សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុង​ពាលី​ប្រណាំងទូក​ប្រពៃណី​ភូមិភាគ​បឹង​ទន្លេសាប​ប្រភេទ​ទូក​នាគ ទូក​កា​យ៉ាក និ​កានូ​នៅ​កំពង់ឆ្នាំង​

​ក្រុង​ពាលី​ប្រណាំងទូក​ប្រពៃណី​ភូមិភាគ​បឹង​ទន្លេសាប​ប្រភេទ​ទូក​នាគ ទូក​កា​យ៉ាក និ​កានូ​នៅ​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ​៖​ នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នេះ​នៅ​មុខ​កំពង់ផែរ​ទេសចរណ៍​ដើម​ពោធិ៍​មាត់ទន្លេ​ផ្សារ​ក្រោម​ក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​រៀបចំ​ពិធី​ក្រុង​ពាលី​និង​ប្រណាំងទូក​ប្រពៃណី​ភូមិភាគ​បឹង​ទន្លេសាប​ប្រភេទ​ទូក​នាគ ទូក​កា​យ៉ាក និ​កានូ ខ្នាត​អន្តរជាតិ​ដែលជា​អំណោយ​របស់​សម្ដេច​ក្រឡា​ហោ​ម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​លោកជំទាវ​។

​ពិធី​បានធ្វើ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌឹត​មាស សារិន​ទីប្រឹក្សា​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡាករ​ទូក​នាគ ទូក​កា​នូ និង​ទូក​កា​យ៉ាក កម្ពុជា និង​ឯកឧត្តម​ស៊ុន សុវណ្ណ​រឹទ្ធ​អភិបាល​កំពង់ឆ្នាំង​។​

​ឯកឧត្តម​មាស សារិន​អនុប្រធាន​សហព័ន្ធ​កីឡាករ​ទូក​ករ​ម្ពុ​ជា​បានអោយដឹង​ថា​ការ​ធ្វើ​ពិធី​ក្រុង​ពិ​លី​នៅ​ខេត្ត​កំពង់ឆ្នាំង​ថ្ងែនេះ​ជា​ការហ្វឹកហាត់​សមដើ​ម្បី​ដកស្រង់​បទពិសោធន៍​និង​ឈាន​ទៅ​ប្រឡង​ដណ្ដើម​យក​ពានរង្វាន់​នៅ ខេត្ត​ពោធិ៍សាត់​ដែល​នឹង​រៀបចំ​ធ្វើ​ការប្រគួត​នៅ​ខែ​សីហា​ខាង​មុខ​នេះ​និង ដើម្បី​ជ្រើសរើស​យក​ជើងឯក​ទៅប្រ​គួត​នៅ​លើ​ឆាក​អន្តរជាត​ជាមួយ​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​សហព័ន្ធ​នៅលើ​ពិភពលោក​។​

​ឯកឧត្តម​សារិន​បាន​បន្តថា​កីឡាករ​ដែល​មក​ចូលរួម​ហ្វឹកហាត់​នៅ​ខេត្ត​កំពង់ឆ្នាំង​នាពេល​នេះ​មាន​៦​ខេត្ត​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប​គឺ​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង​ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ។​នៅ​ថ្ងៃ​ទី​២៨​នេះ​គឺជា​ការហ្វឹកហាត់ នៅ​ថ្ងៃ​ទី​២៩​គឺជា​កាប្រ​គួត​យក​ចំណាត់​ថ្នាត់​ថ្នាក់ ដើម្បី​ទៅ​ចូលរួម​ប្រគួត​ជ្រើសរើស​ជើងឯក​នៅខេ​ត្ត​ពោធិ៍សាត់ ៕

Filed in: ព័ត៌មានជាតិ