សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​គោះ​លុយ​ពី​អ្នកលក់ ក្បាល​អ្នកតា​នៅ​ស្រុក​ភ្នុំ​ស្រុក​នគរបាល​ថា​កំពុង​ប្រមាញ់​រក​ជន​ទុច្ចរិត​?

រឿង​គោះ​លុយ​ពី​អ្នកលក់ ក្បាល​អ្នកតា​នៅ​ស្រុក​ភ្នុំ​ស្រុក​នគរបាល​ថា​កំពុង​ប្រមាញ់​រក​ជន​ទុច្ចរិត​?

​បន្ទាយ​មានជ័យ ៖ នគរបាល​ព្រហ្មទ័ណ្ឌ​នៃ​ស្នងការ​ខេត្ត​បន្ទាយមានជ័​យ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ផ្កាយ​មួយ​សិទិ្ធ ឡោះ ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​ស្នងការ​រដ្ឋា​ខេត្ត​បន្ទាយមានជ័យ​បាន ឲ្យ​កាសែត​ដឹង​កាលពី​ថ្ងៃ​ទី​៣០​កក្កដា​ថា​លោក​កំពុង​តាម​ប្រមាញ់​ចាប់​ជន ទុច្ចរិត​ក្នុង​ការទិញ​លក់​ក្បាល់​អ្នកតា​នៅ​ស្រុក​ភ្នុំស្រុក​កាលពីពេល​កន្លង​មក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ខ​ណះ​សំណុំរឿង​នេះ​កំពុងតែ​បែកធ្លាយ​រំខាន​ដល់​សមត្ថកិច្ច​និង​ធ្វើអោយ ជនល្មើស​ដឹងខ្លួន​(​ស៊ិក​)​។​

​ប្រការ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នៅ​ត្រង់​ថា លោក សិទិ្ធ ឡោះ ស្នងការរង​ទទួលបន្ទុក​ការយាល៏យ​កណ្តាល​យុត្តិធមិ​នៃ​ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ​បានបញ្ជាក់​ថា នគរបាល​ការិយាល័យ​ជំនាញ​របស់​លោក​សហកា​រ​ជាមួយ​នគរបាល​ស្រុក​ភ្នុំស្រុក ធ្វើការ​ដកហូត​នៅ​ព្រះ​កេស​ព្រះ​ទម្ងន់​២,២​គីឡូក្រាម​ជា​ប្រភេទ​លង្ហិន​និង សំរិទ្ធិ ពី​ប្រជាពលរដ្ឋ​ឈ្មោះ​ទុំ​សណ្ដាន់​អាយុ ៤៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ​កែវ​ចាន់​រើ​ន​អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងថ្ម ខាងត្បូង​ឃុំ​ប៉ោយចារ្យ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៣​មិថុនា​២០១៦​។​ប៉ុន្តែ​ខាង​ប្រជាពលរដ្ឋ ប្រាប់​ថា​សមត្តកិច្ច​មក​សម្លុត​ទារលុយ​ពី​គាត់​មិនមែន​ដក​ហូត​ក្បាល​អ្នកតា អី​ទេ​។​

​ពលរដ្ឋ​ឈ្មោះ​ទុំ​សណ្ដាន់​អាយុ ៤៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ​កែវ​ចាន់​រើ​ន​អាយុ​៤៩​ឆ្នាំ បាន​អះអាង​ថា​គាត់​រើស​បាន​ថ្ម​មួយ​ដុំ​រាង​ដូច​ក្បាល​អ្នកតា​ដែល​កប់​ក្នុង ដី​ពេល​គាត់​យក​គោ​ទៅ​ចង ខាងកើត​សាលារៀន បឋមសឹក្សា​ត្រពាំងថ្ម ខាងកើត​ភូមិ​ប្រហែល ៥០០​ម៉ែត្រ​កាលពី​ថ្ងៃ​ទី​២១​មិថុនា​២០១៦​ហើយ​យកមក​ផ្ទះ​ត្រូវ​ឈ្មួញ​សុំ​ទិញ លើក​ទី​មូយ​ក្នុង​តម្លៃ​៣០០​បាត់​ប្រាក់​ថៃ​តែ​គាត់​មិន​លក់​។​អ្នក​សុំ​ទិញ ទី​មួយ​បាន​ថតរូប​ក្បាល​អ្នកតា​នេះ​យក​ទៅ​ប្រាប់​ថា​រក​អ្នក​ម៉ូយ​ទិញ​?​។ ក្រោយមកទៀត​ក៏​មាន​អ្នក​មក​ទិញ​ថ្មី​ដោយ​ឲ្យ​តម្លៃ ដល់​៧​ម៉ឺន​បាត និង ១០០​ដុល្លារ​យក​ទៅ​បាត់​បន្ទាប់មក​បាន​២​ថ្ងៃ​ក៏​ត្រូវ​នគរបាល​ស្រុក​ភ្នំ ស្រុក​ក្រោម​បញ្ជារ​លោក​យ៉​ត​សុផល​ហៅ​សាកសួរ​និង​បាន​ដកហូត​នៅ​ប្រាក់​ថៃ ចំនួន​៥២០០០​បាត​ប្រាក់​ថៃ​ឆៅៗ​ដោយ​មិន​មាន​ធ្វើ​កំណត់ហេតុ​អី​ទេ ។ ក្រោយ មក​ពី​យក​លុយ​ទៅ​បាត់​បាន​បាន​១​ខែ​រឿងនេះ​ត្រូវ​បែកធ្លាយ​តាម​គេហ​ទំ​ពរ័ កាសែត​មាតុភុមិ​ទើប​មាន​នគរបាល​ធ្វើ​ជា​មក​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល ពី​ឈ្មោះ​ទុំ សណ្តាន់​ជា​ក្រោយ ។ ការ​ហែក​ទម្លាយ​រឿង​នគរបាល​ស្រុក​ភ្នំ​ស្រុក​ចង់​ស៊ីដាច់ លុយ​បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​ពី​លោក​ឧត្តមសេនីយ័​អាត់​ខែម​ស្នងការ នគរបាល​ខេត្ត​និង​បាន​ផ្ញើរ​សា​តាម​ហ្វេ​សប៊ុក​មក​គម្រាម​និង​ចោទ​កាសែត​មាតុភូមិ​ថា​ជា​បក្សប្រឆាំង​ថែមទៀត ដោយសារ​តែ​កន្លងមក​កាសែត​មាតុភូមិ​ក៏បាន ទម្លាយ​រឿង​ប្រជាជន​ប្តឹង​លោកស្នងការ​ពី​រឿង​បរិហារកេរ្តិ៍​ទារ​ច​ម្ងឺ ចិត្ត​៤០​លាន​រៀល​ផងដែរ​។​

