សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​ដី​ជាន់​គ្នា​នៅ​ដំណាក់​ផ្ចឹក​ស្រុក​ទឹកផុស​កំហុស​អ្នកណា​?

​រឿង​ដី​ជាន់​គ្នា​នៅ​ដំណាក់​ផ្ចឹក​ស្រុក​ទឹកផុស​កំហុស​អ្នកណា​?

កំពង់ឆ្នាំង ៖ មាន​ករណី​ទំនាស់​ដីធ្លី​ជាន់​ប្លង​គ្នា​មួយ​កើត​នៅ​នៅ​ចំណុច​ដំណាក់​ផ្ចឹក​ក្នុង​ភូមិ​តា​នៃ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​ដែល​គេ​ជឿ​ថា​កើត​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកបង្ក​។

​ជាក់ស្តែង​ដោយ​សំអាង​ថា​មាន​លិខិតបញ្ជាក់​ពី​សមត្តកិច្ច​អ្នកស្រី ជា ផល្លី​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​នៃ និង​គ្រួសារ​របស់​លោក ជួន ឌឹ​បប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​របង​ភាគី​នីមួយៗ​សុទ្ធ​អះអាងថា​៖​មាន​ឯកសារ​សំអាង​រៀងៗ​ខ្លួន​។​

​ខាង​អ្នកស្រី​ជា​ផល្លី​អះអាង​ថា​គាត់​មាន​ដី​ទំ​ហ៊ុំ​៥​ហិច​តា​នៅ​ចំណុច​ខាងលើ​ដែល​មាន​ឯកសារ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​តា​នៃ​តាំងពី​ឆ្នាំ​២០០០​មក​ម្លេះ​។ ចំណែក​ខាង​គ្រូ​សារ​លោក​ជួន​ឌឺ​ប​ក៏​បាន​អះអាង​ថា​គាត់​មាន​ដី​នៅ​ចំណុច​ខាងលើ​ចំនួន​៥​ហិច​តា​ដួច​គ្នា​ដោយមាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​ជៀប​តាំងពី​ឆ្នាំ​២០០៨​ផងដែរ​។​

​និយាយ​រួម​ភាគី​ទាំងសងខាង​សុទ្ធតែ​អះអាងថា​មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ដូចគ្នា ។​រវាង​ភាគី​ទាំង​២​តើ​មួយណា​ជា​ម្ចាស់​ដី​ពិតប្រាកដ​??? សូម​អស់លោក​ជា​មន្រី​ជំនាញ​ពិសេស​អាជ្ញាធរ​និង​តុលាការ​មេត្ត​ជួយ​រក​យុត្តិធម៏​ជូន​ពួកគាត់​ផង​។​បើ​មិន​ដូច្នេះ​ទេ​រឿងក្ដី​នេះ​ថ្ងៃ​ណា​មួយ​នឹង​អាច​កើតមាន​ករណី​អំពើហឹង្សា​វាយតប់ កាប់​ចាក់​គ្នា​ជាក់​ជាមិនខាន​។​(​ដោយ គី​រី ពេជ្រ​)

Filed in: ព័ត៌មានជាតិ