយ​មិន​គិត​ពី​ការនឿយហត់​សូម្បី បន្តិ​ឡើយ ដើម្បី​សេដ្ឋកិច្ច ជាតិ​រឹងមាំ ហើយ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ក៏​កាន់តែ​ធូរធារ​ល្អប្រសើរ​ឡើង​។​

​សូមបញ្ជាក់​ថា​តប​តាម​ការអញ្ជើញ​របស់​លោក រ៉ូបឺតូ អា​ហ្សេ​វេដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នាយករដ្ឋមន្ត្រី​សម្តេច​តេជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ ជា​សកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្តទៅ ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៨ មិថុនា ឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ ដែល​ក្នុង​ឱកាស​នោះ សម្តេច​នឹង​គូសបញ្ជាក់​ពី​បទ​ពិសោធន៍ កិច្ចប្រឹងប្រែង និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុងការ​ជម្នះ​ឧបសគ្គ​នានា និង​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​គួរឱ្យ​កោតសរសើរ​ដល់​កម្ពុជា ។​សម្តេចនាយក​រដ្ឋមន្ត្រី នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា ឆ្នាំ​២០១៩-២០២៣ ព្រមទាំង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅក្នុង​កម្មវិធី​សង្គម ដែល​រៀបចំ​ដោយ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ផងដែរ ៕

Filed in: ព័ត៌មានជាតិ