​ក្រៅពី​ផ្ញើ​សា​របៀប​ព្រមាន​ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទំ​ពរ័ដេល​មាន ខ្លឹមសារ​ស្រដៀង​លោក​ឧត្តមសេនីយ៍​សិទិ្ធ ឡោះ​ប្រាប់​កាសែត​ចឹងដែរ ។
​សេចក្តីប្រកាស​បញ្ជាក់ថា​តាម​ច្បាប់​ឈ្មោះ​ទុំ សណ្តាន់ ពេល​ដែល​រើស​បាន​វត្ថុ​បុរាណ​ដែល​ជា​ព្រលឹង​ជាតិ អត្តសញ្ញាណ​ជាតិ​ត្រូវ​ប្រគល់​ជូន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ដើម្បី​បានការ លើកទឹកចិត្ត​តែ​បែរជា​យក​ទៅ​លក់​បន្ត​ដ​ខុសច្បាប់​ទៅ​វិញ​។ ហើយ​មកដល់ពេលនេះ​មុខសញ្ញា​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់​បាន​ផ្លាស់ប្តូរ និង​មិនដឹង​យក​វត្ថុ​បុរាណ​នោះ​រក្សាទុក​ឬ​លក់​បន្ត​ដល់​ណា​នោះទេ​។​

​បើតាម ការសន្និដ្ឋាន​របស់​ប៉ូលិស​ការទិញ​លក់​វត្ថុ​បុរាណ​ដោយ​មាន​រូប​ជា​វត្ថុតាង ផង​នោះ​វា​គឺជា​លក្ខណះ​ជួញដូរ​វត្ថុ​បុរាណ​ដែល​ច្បាប់​ហាមឃាត់ ។ ក្រៅពីនេះ ចង់​ចោទថា​ការផ្សព្វផ្សាយ​តាម​លើ​ប្រព័ន្ធ​អេឡិចត្រូនិច្ច​តាមរយះ​សារ ព័ត៍​គឺ​ធ្វើឲ្យ​បែកការណ៍​(​ស៊ិក​)​។​ករណីនេះ​មន្ត្រីនគរបាល​ជំនាញ​ដែល សុំ​លាក់​ឈ្មោះ​និយាយ​ប្រាប់​ថា​វា​មិន​ដែល​ព្រោះ​រឿង​លោក​យ៉​ត​សុផល​កៀប ទារលុយ​ពី​ប្រជាពលរដ្ឋ​គឺ​តាំងពី​ចុង​ខែ​មិថុនា​ឯណោះ​ហើយ​កាសែត​ទើប​ផ្សាយ​នៅ ចុងខែ​កក្កដា​គឺ​១​ខែក្រោយ​ម៉េច​ក៏​ថា​បែក​មុខសញ្ញា​? ។​

​បើ​នគរបាល​មាន​រូបភាព​ម៉េច​មិន​មក​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​លក់​ថា​អាហ្នឹង​ជា​វត្ថុ បុរាណ​ទៅ​ម៉េច​ពេល​ប្រជាពលរដ្ឋ​លក់​មក​សម្លុត​ទារលុយ​គាត់​ទៅ​វិញ​? ។ ឬ​មានន័យ​ថា​សមត្តកិច្ច​គ្មាន​សមត្ថភាពឬ​? ។ ទោះជា​យ៉ាងណា​ក្រោយពី​រឿង​កៀប យក​លុយ​ត្រូវ​បែកធ្លាយ​កាលពី​ថ្ងៃ​ទី​១​សីហា​ថ្មីៗ​នេះ​គេ​បាន​ឃើញ​លោកឧ​ត្ត ម​សេនីយ៍​អាត់​ខែម​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​៣​ជំនាន់​បាន​ចុះ​មក​ប្រជុំ ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំងថ្ម ខាងត្បូង​ឃុំ​ប៉ោយ​ចារ្យប្រមាណ​២០​នាក់​ដោយ​ចែក​សា​រ៉ុង​មួ​យ​និង​ប្រឹង​កូ ឡា​មួយ​ខ្លង​ម្នាក់​និង​បាន​ហាម​មិនឲ្យ​ប្រជាពលរដ្ឋ​និយាយ​រឿងវត្ថុ​បុរាណ ហ្នឹង​ទៀត​ចាំ​សមត្ថកិច្ច​រកឃើញ​គេ​យក​លុយ​មក​ឲ្យ​វិញ​(​ស៊ិក​) ៕

 

police-at-khmem1

Filed in: ព័ត៌មានជាតិ