សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខ្យល់​បង្វឹល​ទិ​សត្រាំ​បើក​ឲ្យ​ក្រុមហ៊ុន​អាមេរិក​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ហ៊ូ​វ៉េ​ចិន​វិញ​!

​ខ្យល់​បង្វឹល​ទិ​សត្រាំ​បើក​ឲ្យ​ក្រុមហ៊ុន​អាមេរិក​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ហ៊ូ​វ៉េ​ចិន​វិញ​!

ប្រទេស​ជប៉ុន​៖ នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ប្រកាសថា ក្រុមហ៊ុន​អាមេរិក​នានា​នឹង​ទទួល​ការអនុញ្ញាតឲ្យ​ធ្វើពាណិ​ជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ឡើងវិញ ។

​សារព័ត៌មាន​អាមេរិក Bloomberg នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​បាន​ផ្សាយ​ថា​លោក ត្រាំ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​អូ​សា​កា​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​និយាយ​ហើយ វា​គឺ​គ្មាន​បញ្ហា​ទេ​! វា​ធ្វើឲ្យ​យើង​អាច​បន្ត​លក់​ផលិតផ​ល​របស់​យើង​… ពួកគេ​គឺជា​ក្រុមហ៊ុន​របស់​អាមេរិក ដែល​បាន​ផលិត​ផលិតផល​ទាំងនេះ (​បរិក្ខា​បំពាក់​ឲ្យ Huawei)​។ វា​ពិតជា​ស្មុគស្មាញ​ណាស់​ចំពោះ​រឿង​នេះ​។ ខ្ញុំ​យល់ព្រម​អនុញ្ញាតឲ្យ​ពួកគេ​បន្ត​លក់​ផលិតផល​នោះ នោះ​ទើប​ក្រុមហ៊ុន​អាមេរិក​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​…»​។​

​កាសែត​អាមេរិក Wall Street Journal​កាលពីដើម​សប្តាហ៍​នេះ​បាន​ចេញផ្សាយ​ផងដែរ​ថា ប្រទេស​ចិន​នឹង​យក Huawei ដាក់​លើ​តុ ដើម្បី​ទាមទារ​ឲ្យ​អាមេរិកដ​កទ​ណ្ឌកម្ម ឬក៏​អាចបង្កើត​លក្ខណៈពិសេស​ដើម្បី​អាចឲ្យ Huawei បន្ត​ការរកស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​នានា​ឡើងវិញ​។ ជាកស្តែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល G20 និង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក ត្រាំ និង​លោក ស៊ី ជិន​ពីង ភាព​វិជ្ជមាន​ជាច្រើន​បាន​កើតឡើង​ដូចជា អាមេរិក​បាន​សន្យា​មិន​ដំឡើង​ពន្ធ​លើ​ចិន​ទៀត និង​បាន​ព្រមព្រៀង​គ្នា​បន្ត​កិច្ច​ពិភាក្សា ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម ជាពិសេស​គឺ​បញ្ហា Huawei នេះ​តែម្តង​។​

​ទោះបី​យ៉ាងណា​គេ​ជឿថា ការសម្រេច​របស់​លោក ដូ​ណា​ល់ ត្រាំ រឿង​ដក​ការ​រឹតត្បិត​លើ​ក្រុមហ៊ុន​ចិន Huawei បាន​កើតមាន​ឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​ថា ក្រុមហ៊ុន​ធំៗ​ដូចជា Google Qualcomm Intel និង Xilinx ជាដើម​បាន​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ឲ្យ​ដកកា​ររឹតត្បិត​ចំពោះ Huawei ព្រោះ​ពួកគេ​ក៏​នឹង​ទទួល​ការខាតបង់​ផងដែរ​ពី​សង្គ្រាម​នេះ​។ យោង​តាម​តួលេខ​កាលពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន Huawei បាន​ចំណាយ​រហូតដល់ ១១​ពាន់​លាន​ដុល្លារ ក្នុង​ការទិញ​បន្ទះ​ឈីប (Chip) ពី​ក្រុមហ៊ុន​យក្ស​អាមេរិក​ចំនួន​បី​ប៉ុណ្ណោះ​គឺ Intel Qualcomm និង Micron៕

Filed in: អន្តរជាតិ