សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​ច្រក​វ៉ា​លី​យកមក​ដុត​ចោល​ជិត​វិមាន​ឈ្នះ​!​ឈ្នះ​!

​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​ច្រក​វ៉ា​លី​យកមក​ដុត​ចោល​ជិត​វិមាន​ឈ្នះ​!​ឈ្នះ​!

ភ្នំពេញ ​៖ ​កាលពី​នៅ​យប់​ថ្ងៃ​ទី ២៩​ខែ មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ២១ ៣០​នាទី សាកសព​មួយ ត្រូវបាន​គេ​ប្រទះឃើញ ឆេះ​ខ្លោច​ខ្ទេច​ចំណាំ​លែង​បាន​ស្ថិតនៅ​ត្រង់​ចំណុច​ដី​ឡូតិ៍​លោក​ឧកញ៉ា លី​យុង​ផាត់ ផ្លូវលំ​ខាងជើង​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្លូវ​វិមាន​ឈ្នះៗ​ស្ថិតក្នុង​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រ​។

​មកដល់​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​បើតាម​សេចក្តីរាយការណ៍​បឋម​បានឱ្យដឹងថា សព​ជនរងគ្រោះ​ជា​ស្ត្រីម្ន​ផ្ទៃពោះ​៨​ខែ ត្រូវ​ឃាតករ​ដៃ​ឆៅ​នោះ​សម្លាប់​ដោយ​រឹត​.​កនៅ​កន្លែង​ផ្សេង​ដែល​ត្រូវ​គេ​សង្ស័យថា ជា​ស្ត្រី​ជនជាតិ​ចិន រួច​ច្រក​នៅក្នុង​វ៉ា​លី​ស​ដឹក​តាម​រថយន្ត​យក​ទៅ​ដុតចោល​ក្នុង​ដី​ឡូតិ៍​ដែល​កន្លែងកើតហេតុ​នោះ​តែម្ត​ង ។​នៅ នៅ​ជុំវិញ​កន្លែងកើតហេតុ​គំនរ​ផេះផង់​ក្រោយ​ពី​ការដុត​សព​ស្ត្រី​រងគ្រោះ គឺ​មាន​ឃើញ​មាន​ស្នាមជើង​កង់​វ៉ា​លី​ស រួម​ទាំងឧ​បរក​ណ៍​មួយចំនួនទៀត ដែល​ជា​ជនសង្ស័យ​ជា​ឃាតករ​ដែល​សម្លាប់​ជនរងគ្រោះ រួច​ដាក់​ក្នុង​វ៉ា​លី​ស​នោះ​យក​ទៅ​ដុត​ចោល​តែ​ម្តង ។​

​គេ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​រងគ្រោះ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ​មាន​អាយុប្រមាណ​ជា​១៦​ឆ្នាំទៅ​១៩​ឆ្នាំ ថែម​ទាំង​ស្ត្រី​រងគ្រោះ​ផ្ទៃពោះ​ទៀតផង ប្រមាណ​ជា​៧​ទៅ​៨​ខែ​មក​ហើយ ។ ស្ត្រី​រងគ្រោះ និង​ឃាតករ​ជា​មនុស្ស​ស្គាល់គ្នា​ក៏​ថា​បាន ហើយ​គេ​ដាក់​ការសង្ស័យថា ស្ត្រី​រងគ្រោះ​រូប​នោះ​ជា​ជនជាតិ​ចិន ព្រោះ​នៅ​កន្លែងកើតហេតុ​បន្សល់​រូប​ពណ៌​ទឹកមាស គឺ​រូប​ដូច​កង្កែប​របស់​ជ​ន​ជាតិ​ចិន​ដែល​គេ​និយម​ប្រើ ទុក​នៅ​កន្លែងកើតហេតុ ៕

Filed in: ព័ត៌មានជាតិ