សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​អភិបាលខណ្ឌ​ឬ​ស្សី​កែវជា​ពិសី​ដេក​ក្នុង​មី​ទ្ទីង​ប្រឆាំង​គ្រឿងញៀន​មក​ពី​អត់ងងុយ​កំដរ​ម៉ែ​ឈឹ​

​រឿង​អភិបាលខណ្ឌ​ឬ​ស្សី​កែវជា​ពិសី​ដេក​ក្នុង​មី​ទ្ទីង​ប្រឆាំង​គ្រឿងញៀន​មក​ពី​អត់ងងុយ​កំដរ​ម៉ែ​ឈឹ​

ភ្នំពេញ ៖ រូបភាព​លោក​ជា​ពីសី​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ដេក​លក់​ក្នុង​អង្គប្រជុំ​មី​ទ្ទីង​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​២៦ ខែមិថុនា ឆ្នាំ​២០១៩ ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នកលេង​បណ្តាញ​សង្គម​ដោយ​រិះគន់ថា​មន្ត្រី​អត់​ខ្លាច​សម្តេច​ក្រឡាហោម​អី​តិច​?!​។​ខ្លះ​ថា​មក​ពី​ផឹក​យប់​ជ្រៅ​ពេក​!​។

​តែ បន្ទាប់ពី​មាន​ការ​បង្ហោះ​នូវ​រូបភាព និង​វីដេអូ​របស់លោក ជា ពិសី បាន​គេង​លក់​នៅ​ក្នុង​ពិធី លោក ជា ពិសី ក៏​បាន​ធ្វើ​ការបកស្រាយ​តាមរយៈ​គណនី​ហ្វេ​ក​ប៊ុក ថា កាលពី​ថ្ងៃ​២៦ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ Page Facebook មួយចំនួន បាន​បង្ហោះ រូបភាព និង វី​ឌី​អូ អំពី​ខ្ញុំ គ្រា​ដែល​ខ្ញុំបាទ​បាន​បិទ​ភ្នែភ សំងំ មួយសន្ទុះ ដោយសារ​ភាព​អស់កម្លាំង បូក​រួម​ទាំង បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​ផង​នោះ ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាល​ម្សឹលមិញ នៅ​កោះ​ពេជ្រ ដោយ​បាន​បង្ហោះ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​។​

​ខ្ញុំបាទ​សូម​ឆ្លើយតប និង​បកស្រាយ​ជូន សាធារណៈមតិ មេត្តា​ជ្រាប​ថា ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ ម្ដាយ​ជរា​របស់ខ្ញុំ អាយុ ៨០ ឆ្នាំ កំពុង​មាន​ជម្ងឺ​ជា​ទម្ងន់ និង​កំពុង​សម្រាក​ព្យាបាល នៅ​ឯ​មន្ទីរពេទ្យ​។ កាតព្វកិច្ច​ដ៏​ធំ​បំផុត​របស់​ខ្ញុំ ក្នុងនាម​ជា​កូន​ក​ត្ត​ញ្ញូ​មួយរូប ខ្ញុំ​តែងតែ​ទៅ​មើល​ថែ​រទាំ ម្ដាយ​របស់​ខ្ញុំ ស្ទើរតែ​រៀងរាល់ យប់​ក្រោយ​បាន​សម្រាក​ពី​ការដឹកនាំ​ការងាររដ្ឋបាល​រួចមក​។​

​លោក​បន្តថា គាប់​ជួន​នៅ​យប់​ថ្ងៃទី​២៥ ខែ​មិថុនា​កន្លងមកនេះ ខ្ញុំបាទ បាន​ទៅ​មើលថែរ ម្ដាយ​ជរា ឈឺ​ធ្ងន់ រហូតដល់​ម៉ោង​ជាង​២​យប់ រំលោង​អាធ្រាត​ថ្ងៃទី​២៦ ខែមិថុនា ទើប​នឹង​បាន​សម្រាក​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅក្នុង​ថ្ងៃ​ដដែល​នោះ វេលា​ម៉ោង ៥​ព្រឹក ខ្ញុំបាទ​ត្រូវ​ក្រោក​ពី​ព្រឹក​ព្រលឹម ដើម្បី​ទៅ​ដឹកនាំ​កម្លាំង​មហាជន ចូលរួម កម្មវិធី នៅឯ​កោះ​ពេជ្រ​ទៀត​។​

Filed in: ព័ត៌មានជាតិ