សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​សខេង​ប្រកាសអាសន្ន​ពី​សំណង់​អត់​ច្បាប់​ក្នុង​ខេត្ត​ព្រះសីហនុ​

​សម្តេច​ក្រឡាហោម​សខេង​ប្រកាសអាសន្ន​ពី​សំណង់​អត់​ច្បាប់​ក្នុង​ខេត្ត​ព្រះសីហនុ​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្នុង​ទិវា​អន្ដរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានឲ្យដឹងថា ត្រឹម​តែ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់ នៅ​ខេត្ត​ព្រះសីហនុ បាន​រកឃើញ​សំណង់​គ្មាន​ច្បាប់ ចំនួន​ប្រាំ​កន្លែង​។​«​គ្រាន់តែ​យប់មិញ ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពី ឯកឧត្ដម ជា សុផារ៉ា មក​ថា​ជា​បឋម​មាន​៥​កន្លែង ដែល​កំពុង​សាងសង់ តែ​អត់​មាន​ច្បាប់​ទាំងអស់​។ ដូច្នេះ​នេះ​ជា​ហានិភ័យ​មួយ​ធំ ហើយ​យើង​ត្រូវធ្វើ​អាហ្នឹង​ទាំងអស់​ឡើង​វិញ​»​។

​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ទៀតថា សម្ដេច​បាន​ដឹកនាំ​ត្រួតពិនិត្យ ឯកសារ​រដ្ឋបាល​ទាំងអស់ របស់​ខេត្ត​ព្រះសីហនុ ថា​តើ​មាន​ភាពមិនប្រក្រតី​អ្វីខ្លះ បន្ទាប់មក​សម្ដេច​នឹង​ចាត់ ការ​តាម​ផ្លូវច្បាប់​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ក្រសួង​រៀបចំ​ដែនដី នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្តីសម្រេច កែសម្រួល​សមាសភាព និង​បន្ថែម​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​គាំទ្រ​ដល់​ការងារ​ត្រួតពិនិត្យ​គុណភាព​សំណង់ នៅ​ខេត្ត​ព្រះសីហនុ បន្ថែមទៀត​មាន​រហូត​ដល់​១៧​ក្រុម ដែល​មាន​ថ្នាក់ដឹកនាំ​ចាប់​ពី​រដ្ឋលេខាធិការ ដល់​ប្រធាន​មន្ទីរ​។ ក្រុម​ការងារ​បច្ចេកទេស​នេះ គាំទ្រ​ដល់​បេសកកម្ម​របស់ គណៈកម្មការ​ត្រួតពិនិត្យ​គុណភាប​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្រុមការងារ​មាន​ភារកិច្ច​ដូច​ខាងក្រោម​៖* ចុះ​ពិនិត្យ​ការអនុវត្ត​បទដ្ឋាន​ប​ច្ចេក​ទេស បទដ្ឋាន​គតិយុត្ត ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព​
​និង​គុណភាព​សំណង់ នៅតាម​ការដ្ឋាន​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​* ចុះ​ពិនិត្យ​លក្ខណសម្បត្តិ​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​នៅតាម​ការដ្ឋាន​សំណង់​។​* ធ្វើ​របាយការណ៍​លទ្ធផល​ជូន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។​* បំពេញ​ភារកិច្ច​ផ្សេង​ទៀត​តាម​ការប្រគល់​ជូន​របស់​គណៈកម្មការត្រួ​ត​ពិនិត្យ​គុណភាព​សំណង់​
​នៅ​ខេត្ត​ព្រះសីហនុ​។​

​សូម​បញ្ជាក់​ដែរ​ថា​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា អំពី​លទ្ធផល នៃ​ការសិក្សា​បឋម ស្តីពី​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យទៅជា​តំបន់​សេដ្ឋកិច្ច ពិសេស​គំរូ​ពហុ​បំណង ស្របតាម​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ ឧស្សាហកម្ម​កម្ពុជា (IDP) ឆ្នាំ​២០១៥-២០២៥ ។​

​លោក​បណ្ឌិត​សភាចារ្យ​បន្ដថា ទិដ្ឋភាព​ចក្ខុវិស័យ​វែងឆ្ងាយ​មួយ​ទៀត​គឺ​ធ្វើឲ្យ​ខេត្តព្រះសីហនុ ក្លាយជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ខ្សែ​ក្រវាត់បៃតង កសិកម្ម​និង​តំបន់​លំនៅឋាន ព្រមទាំង​គិតគូរ​ដល់​ការផ្គត់ផ្គង់​សេវា​សាធារណៈ​ដែល​មាន​គុណភាព​ស្តង់ដារ​ខ្ពស់ ។​

​គ្រឿងញៀន​ចំនួន​ជាង​២​តោន ដែល​សមត្ថកិច្ច​រឹបអូស​បាន ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នា​ពេលកន្លងមក នឹង​ត្រូវ​ដុត​បំផ្លាញចោល ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ នៅ​ព្រឹក​ទី​២៦ ខែ​មិថុនា​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​គ្រឿងញៀន​ជាង​២​តោន ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​នោះ រួមមាន​៖ ហេ​រ៉ូ​អ៊ីន​, មេតំ​ហ្វេ​តា​មីន​, អំ​ហ្វេ​តា​មីន​, អុច​ស្តា​ស៊ី​, ខេ​តា​មីន​, នី​មេ​តា​ហ្សី​ប៉ាម​, ពី​រ៉ូវ៉ាឡេ​រ៉ូន (​ថ្នាំ​គ្រាប់​), ពី​រ៉ូវ៉ាឡេ​រ៉ូន (​ម្សៅ​ម៉ដ្ឋ​)​។​

​សូមបញ្ជាក់​ថា នៅ​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​នៅ​ឆ្នាំ​២០១៧ និង​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដុត​កម្ទេច​ចោល​គ្រឿងញៀន និង​កញ្ឆា​ជាង​៦០០​គីឡូក្រាម​៕

Filed in: ព័ត៌មានជាតិ