សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកការណ៍​រឿង​អាប៉ោង​បង្កប់​ឈិប​បញ្ជារ​មេអាប៉ោង​វេច​លុយ​រត់​រហូត​ដាច់ខ្យល់​ប៉ិត​សមត្តកិច្ច​គេច​មិន​ចង់​ទទួលខុសត្រូវ​!

បែកការណ៍​រឿង​អាប៉ោង​បង្កប់​ឈិប​បញ្ជារ​មេអាប៉ោង​វេច​លុយ​រត់​រហូត​ដាច់ខ្យល់​ប៉ិត​សមត្តកិច្ច​គេច​មិន​ចង់​ទទួលខុសត្រូវ​!

ខេត្ត​កំពង់ស្ពឺ ៖ បុរស​ម្នាក់ ជា​មេ​ល្បែង​អាប៉ោង​បាន​គេ​ឃើញ​ដេកស្លាប់​តាម​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​កាលពី​វេលា​ម៉ោង ០៩ និង ៣០​នាទី យប់​ថ្ងៃ​ទី ២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ ចំណុច​ទំនប់​តា​នង ស្ថិតនៅក្នុង​ភូមិ​ស្រែ​អណ្តូង ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​។

​ក្រោយមក​បាន​គេ​ដឹងថា​បុរស​ជា​មេ​អាប៉ោង​រូបនោះ​មាន​ល្បិចកល​ស៊ី​កូន​ចាក់ (​អាប៉ោង​បញ្ជាតេ​ឡេ​) តែ​ក្រោយ​ពី​ឈ្នះ​បាន​លុយ​ច្រើន​ហើយ​ទំនងជា​ដឹងថា អ្នកលេង​ចាញ់​អាប៉ោង​ជាមួយ​ខ្លួន​ដឹង​ពី​ការ​ចាញ់​ល្បិច មេ​បាញ់អាប៉ោង​រូបនេះ​បាន​វេច​លុយ​រត់គេច​ពី​កន្លែង​លេង​រហូត​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។
​សមត្តកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ឈៀង ហ៊ី​ប្រុស​អាយុ ៥៣​ឆ្នាំ មុខរបរ​ជាង ពេលទំនេរ​ដើរ​បាញ់អាប៉ោង​មាន​ទីលំនៅ​ភូមិ​ស្នោរ​ទី​២ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​

​ប្រភព​បាន​អោយដឹងថា មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ណាត់គ្នា​ទៅលេង​អាប៉ោង​នៅ​ចំការ​ស្វាយ​មួយ​កន្លែង​ក្នុង​ឃុំ​ទ័ព​មាន​ស្រុក​ថ្ពង​ពេល​ដែល​លេង​បុរសរងគ្រោះ​ឈ្នះ​លុយ​ជាច្រើន​មាន​ទាំង​មាស​ថែមទៀត​ផង ។ ដោយ​ចាញ់​ច្រើនពេក ធ្វើ​អោយ​អ្នកលេង​ផ្សេង​ទៀត​កើត​ការសង្ស័យ​ព្រោះ​មាន​ម្នាក់​ដេក​នៅ​អង្រឹង​ជា​អ្នកបញ្ជា​ដោយ​គេ​ឃើញ​មានតេ​ឡេរ​មែន ក៏​ចាប់​មេអាប៉ោង​ពិនិត្យ ឃើញ​មេអាប៉ោង​មាន​ប្រើ​តេ​ឡេ បាន​បោក​បែប​ខ្ទេច​ភ្លាមៗ ។​

