សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​ប្តេជ្ញា​ការអភិវឌ្ឍន៍​ឆ្នេរសមុទ្រ ឲ្យមាន​សោភណ្ឌភាព​ស្រស់ស្អាត ដើម្បី​ទាក់ទាញ​អ្នកទេសចរ​

អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​ប្តេជ្ញា​ការអភិវឌ្ឍន៍​ឆ្នេរសមុទ្រ ឲ្យមាន​សោភណ្ឌភាព​ស្រស់ស្អាត ដើម្បី​ទាក់ទាញ​អ្នកទេសចរ​

ភ្នំពេញ​៖ ក្រោយពី​បាន​ឡើង​កាន់​ជា​តំណែង ជា​អភិបាលខេត្ត​ព្រះ​ស​ហនុ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ លោក គួច ចំរើន បានប្រកាស​ប្តេជ្ញាចិត្ត​ធ្វើការ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ ឲ្យមាន​សោភណ្ឌភាព​ស្រស់ស្អាត ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ខេត្ត​ព្រះសីហនុ កាន់តែ​ច្រើនឡើង ជាពិសេស​ដាក់​អ្នក​សំអាត​ឆ្នេរ និង​សួនច្បារ​ឲ្យ​ជាប់​ជាប្រចាំ​។

​ក្នុងឱកាស​ដឹកនាំ​មន្ត្រី​ក្រោម​ឳ​វា​ទ ចុះ​ពិនិត្យ​ឆ្នេរ​ឯករាជ្យ លោក គួច ចំរើន បានបង្ហាញ ពី​ការរីករាយ និង​សប្បាយ​ចិត្ត លោក​គួច​ចំរើន​ទទួលបាន​ពលរដ្ឋ ដែល​ទៅ​ទស្សនា​កំសាន្ត​នៅ​តំបន់ឆ្នេរ ស្វាគមន៍​និង​ខ្លះ សុំ​ថតរូប ជា​មួយ​ក្នុង​កាយវិការ​ស្និត​ស្នាល​។​

​ក្នុងឱកាស​នោះ លោក​បាន​បង្ហាញ ការប្តេជ្ញាចិត្តថា នឹង​កែលំអរ​តំបន់ឆ្នេរ​ទាំងអស់ នៅ​ព្រះសីហនុ ឲ្យមាន​សោ​ភព្ឌ​ភាព ស្រស់ស្អាត ដោយ​ក្រាល​ឥដ្ឋ​ការ៉ូឡា សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ដោយ​ងាយស្រួល រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង បរ​ស្ថាន​ផងដែរ​។​

​ដោយឡែក នៅ​ពេល​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​វិញ លោកស្រី អ៊ូរ ធីតា​ពៅ គួច​ចំរើន បាន​ចុះ​សួរសុខទុក្ខ កម្មករ​សំណង់​ម្នាក់ មានឈ្មោះ សួន ណាត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ស្រុកំណើត​ឃុំតាំង​ខ្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មក​ធ្វើ​ការប្រមាណ ជាង​២​ខែ នៅ​ការដ្ឋាន​ជិត​រង្វង់​មូល​តោ​ពីរ កំពុង​ដើរ​សម្អាត បាន​រអិល​ជើង​ធ្លាក់​ពី​ជាន់​ទី​២ មកលើ​ខ្សាច់ បច្ចុប្បន្ន​កំពុង​សម្រាក ព្យាបាល នៅ​មន្ទីរ​សម្រាក​ព្យាបាល រស្មី​បាយ័ន និង​បាន​សួរសុខទុក្ខ ជូនពរ​អ្នកជំងឺ​ផ្សេងៗ​ទៀត ផងដែរ ៕

Filed in: ព័ត៌មានជាតិ