សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចិន​ប្រមូល​ទិញ​មាស​ទុក​ធ្វើ​ទុនបំរុង​ដើម្បី​ទប់ទល់​ឥទ្ធិពល​លុយ​ដុល្លារ​អាមេរិក​

ចិន​ប្រមូល​ទិញ​មាស​ទុក​ធ្វើ​ទុនបំរុង​ដើម្បី​ទប់ទល់​ឥទ្ធិពល​លុយ​ដុល្លារ​អាមេរិក​

​ចិន​៖ ធនាគារ​ចិន​បាន​ប្រមូល​ទិញ​មាស​ច្រើនជាង ៧០​តោន ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៨​មក ដែល​ត្រូវបាន​គេ​វាយតម្លៃ​ថា​ចិន​ចង់​ធ្វើឲ្យ​ខ្លួន អាច​ឃ្លាត​ចេញ​ឱ្យ​ឆ្ងាយ​ពី​ឥទ្ធិពល​លុយ​ដុល្លារ​អាមេរិក ខណៈ​ចិន​កំពុង​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។

​នេះ​បើ​តាម​របាយការណ៍​ពី ក្រុមប្រឹក្សា​ធនធាន​មាស​ពិភពលោក World Gold Council (WGC) ដកស្រង់ ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​បើ​តាម​ក្រុម​អ្នកជំនាញ​ការបង្កើន​ការទិញ​មាស​របស់​ចិន​ធ្វើឡើង ក្នុង​គោលបំណង​ធ្វើ​ព​ពិធ​កម្ម​មូលធន​បម្រុង​របស់​ខ្លួន ពោល​គឺ​ដើម្បី​ចេញ​ឆ្ងាយ​ពី​ឥទ្ធិពល​ប្រាក់​ដុល្លារ​របស់​អាមេរិក​តែម្ដង​។ បន្ថែម​ពីលើ​នេះ ប្រទេស​ចិន​កាលពី​ពេល​ថ្មីៗ​នេះ ក៏​បាន​លក់​ប័ណ្ណ​បំណុល​របស់​សហរដ្ឋ​អាមេរិក ដែល​ខ្លួន​កាន់កាប់​ផងដែរ​ពី​ទំហំ ១.៣២​ទ្រី​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ​២០១៣ ធ្លាក់​មក​នៅត្រឹម ១.១​ទ្រី​លាន​ដុល្លារ​កាលពី​ខែ​មេសា ឆ្នាំ​២០១៩​។​

​លោក ថម ម៉ាក្រេ​ហ្គ័​រ (Tom McGregor) អ្នកសារព័ត៌មាន និង​ជា​អ្នកវិភាគ​នយោបាយ​ឲ្យ​កាសែត​មួយ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំ​ង​បានឲ្យដឹងថា «​ទីក្រុង​ប៉េកាំង​កំពុងតែ​ព្រួយបារម្ភ​អំពី​ទំនាក់ទំនង​កាន់តែ​អាក្រក់​រវាង​ចិន និង​អាមេរិក ដូច្នេះហើយ​ទើប​ធនាគារ​ប្រជាជន​ចិន (PBOC) ព្យាយាម​បង្កើន​មាស​ក្នុង​ឃ្លាំង​របស់ខ្លួន​…»​។​

បើតាម WGC ក្រៅពី​ប្រទេស​ចិន​ដែល​ទិញ​មាស​មក​ស្តុក​ទុក​នោះ រុស្ស៊ី​គឺជា​ប្រទេស​ដែល​បាន​ទិញ​មាស​ច្រើនជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក​ដែរ​។ ប្រទេស​រុស្ស៊ី​បាន​បញ្ចូល​មាស ២៧៤​តោន​ទៅ​ក្នុង​ទុនបម្រុង​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៨​។ សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែល​ឈរ​លេខ ១ មាន​ស្តុក​ទុក​មាស​ច្រើន​បំផុត​។ បន្ទាប់មក​ទៀត​នោះ​គឺ​ប្រទេស អាល្លឺម៉ង់ អ៊ីតាលី បារាំង និង​រុស្ស៊ី ខណៈ​ចិន​វិញ​ជាប់​លេខ ៦ បើ​តាម​តួលេខ​នៅ​ឆ្នាំ​២០១៨៕

Filed in: អន្តរជាតិ