សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឱម យិនទៀង : នៅ​កម្ពុជា​អត់​មាន​ច្បាប់​ដាក់​គុក មន្ត្រី រាជការ ដែល​សំ​ញ៉ែង​ទ្រព្យសម្បត្តិ​ទេ !

​លោក ឱម យិនទៀង : នៅ​កម្ពុជា​អត់​មាន​ច្បាប់​ដាក់​គុក មន្ត្រី រាជការ ដែល​សំ​ញ៉ែង​ទ្រព្យសម្បត្តិ​ទេ !

​កាលពី​រសៀល​ថ្ងៃ​ទី ២៨ មិថុនា ២០១៩ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន លើ​លើ​សំ ណុំ​រឿង​ក្តី​របស់​ឧកញ៉ា សុខ ប៊ុន និង​គូកន​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន​បណ្តោះអាសន្ន ។​

​ដោយ ឡែក ពាក់ព័ន្ធ​នឹង​ករណី នៃ​សំណុំរឿង​របស់លោក គីម រស្មី អតីត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង លោក ស្រេង សុខា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ករណី​ទាំ​២​នេះ ត្រូវបាន​ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ថ្លែងប្រាប់​អ្នកកាសែត​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បង្កើត​ក្រុម​សុើបអង្កេត​៦​ក្រុម បាន ចុះ​ស៊ើបអង្កេត និង រឹបអូស​ប្រមូល​វត្ថុតាង ( សែ​ក ) និង​ចម្លើយ បំភ្លឺ​ពី​សាមុីខ្លួន​ជាប់​សង្ស័យ តែ​រក​មិន​ឃើញ​ថា បាន ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ ។​

​ឯកឧត្តម ឱម យិនទៀង បញ្ជាក់ ថា ” ស្សែក​ដែល​លោក គីម រស្មី ចែក​លុយ​១០​មុឺន​ដុល្លារ ៥​សន្លឹក​អោយ​កូន ៥ នាក់​នោះ​អត់​បាន​ទៅ​បើក​ទេ ហើយ​សែក​២​សន្លឹក ដូចជា​ហែក​ចោល​ទៀត​ផង​? ។ សែក​ទាំង​ប៉ុន្មាន យើងខ្ញុំ​រឹបអូស​យក​បាន​ធ្វើ​ជា​ភស្តុតាង ។ កូន​ដែល​ហែក​សែក ចោល​និយាយថា សែក​នោះ​ចង្រៃ​អត់លុយ ហើយ​ឪ​វា​អស់ បុណ្យ​ទៀត ។ យើង​បាន​ហៅ​គាត់​មក​សួរចម្លើយ​មើល​ទ្រព្យ សម្បត្តិ​របស់​គាត់ ទាំង​ផ្ទះ ទាំង​ឡាន និង លុយ​កាក់​នៅ​ក្នុង ធនាគារ​ទាំង​អស់ ” ។ ” យើង​មើល​ទ្រព្យសម្បត្តិ​របស់​លោក គីម រស្មី គី​មិនទាន់មាន​អ្វី​ដែល​អាច​ជា​បញ្ហា​ទេ ហើយ​យើង ឃើញថា​៥០​មុឺន​ដុល្លារអ​ត់​មាន​ឃើញទេ ព្រោះ​លុយ​ក្នុង​ធនាគារ របស់​គាត់​មាន​មិន​គ្រប់​៥០​មុឺន​ដុល្លារ​ផង បាន​អី​បើក​ឲ្យ ! គឺ​សែក​ហ្នឹង​អត់​មាន​លុយ​ទេ គឺ​អួត​សំ​ញ៉ែង​ទ្រព្យសម្បត្តិ​ទេ​។​

​បញ្ហា​ដែល​គាត់​ខុស គឺ​ការ​សំ​ញ៉ែង​ទ្រព្យ ។ អីចឹង យើងខ្ញុំ​ជំរាប ថា រាជរដ្ឋាភិបាល​ដក​គាត់ សូម​ជំរាប​ថា នៅ​ហុងកុង នៅ​ប្រទេស​មួយចំនួន​ទៀត ច្បាប់​ប្រឆាំង​អំពើពុករលួយ ដាក់ ទោស​មន្ត្រីរាជការ​ដែល​សំ​ញ៉ែង​ទ្រព្យ​ជាប់គុក ប៉ុន្តែ​ស្រុក​ខ្មែរ អត់​ជាប់គុក​ទេ គ្រាន់តែ​រាជរដ្ឋាភិបាល​បណ្តេញចេញ … ។​នៅ កម្ពុជា​អត់​មានច្បាប់​ដាក់គុក​ករណី​សំ​ញ៉ែង​ទ្រព្យ​នោះទេ ” ។ ចឹង​ទេ ! មន្ត្រីរាជការ ណា​មាន​ទ្រព្យសម្បត្តិ​មហាសាល កុំ​ហ៊ាន​ចេញមុខ​សំ​ញ៉ែង​ទ្រព្យ ជា​សាធារណ​:​ច្បាស់​ជា​អស់​តំណែង​ហើយ តែ​អត់​ជាប់ គុក​ទេ កុំអោយ​តែ​មន្ត្រី​រាជការ​ដែល​មាន​ទ្រព្យ​មហាសាល​នោះ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​រកឃើញ ភស្តុតាង​ដាក់បន្ទុក​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ នោះ​ទើប ជាប់គុក ។​

​ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង បាន​ថ្លែង​ឲ្យដឹង​ដែរថា នាឡិកាដៃ​ដែល​លោក ស្រេង សុខា ស្នងការរង​ខេត្ត​កណ្តាល ពាក់​នោះ​គឺជា​នាឡិកា​ដាំ​ពេជ្រ​ក្លែងក្លាយ​ហើយ​លុយ​ដែល​ស្នងការរង​រូបនេះ​បាន​ថត​បង្ហោះ​នៅលើ បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ក្នុង​ពិធី​ភ្ជាប់ពាក្យ​នោះ ក៏​មាន​លុយ​ខាង​ស្រី​រួមចំណែក​ផងដែរ​។

Filed in: ព័ត៌មានជាតិ