សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី​និង​មេ​ប៉ូលិស​ប្តេជ្ញា​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​!

​អភិបាល​រាជធានី​និង​មេ​ប៉ូលិស​ប្តេជ្ញា​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​!

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​អង្គារ ៨​រោច ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​បាន​សន្យាថា នឹង​បង្ក្រាប​ឲ្យអស់​នូវ​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ទាំង​តូច ទាំង​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០១៩​នេះ ។

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ កិច្ចការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ គឺជា​ការងារ​របស់​ស​ម​ត្ថ​កិច្ច និង​អាជ្ញាធរ​របស់​យើង ដូច្នេះ​ទេ​យើង​ត្រូវតែ​រួមគ្នា​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។ ពាក់ព័ន្ធ​នឹង​ក្លឹប កំសាន្ត​នានា​ទោះបី​តូច​ឬ​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវតែ​ចុះ​ត្រួតពិនិត្យ ហើយ​បើ​ដឹងថា នៅក្នុង​ក្លឹប​កម្សាន្ត​ដំបូង​មាន​បង្កប់​ទៅ​ដោយ​គ្រឿងញៀន​ដាច់ខាត​ត្រូវតែ​បង្ក្រាប​បិទ​អាជីវកម្ម​ក្លឹប​ទាំងនោះ​តែ​ម្ដង ។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ រាល់​ក្លឹប​កំសាន្ត និង ktv ទាំងអស់ អាជ្ញាធរ​ខណ្ឌ​យើង​ត្រូវ​ណែនាំ​ពួកគាត់ ឲ្យ​ជៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​នៅក្នុង​ក្លឹប​កម្សាន្ត​ទាំងនោះ បើ​ពួកគាត់​មិន​ស្ដាប់​តាម​ការណែនាំ​របស់​យើង​ទេ យើង​ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បិទ​កាស​អាជីវកម្ម​ក្លិប​របស់​ពួកគាត់ ។​

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ ការបង្ក្រាប​គ្រឿងញៀន​នៅ​តែ​អនុវត្ត​បន្ត នៅ​តាម​ក្លឹប​កម្សាន្ត នានា​នៅក្នុង​រាជធានី​ភ្នំពេញ បើទោះបី នៅ​តាម​ក្លឹប​កម្សាន្ត​ទាំងនោះ​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា ក៏ដោយ ដោយ​យើង​នឹង​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ថា នៅ​ឆ្នាំ​២០១៩ នេះ​គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​លុបបំបាត់ឲ្យអ​ស់​បញ្ហា​គ្រឿងញៀន​នៅតាម​បណ្ដា​ក្លឹប​កំសាន្ត​ខារ៉ាអូខេ នានា​នៅ​ទូទាំង​ប្រទេស ។​

​សូម​បញ្ជាក់​ដែរ​ថា​ថ្មី​នគរបាល​បាន​បង្ក្រាប​ក្លឹប​ល​ច្ស​សារី​ចាប់​មនុស្ស​ជាង​៤០០​នាក់​តែ​ជាប់​សង្ស័យ​តែ​១៧​នាក់់​រឿង​ជួញ​និង​ប្រើ​គ្រឿ​ញៀន​បញ្ជុនទៅ​តុលាកា​រតែស​ម្រាប់​ថៅកែ​ក្លឹប​ដែល​គេ​មិនទាន់​ឃើញ​សមត្តកិច្ច​ចាប់ខ្លួនឬ​តុលាការ​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួន​នៅឡើយ​?​។​

Filed in: ព័ត៌មានជាតិ