សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលាកា​រ​បញ្ចូន​បុរស​បែកថ្នាំ​ស្រវឹង​បើកឡាន​បញ្ច្រាស​យក​ដុំថ្ម​និង​ស្បែកជើង​គប់​អ្នកកាសែ​ត​ទៅ​មណ្ឌល​បន្សាបសារធាតុ​ញៀន​ឱកាស​ខ្ញុំ​

តុលាកា​រ​បញ្ចូន​បុរស​បែកថ្នាំ​ស្រវឹង​បើកឡាន​បញ្ច្រាស​យក​ដុំថ្ម​និង​ស្បែកជើង​គប់​អ្នកកាសែ​ត​ទៅ​មណ្ឌល​បន្សាបសារធាតុ​ញៀន​ឱកាស​ខ្ញុំ​

ភ្នំពេញ ៖ លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​ខ្លួន​ឈ្មោះ ជួន ច័ន្ទ​ដា​រី​ដែល​ស្រវឹង​និង​បែក​ថ្នាំ​ដេញ​គប់​ក្បាល​អ្នកាកសែត​ព្រោះថត​ជន​រូប​នេះ​បើក​ឡាន​រេ​ពេញ​ផ្លូវ​និង​បញ្ច្រាស​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ទៅ​មណ្ឌល​បន្សាប​សារធាតុ​ញៀន​ឱកាស​ខ្ញុំ ដើម្បី​ព្យាបាល​តែ​មិន​បាន​ចាត់ការ​បណ្តឹង​អ្នកកាសែត​ឡើយ​។

​លោក ស្រី ម៉ាក​នី ជា​តំណាង​អយ្យការ បាន​ប្រាប់ថា សំណុំរឿង​នេះ នគរបាល​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​តុលាការ ដោយ​សន្និដ្ឋានថា ប្រើប្រាស់​គ្រឿងញៀន​តែ​ប៉ុន​ណោះ​។ ឯ​ពាក្យបណ្តឹង​របស់​អ្នកកាសែត គឺ​នគរបាល​មិន​បាន​បញ្ជូន​មក​តុលាការ​ទេ​។​

​លោក ម៉េង វិមាន​រតនា អធិការ​ខណ្ឌ​មានជ័យ បាន​ប្រាប់​អ្នកកាសែត​ថា មូលហេតុ​ដែល​នគរបាល​មិន​បញ្ជូន​បណ្តឹង​របស់​អ្នកកាសែត ទៅ​តុលាការ​ព្រោះតែ អ្នកកាសែត​អត់​មាន​រងរបួស ។ តែ​លោក​អធិកា​រថា ដោយ​រងចាំ​ឆ្លង​យោបល់​ថ្នាក់លើ​សិន​នគរបាល​នឹង​បញ្ជូន​បណ្តឹង​ទៅ​តាម​ក្រោយ ។​

​ជនសង្ស័យ​ឈ្មោះ ជួន ច័ន្ទ​ដា​រី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥C ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​២៧១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ដោយសារ តែ​ជនសង្ស័យ បើក​កា​មេ​រី ហាយ​ប្រ៊ី​ជ ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-7691 រេ​ចង្កូត​ពេញ​ផ្លូវ (​ទំនង​ដូចជា​ស្រវឹង​)​បញ្ច្រាសទិស និង​រេ​ចង្កូត​ពេញ​ផ្លូវ រក​បុក​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​។ ក្រោយ​ពី​ចុះ​ពី​លើ​រថយន្ត ជនសង្ស័យ បាន ស្រែក​ឡាំប៉ា រួច​រើស​ដែក ដុំថ្ម និង​ដោះ​ស្បែក​ឈើ​ង ដេញ​គប់​សមត្ថកិច្ច និង​អ្នកកាសែត តែម្តង​ទោះ​ប្រពន្ធ​ឃាត់​ក៏​មិន​ស្តាប់​ដែរ​៕

 

Filed in: ព័ត៌មានជាតិ