សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​ដាក់គុក​អ្នកបកប្រែ​ឲ្យ​ទូរទស្សន៍​រុស្ស៊ី​ផលិត​រឿង​«​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​ដាក់គុក​២​ឆ្នាំ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ២​នាក់ សរុប ៧០​លាន​រៀល​?

​តុលាការ​ដាក់គុក​អ្នកបកប្រែ​ឲ្យ​ទូរទស្សន៍​រុស្ស៊ី​ផលិត​រឿង​«​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​ដាក់គុក​២​ឆ្នាំ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ២​នាក់ សរុប ៧០​លាន​រៀល​?

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម ដាក់គុក លោក រ៉ាត់ រ័ត្ន​មុនី ប្រធាន​សហព័ន្ធ សហជីព​កម្មករ​សំណង់​កម្ពុជា​ដែល​អះ​ង​អាង​ថា​ជា​អ្នកបកប្រែ​ឲ្យ ផលិតក​ផលិត​វីដេអូ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​ដាក់ពន្ធនាគារ កំណត់​រយៈពេល ២​ឆ្នាំ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ២​នាក់ សរុប ៧០​លាន​រៀល​។​លោក រ៉ាត់ រ័ត្ន​មុនី បាន​ប្រាប់​ឲ្យ​មេធាវី​ការពារ​សិទ្ធិ របស់​លោក​ប្តឹង​ឧទ្ធរណ៍ ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​រាជធានី​នេះ​។

​លោក រ៉ាត់ រ័ត្ន​មុនី ត្រូវ​តុលាការ​ចោទប្រកាន់​បទ ញុះញង់​ឱ្យ​មាន​ការរើសអើង យោងតាម​មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ផ្តើម​ចេញពី​ការផលិត​វីដេអូ​ឯកសារ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ឲ្យ​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​ប្រទេស​រុស្ស៊ី​។​

​នៅក្នុង​សវនាការ​កាលពី​ពេល​កន្លងទៅ ជនជាប់ចោទ រ៉ាត់ រ័ត្ន​មុនី នៅតែ​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​តុលាការ និង​អះអាងថា លោក​មិន​បាន​ផលិត​វីដេអូ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» នោះទេ ដោយ​លោក​គ្រាន់តែ​អ្នកបកប្រែ​ភាសារ​ឲ្យ អ្នកសារព័ត៌មាន​ចំនួន ៤​នាក់ របស់​សារព័ត៌មាន RT (Russia Today) តែប៉ុណ្ណោះ​«​ខ្ញុំ គ្រាន់តែ​ជា​អ្នកបកប្រែ​ឲ្យគេ ចំណែក​រឿង​ថត និង​កាត់ត​វីដេអូ យក​ទៅ​ផ្សាយ ខ្ញុំ​អត់​បាន​ដឹង​ទេ​។ ហើយ​ខ្ញុំ​ក៏​មិន​បាន​ស្គាល់​តួអង្គ​ដែរ គឺ​ក្រុម​អ្នកកាសែត​រុស្ស៊ី​ទាំងអស់នោះ ជា​អ្នកស្វែងរក​ដោយ​ខ្លួន​ពួក​គេ​»​។​

​តែ​តួអង្គ និង​ជា​ជនរងគ្រោះ នៃ​សំណុំរឿង​នេះ បាន​អះអាង​ថា នៅ​មុន​ពេល​ថត​វីដេអូ លោក រ៉ាត់ រ័ត្ន​មុនី បាន​សន្យា​នឹង​រក​ជំនួយ​ជួយ​ពួកគេ​ឲ្យ​បើក​មុខរបរ តាមរយៈ​ជំនួយ​ដែល​បាន​ពី​ការចាក់ផ្សាយ​វីដេអូ​នេះ​នៅ​ក្រៅប្រទេស​។ ក្រុម​ជនរងគ្រោះ បញ្ជាក់ថា លោក រ៉ាត់ រ័ត្ន​មុនី ជា​អ្នក​បង្គាប់ បង្ហាត់​ពួកគេ​សម្តែង និង​និយាយ នៅ​មុន​ពេល​ថត​វីដេអូ​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត សរុប​ចំនួន ២​ម៉ឺន​ដុល្លារ ព្រោះ​ពួកគេ​យល់ថា វីដេអូ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» បាន​ប៉ះពាល់​ដល់​កិត្តិយស​របស់​ពួកគេ​យ៉ាងធ្ងន់ធ្ងរ​។​

