សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អូរ​ស្មាច់​បើ​ចង់​លក់ដូរ​ក្រោម​ឆត្រ័ នៅតាម​ព្រំដែន​ត្រូវ​បង់ប្រាក់​អោយ​មន្ដ្រីនគរបាល​អន្តោ​ប្រវេសន៍​ក្នុង​មួយ​ខែ​បួន​ម៉ឺន​បាត ជិត​មួយ​ពាន់​ប្រាំ​រយ​ដុល្លារ​!

​អូរ​ស្មាច់​បើ​ចង់​លក់ដូរ​ក្រោម​ឆត្រ័ នៅតាម​ព្រំដែន​ត្រូវ​បង់ប្រាក់​អោយ​មន្ដ្រីនគរបាល​អន្តោ​ប្រវេសន៍​ក្នុង​មួយ​ខែ​បួន​ម៉ឺន​បាត ជិត​មួយ​ពាន់​ប្រាំ​រយ​ដុល្លារ​!

ឧត្តរមានជ័យ ៖ លោក​អនុសេនីយ៍ឯក ប៉ែន​.​សុភា មន្ដ្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្វា​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន ប្រជាពលរដ្ឋ​ចោទ​ថា បាន​ប្រើ​ឈ្មោះ​ថ្នាក់លើ​អង្គភាព​អន្តោប្រវេសន៍ និង​អំណាច​របស់​ខ្លួន យក​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​ជាប់​របង​ព្រ​ដែន​ច្រកចេញ​ចូល​កម្ពុជា ថៃ ជួល​អោយ​ពលរដ្ឋ​លក់ដូរ​ក្រោម​ឆ័ត្រ​ក្នុង​មួយ​ខែ​បួន​ម៉ឺន​បាត​ក្នុង​មួយ​នាក់​ស្មើរ​និង​ជិត​(១៥០០$)​មួយ​ពាន់​ប្រាំ​រយ​ដុល្លា​។

​ប្រជាពលរដ្ឋ​ពី​រូប​ជា​អ្នកលក់ដូរ​ក្រោម​ឆត្រ័​នៅលើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​ជាប់​របង​ព្រំដែន​កម្ពុជា​ថៃ ច្រកទ្វា​អន្តរជាតិ​អូរ​ស្មាច់ ឈ្មោះ អឿ​សូ​វៀត ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ និង​ឈ្មោះ ហោ​ស្រី​វិច ភេទ​ស្រី រស់នៅ​សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ បានអោយដឹងថា ពួកគាត់​បាន​លក់ដូរ​នៅ​ជាប់​របង​ព្រំដែន អស់​រយះពេល​បី​ឆ្នាំ​មកហើយ ដែល​បាន​ជួល​កន្លែង​លក់ និង​បង់ប្រាក់​ក្នុង​ម្នាក់​បួន​ម៉ឺន​បាត​ក្នុង​មួយ​ខែ​អោយទៅ​មន្ដ្រីនគរបាល​អន្តោប្រវេសន៍​ម្នាក់​ឈ្មោះ​ប៉ែន សុភា​។ ដោយ​មាន​ការបង់ប្រាក់​ទុកជា​មុន​ក្នុង​រយះពេល​បី​ខែ​បង់​ម្ដង​ក្នុង​មួយខែ បួន​ម៉ឺន​បាត​(៤០០០០​បាត​)​ស្មើរ​និង​ជិត​មួយ​ពាន់​ប្រាំ​រយ​ដុល្លា​(១៥០០$) បង់​ម្ដងៗ​អស់​១២​ម៉ឺន​បាត​ក្នុង​ម្នាក់​។​

​រឿង​បែកធ្លាយ​នេះ​គឺ​ដោយសារ លោក​ប៉ែន សុភា នៅ​សុខ មក​អោយ​ពួកគាត់​ឈប់​លក់ដូរ​ហើយ​អោយ​រើ​អីវ៉ាន់​ចេញ​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​២០១៩​នេះ ដោយ​គ្មាន​ជូនដំណឹង​ទុកជាមុន ទាំង​អីវ៉ាន់​ទិញ​មក​លក់​នៅ​ពេញ​តូប​។​កាល​ពី​ពួក​គាត់​លក់​ដំបូង​លោក​ប៉ែន សុភា សន្យា​ថា​បើ​ឈប់​អោយ​លក់​ជូន​ដំណឹង​ដល់​ពួកគាត់​រយះពេល​បី​ខែ​មុន តែ​លោក​ប៉ែន​សុភា បែ​ជា​អោយ​ពួកគាត់​រើ​ចេញ​ភ្លាមៗ តើ​អីវ៉ាន់​ដែល​គាត់​បាន​ទិញ​យក​មក​លក់​ខូចខាត​អស់ តើ​នរណា​? ជា​អ្នកទទួលខុសត្រូវ ពួកគាត់​គ្រាន់ដែ​សុំ​អង្វរ លោក​ប៉ែន​.​សុភា​លក់​បន្តរ​បី​ខែ​ទៀត​ដើម្បី​អោយ​អស់​អីវ៉ាន់​ដែល​ទិញ​មក​រួចហើយ​។​តែ​លោក​ប៉ែន​សុភា​មិន​ព្រម និង​មក​គំរាម​មកលើ​ពួក​គាត់​រហូត​និង​អោយ​រើ​អីវ៉ាន់​ចេញ​នៅ​ថ្ងៃ​ទី​១​ខែកក្កដា​នេះ​ជាដាច់ខាត ៕

Filed in: ព័ត៌មានជាតិ