សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជនរងគ្រោះ​ពី​ការ​ប៉ុង​ដុត​សម្លាប់​ប្តឹង​ព្រះរាជអាជ្ញា​សៀង​សុខ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៍​

​ជនរងគ្រោះ​ពី​ការ​ប៉ុង​ដុត​សម្លាប់​ប្តឹង​ព្រះរាជអាជ្ញា​សៀង​សុខ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៍​

ភ្នំពេញ​៖ បុរស​ម្នាក់ ដែល​រួច​ជីវិត​ពី​ការចាប់​ដុត​ទាំង​ស្រស់​ពី​សំណាក់​លោក លី ស្រេង និង​បក្ខពួក​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​សុំ​ឲ្យ​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ឲ្យជួយ​រក​យុត្តិធម៌​ក្រោយពី​លោក សៀង សុខ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ទុក​សំណុំរឿង​មាន​ចាត់ការ​?​។

​ជនរងគ្រោះ​ឈ្មោះ ស៊ុយ ប៊ុន​ថា​ន អាយុ​៣៦​ឆ្នាំ ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​តាមរយៈ​ពាក្យបណ្តឹង​ថា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ ខ្លួន​បាន​ស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ ឈូស​សម្អាត​ដី​ឲ្យឈ្មោះ ស៊ិន វិសាល ជា​ម្ចាស់​ដី ដែល​ត្រូវ​តុលាការ​អនុវត្ត​ដីកា​សម្រេច​ប្រគល់ឲ្យ នៅ​ចំណុច​ផ្លូវ​លេខ​៨២២ ភូមិ​ទី​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ហើយ​ពេលនោះ ឈ្មោះ លី ស្រេង និង​មនុស្ស​មួយ​ក្រុម​ទៀត បាន​ចាក់​សាំង​ដុត នៅ​ចំពោះ​សមត្ថកិច្ច​ចម្រុះ មន​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​។​

​លោក ស៊ុយ ប៊ុន​ថា​ន បានបញ្ជាក់ ថា «​អំពើ​របស់​ឈ្មោះ លី ស្រេង គឺជា​បទល្មើស​ឧក្រិដ្ឋ​ដ៏​សាហាវ ឃោរឃៅ និង​ព្រៃផ្សៃ​បំផុត ដោយ​មាន​បំណង​ចង់​សម្លាប់​ខ្ញុំបាទ ដែលជា​អ្នកស៊ីឈ្នួល​បើកបរ​អ​ស្កា​វ៉ាទ័រ​»​។ ឈ្មោះ លី ស្រេង និង​បក្ខពួក នាំគ្នា​គប់​ដុំ​ថ្ម​លើ​អេ​ស្កា​វិទ័រ និង​យក​សាំង​ដុត​ជនរងគ្រោះ រួម​ទាំង​អេស្កាវ៉ាទ័រ​តែម្តង ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ ដោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​ឃាត់ខ្លួន​ឈ្មោះ លី ស្រេង និង​បក្ខពួក​ផងដែរ​។​

​ប៉ុន្តែ​ក្រោយមក ក្រុម​ជនសង្ស័យ ដែល​ប្រព្រឹត្ត​អំពើ​ដ៏​សាហាវ ក្នុង​បំណង​សម្លាប់​ជនរងគ្រោះ​ទាំង​រស់​បែបនេះ ក៏​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ រហូតមកដល់​ពេលនេះ មិន​ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចោទប្រកាន់ នៅឡើយ​ទេ​។​

​ពាក្យបណ្តឹង​ឲ្យដឹងថា «​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ ជនរងគ្រោះ​ឈ្មោះ ស៊ុយ ប៊ុន​ថា​ន ក៏​បាន​ដាក់ពាក្យ​ប្តឹង​ឈ្មោះ លី ស្រេង និង​បក្ខពួក ចូល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​តាំងពី​ដាក់ពាក្យ​ប្តឹង រហូតមកដល់​ពេលនេះ លោក សៀង សុខ ដែល​ជា​ព្រះរាជអាជ្ញា ទទួលបន្ទុក​ចាត់ការ​សំណុំរឿង​នេះ ហាក់​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​ទាំងអស់​ចំពោះ ក្រុម​ជនល្មើស​»​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ភ្នាក់ងារ​សារព័ត៌មាន បាន​ព្យាយាម​សុំ​ការបញ្ជាក់​ពី​លោក សៀង សុខ តាម Telegram តែ​លោក​មិន​ឆ្លើយតប​ឡើយ​៕

Filed in: ព័ត៌មានជាតិ