សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​ដាក់ចេញ​អនុសាសន៍​សម្រាប់​ការគ្រប់គ្រង​ខេត្ត​ព្រះសីហនុ​ដែល​គេ​ជឿ​​ថា​លោក​គួច​ចំរើន​ម្នាក់ឯង​ធ្វើ​មិន​បាន​ឡើយ​!

​សម្តេច​ក្រឡាហោម​ដាក់ចេញ​អនុសាសន៍​សម្រាប់​ការគ្រប់គ្រង​ខេត្ត​ព្រះសីហនុ​ដែល​គេ​ជឿ​​ថា​លោក​គួច​ចំរើន​ម្នាក់ឯង​ធ្វើ​មិន​បាន​ឡើយ​!

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋ​ម ន្ដ្រី ក្រសួង​មហាផ្ទៃ​នា​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា បានលើកឡើង ពី​បញ្ហា​ប្រឈម​ចំនួន ៥​ចំណុច​នៅក្នុង​អាណាចក្រ​ខេត្ត​ព្រះសីហនុ ទាម ទា រ​ឲ្យ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ និង​ទាក់ទាញ​ភ្ញៀវទេសចរ ព្រមទាំង​វិនិយោគិន ។

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​លោក​គួច​ចំរើន​ចូលកាន់ មុខតំណែង​ជា អភិបាលខេត្ត​ព្រះសីហនុ សម្តេច ស ខេង បានបញ្ជាក់​ថា «​បញ្ហា​ប្រឈម​ទាំង ៥​ចំណុច​នោះ​រួមមាន​៖ ទំនាស់​ដីធ្លី ការគ្រប់គ្រង​ដីធ្លី​, គុណភាព​សំណង់​, សន្ដិសុខ​នៅ​កោះរ៉ុង និង​បណ្ដា​កោះ​ដែល ចំណុះ​ក្រុង​ព្រះសីហនុ​, ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​, រួមគ្នា​ដោះស្រាយ​បញ្ហា​លូ ទឹក​កខ្វក់ ទឹកភ្លៀង​» ។​

​បញ្ហា​ទំនាស់​ដីធ្លី និង​ការគ្រប់គ្រង​ដីធ្លី សម្ដេច បាន​មានប្រសាសន៍ថា កាលពី​ពេល​ដែល​ខេត្ត​ព្រះសីហនុ មិនទាន់​មាន​ការវិនិយោគ​ច្រើន បញ្ហាដីធ្លី​នេះ​ហាក់​មាន​ការ​ស្ងប់ស្ងាត់ មិន​សាហាវ​ដូច​បច្ចុប្បន្ន ប៉ុន្តែ​ពេល​មាន​ការវិនិយោគ អ្នកវិនិយោគ​រក​ទិញ​ដី រឿង​កាន់តែ​ស្មុគស្មាញ ដែល​នាំឲ្យ​កើត​មាន​ជា ទំនាស់​ដីធ្លី​ច្រើន ។ សម្ដេច​ត្រូវ​រួមគ្នា ដោះស្រាយ​បញ្ហា​នេះ ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​ចៀសវាង​ការប្រើប្រាស់​អំពើហិង្សា ។​