​ក្រោយពេល​បែកការណ៍​បុរសរងគ្រោះ​ទំនងជា​ខ្លាច​អ្នកលេង​អាប៉ោង​ជាមួយ​ប្រើ​អំពើហិង្សា មកលើ​ខ្លួន​ក៏​រត់គេច​ពី​ក្រុមអ្នកលេង​រហូតមកដល់​ចំណុចកើតហេតុ ដែល​ជាប់​ព្រំប្រទល់ ឃុំ​ជំ​ពូ​ព្រឹក្ស ស្រុក​ឧដុង្គ ជនរងគ្រោះ​បាន​ដួល​ផ្កាប់មុខ​លើផ្លូវ​គ្រួស​ក្រហម ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង ។ ដោយសារតែ យប់​ផង​សមត្ថកិច្ច​បាន​ដេក​ការពារ​កន្លែងកើតហេតុ​រហូត​ព្រឹក​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០១៩​នេះ ទើប​សមត្ថកិច្ច​ជំនាញ​ខេត្ត​រួម​ជាមួយ​គ្រូពេទ្យ ចុះ​មក​ពិនិត្យ ដោយ​មាន​អាជ្ញាធរ​ឃុំ​ទ័ព​មាន និង​ឃុំ​ជំ​ពូ​ព្រឹក្ស​ចូលរួម​ផង​ដែរ​នោះ ។​

​ក្រោយ​ពិនិត្យ​សមត្តកិច្ច​ថា សព​ពិតជា​ស្លាប់​ដោយសារតែ​ដួល​បោក​នឹង​ដី គាប់​ជួន​បុរស​រងគ្រោះ​ខាងលើ​មាន​ជំងឺ​ប្រចាំកាយ (​លើសឈាម​ថែមទៀត​ផង​នោះ​) ទើប​បណ្តាលអោយ​ដាច់​ខ្យល់​ស្លាប់ទៅ ។​ទោះជា​យ៉ាងណា​ក្នុង​ករណីយ៍​មួយ​នេះ​សមត្តកិច្ច​រុញ​ដាក់​គ្នា​រឿង​ដែន​សមត្តកិច្ច​ជំពូព្រឹក្ស​និង​ឃុំ​ទ័ព​មាន​គឺ​រវាង​ស្រុក​ថ្ពង​និង​ស្រុក​ឧត្តុង​។​

​បើ​ទោះជា​បែប​នេះ ក្តី​សមត្ថកិច្ច​ខាង​ឧដុង្គ​មិន​បាន​រុញ​រា​ក្នុង​ភារកិច្ច​នោះ​ទេ ។ ទោះជា​ខាង​ស្រុក​ថ្ពង​ហាក់​ព្រងើយកន្តើ​យក្តី ក្រោយ​ពិនិត្យ​រួចរាល់​សព​ត្រូវបាន​ប្រគល់ជូន​ក្រុម​គ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​

​សូម​បញ្ជាក់​ដែរ​ថា​៖​កន្លង​មក​ល្បែង​អាប៉ោង​នេះ តែងតែ​លួចលាក់​លេង​ក្នុង​ចំការ​ស្វាយ និង​ក្នុង​ផ្ទះ​មួយ​កន្លែង​នៅក្នុង​ឃុំ​ទ័ព​មាន ស្រុក​ថ្ពង​នេះ ។ ប្រជាពលរដ្ឋ​ធ្លាប់​បាន​រាយការណ៍​ច្រើនលើក ច្រើនសារ​មកហើយ ។ ប៉ុន្តែ​សមត្ថកិច្ច​ស្រុក​ថ្ពង​ព្រងើយកន្តើយ មិន​អើពើ​ចាប់​បង្ក្រាប​ឡើយ ។ សង្ស័យ​តែ​សមត្ថកិច្ច​ស្រុក​ថ្ពង​នេះ​បាន​លាភសក្ការៈ​ពី​មេអាប៉ោង​នេះ​ផង មិនដឹង បានជា​គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​ទាល់តែសោះ ។ ទាល់តែ​មាន​មនុស្ស​ស្លាប់ ទើប​បែក​ការណ៍ ម្នាក់ៗ​ដោះដៃ​យករួចខ្លួន​ទៅវិញ ៕​

 

Filed in: ព័ត៌មានជាតិ