​លោក នាក់ សុ​ទ្ធា នាយក​វិទ្យាល័យ ឥន្ទ្រ​ទេវី បាន​បញ្ជាក់ជូន អង្គ​សវនាការ​នា​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា លោក រ៉ាត់ រ័ត្ន​មុនី បាន​ស្នើសុំ​ទីតាំង​សាលា​របស់​លោក ថត​វីដេអូ រឿង ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោយ​របប​ប៉ុលពត​។ ផ្ទុយ​ពី​ការស្នើសុំ លោក រ៉ាត់ រ័ត្ន​មុនី បែរ​ជា​ផលិត​វីដេអូ ពាក់ព័ន្ធ ម្តាយ​លក់​កូន​ឲ្យទៅ​បម្រើសេវា​ផ្លូវភេទ ដែល​ជា​ការប៉ះពាល់​ដល់​កិត្តិយស​របស់​សាលា រហូត​ថ្នាក់ដឹកនាំ​ហៅ​លោក​ទៅ​សាកសួរ និង​ស្តីបន្ទោស​។​

​តុលាការ បញ្ជាក់ថា ជនជាប់ចោទ រ៉ាត់ រ័ត្ន​មុនី ជា​អ្នក​រត់ការ​ទៅ​ក្រសួង​ព័ត៌មាន ស្នើ​សុំ​ការអនុញ្ញាតឲ្យ​ក្រុម​អ្នកសារព័ត៌មាន RT (Russia Today) របស់​ប្រទេស​រុស្ស៊ី ផលិត​វីដេអូ​រឿង «​ជីវភាព ប្រជា​ពលរដ្ឋ​ខ្មែរ ក្រោយ​របប​ខ្មែរក្រហម​» ដោយ​យក​ទីតាំង​ខេត្ត​ព្រះសីហនុ​, ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ជាទី​តាំង​ថត​។​តែ​បែ​ជា​ថត​រឿង​«​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​ទៅវិញ​។​

​វីដេអូ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ដែល​តុលាការ​ចាក់​បញ្ជាំង​នៅក្នុង​សវនាការ បាន​បង្ហាញ​អំពី ដំណើររឿង​ស្ត្រី​ជា​ម្តាយ បាន​លក់​កូនស្រី​វ័យ​ក្រមុំ ទៅ​ឲ្យ​បម្រើ​ផ្លូវភេទ​របស់​បុរសៗ ក្នុងតម្លៃ​ចន្លោះ​ពី ៤០០​ដុល្លារ ទៅ​១០០០​ដុល្លារ ដែល​អំពើ​នេះ​ត្រូវ​តុលាការ​ចាត់ទុកថា ជា​ការប៉ះពាល់​ដល់​ប្រពៃណី កិត្តិយស របស់​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ ជាពិសេស​តួអង្គ​ដែល​លោក រ៉ាត់ រ័ត្ន​មុនី បាន​សម្ភាសន៍ និង​ថត​យក​ទៅ​ផ្សព្វផ្សាយ​។​

​ពាក់ព័ន្ធ​បទល្មើស ផលិត​វីដេអូ​ឯកសារ​ស្ដីពី​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា​ក្រោម​ចំណងជើង​ថា «​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​» ឲ្យ​សារព័ត៌មាន RT (Russia Today) របស់​ប្រទេស​រុស្ស៊ី និង​បាន​ចាក់​ផ្សាយ​ជា​សាធារណៈ​កាល​កាលពី​ថ្ងៃ​១៤ ខែតុលា ឆ្នាំ​២០១៨​កន្លង​ទៅ​នោះ​លោក រ៉ាត់ រ័ត្ន​មុនី ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ ២០១៨ តាម​សំណើរ​របស់​អាជ្ញាធ​រ​កម្ពុជា ។​ក្រុមគ្រួសារ​លោក​រ៉ាត់រ​ត្ន័​មុនី​កន្លងមក​បាន​តវ៉ា​នៅ​ស្ថានទូត​រុស្ស៊ី​សុំ​ឲ្យ​ទូរទស្សន៍​រុស្ស៊ី​ដែល​ចេញមុខ​មក​ទទួល​ខុស​ត្រូវ​តែ​មិន​មាន​ការឆ្លើយតប​ឡើយ​៕

Filed in: ព័ត៌មានជាតិ