​ចំពោះ​បញ្ហា​គុណភាព​សំណង់ សម្ដេច​ថ្លែងថា ត្រូវ​ត្រួតពិនិត្យ​សំណង់​កំពុង​សាងសង់ សំណង់​ដែល​សាងសង់​រួច​ហើយ និង​កំពុង​ធ្វើ​អាជីវកម្ម ថា​តើ​គ្រប់​លក្ខណៈ​បច្ចេកទេស នៃ​ការសាងសង់​ហើយ​ឬ​នៅ ដើម្បី​ចៀសវាង​កុំឲ្យ​មាន ករណី​រលំ​អគារ​តទៅ​ទៀត ។ លើសពី​នេះ​អគារ​នី​មួយៗ ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង អគ្គិភ័យ ។ គ្រប់​សំណង់​នី​មួយៗ ដាច់ខាត​ត្រូវតែ​មាន​ច្បាប់​អនុញ្ញាត មាន​គុណភាព​ខ្ពស់ និង​មាន​សុវត្ថិភាព ។​
​សម្តេច ស ខេង បញ្ជាក់យ៉ា​ដូច្នេះ​ថា «​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​រក្សា​ឱ្យបាន​ដាច់ខាត អត្តសញ្ញាណ​ជាតិ ដើម្បី​ឱ្យ​អ្នកទេសចរ ចូល​មក​លេង​កម្សាន្ត និង​វិនិយោគ​បាន​ដូចគ្នា​។ ខ្ញុំ​គាំទ្រ​កន្លង​ទៅ​ផ្លាកសញ្ញា​នានា យើង​បាន​កែសម្រួល តែ​សុំ​ឱ្យ​បន្តទៅទៀត​។ យើង​ដើរ​មើល​ប្រទេស​ណា គេ​ដាក់​អក្សរ​ប្រទេស​គេ​ណុង​ហើយ អក្សរ​បរទេស​គេ​ដាក់​ខាងក្រោម​»​។​
​ចំណែក​បញ្ហា​សន្ដិសុខ​នៅ​កោះរ៉ុង និង​បណ្ដា​កោះ​ដែល​ចំណុះ​ក្រុង​ព្រះសីហនុ សម្ដេច​គូ​បញ្ជាក់ថា ត្រូវ​ពង្រឹង និង​ធានា​សន្តិសុខ​សុវត្ថិភាព នៅតាម​បណ្ដា​កោះ​នានា ស្របពេល​ដែល​ភ្ញៀវទេសចរ កំពុងតែ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ។ សម្ដេច​ថា ត្រូវ​ដាក់​កម្លាំង​ក្នុង​មួយ​កោះ​យ៉ាងហោច ៣​នាក់ ដើម្បី​ការពារ​សុវត្ថិភាព ហើយ​ក៏​ត្រូវ​មាន​កម្លាំង​ជំនួយ ដើម្បី​ចេញ​អន្ដរាគមន៍​ទាន់ពេលវេលា ពេល​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​។​

​បញ្ហា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ សម្ដេច​លើកឡើង​ថា ហេដ្ឋរចនាសម្ព័ន្ធ​ដែល​មាន​បច្ចុប្បន្ន​នេះ ទ្រ​លែង​បាន​ហើយ បញ្ហា​នេះ​រាជរដ្ឋាភិបាល បាន​គិតគូ​រួចរាល់​អស់ហើយ ប៉ុន្តែ​ត្រូវ​ចំណាយពេល​ក្នុង​ការសាងសង់ ។​បើ​តាម​អនុសាសន៍​នេះ​លោក​គួច​ចំរើន​បើទោះបីជា​ខ្លាំង​ប៉ុនណា​(​មាន​ឯកឧត្តម​ជា​សុផារ៉ា​ជា​បង្អែក​)​ក៏​មិន​អាច​ដោះស្រាយ​បាន​ដែរ​ព្រោះ​អាណាចក្រ​ខេត្ត​ព្រះសីហនុ​ជា​សម្បុក​ខ្លា​ចំការ​នាគ​ដែល​សូម្បី​តែ​ព្រះឥន្ទ​ពេលខ្លះ​ដោះ​មិន​ចេញ​សុខចិត្ត​បិទ​ភ្នែក​ធើ​មិនដឹង​ដែរ​)​ក៏​ដោះស្រាយ​ម្នាក់ឯង​មិន​បាន​ដែរ​វា​នឹង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​លោក​យន្ត​មីន​ជាមិនខាន​!​។​

​ទោះជា​យ៉ាងណា សម្ដេច ស ខេង លើកឡើង​ដែរ​ថា មាន​ក្រសួង​ចំនួន​៤ ដែល​ពាក់ព័ន្ធ​បញ្ហា​នេះ គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​សាធារណការ និង​ដឹ​កញ្ជូន​, ក្រសួង​បរិស្ថាន​, ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវ​រួមគ្នា​ដោះស្រាយ ដើម្បី​កុំឲ្យ​មាន​ការកកស្ទះ​លូ​ភ្លើង​លិច​ទឹក​សម្អុយ និង​ឲ្យ​ខូច​សោភ័ណភាព​ទីក្រុង ។​

Filed in: ព័ត៌មានជាតិ