សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកស្រី​អាំង​សូ​នី ត្រូវ​ពលរដ្ឋ​ជិត​៥០​គ្រួសារ ចោទ​ថា​ដុត​ផ្ទះ កាប់​ដំណាំ និង​ឆរ​បោក​ប្រាក់​

អ្នកស្រី​អាំង​សូ​នី ត្រូវ​ពលរដ្ឋ​ជិត​៥០​គ្រួសារ ចោទ​ថា​ដុត​ផ្ទះ កាប់​ដំណាំ និង​ឆរ​បោក​ប្រាក់​

សៀមរាប ៖ វា​ហួសចិត្ត​ព្រោះ​សម័យ​នេះ​ហើយ​នៅតែ​មាន​មនុស្ស​ប្រើ​អំណាច​ទទឹងទិស​ដាក់​ប្រជាពលរដ្ឋ​ទៀត​? ។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​ជិត​៥០​គ្រួសារ​រស់នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត​ស្រុង​ស្វាយ​លើ​ខេត្ត​សៀមរាប ឲ្យដឹង​ថ្ងៃទី​២០​ខែមិថុនា ឆាំ​២០១៩​ថា​៖​ដំណាង​ពលរដ្ឋ​រួមមាន​៖
១ ឈ្មោះ​នាង​សារឿ​ន ២ រី​ហេង ៣ ង៉ែត​សារិន ៤​តាំង​គឺ​ម​អ៊ាន ៥​ហេង​គីម លើក​ឡើង​មិន​ខុស​គ្នា​ទេ ថា​៖​នៅ​ឆ្នាំ​២០១២ ពួកគាត់​ទៅ​កាប់​ទន់ទ្រានព្រៃ នៅ​ចំណុច​អូរ​ឫស្សីស្រុក បាន​ដី​មួយ​គ្រូ​សារ​៤​ឫ​៥​ហិកតា បាន​សង់ផ្ទះ​រស់នៅ តែ​រៀងៗ​ខ្លួន​ហើយ​បាន​ដា​ណាំ​ស្រូវ ដើមឈើ​ហូប​ថ្លែ​ដូចជា ចេក ល្ហុង ស្វាយ ខ្នោ និង​ដំណាំ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត​។​

​ស្រាប់តែ​នៅ​ថ្ងៃទី​០១​ខែ​០៨ ២០១៥ ឈ្មោះ​ឃិត​សារ៉ុម​ភេទ​ប្រុស ឈ្មោះ​ជា ហាក់ ប៉ាក់​ពួក​បាន​ប្រើ​អំពើហឹង្សា យក​កាំបិត​មក​ដេញ​កាប់ ឈ្មោះ​វន ឡាយ​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ ។​ទី​២​ថ្ងៃទី​០៩​ខែ​០៩​ឆ្នាំ ២០១៥ អ្នកស្រី​សូ​នី និង​ប៉ាក់​ពួក ឈ្មោះ​អ៊ុន​សារុន ហៅ​បាន យក​ដី​ពួកគាត់​ទៅ​លក់​ឲ្យ ឈ្មោះ ជា​ហាក់ ជា​ធី ជន​ទាំង​ពី​នេះ រើ​ផ្ទះ​ពួកគាត់​ដុត​ចោល​អស់​និង​កាប់​ផលដំណាំ​ចោល​គ្មាន​សល់ ។​

​ពួកគាត់​បាន​ប្ដឹង​មេឃុំ​កន្ទួត និង​ប្ដឹង​ចៅ​វ៉ា​យ ស្រុក​ស្វាយ​លើ​ដែរ ៤​ឆ្នាំ​ហើយ​ស្ងាត់ឈឹង មិនដឹង​ថា​មន្ត្រី​ទាំងអស់នោះ មិន​បាន​ប្រយោជន៏ឬ​យ៉ាងណា​បាន​ជា​មិន​ចាត់ការ ឫ​អស​ម​ត្តភាព​នោះទេ​?​។ សូមបញ្ជាក់​ថា អ្នកស្រី​ស្វាយ​នាម​មេភូមិ​ស្រែ​កណ្ដាល​បាន​ធ្វើ​កំណត់​ហេតុ​ថា​អ្នកស្រី​អាំង​សូ​នី យក​ប្រាក់​ពី​អ្នកស្រុក ១៨​អ្នក ឈ្មោះ​ផៃ​ស្រី ៦០​ម៉ឺន​រៀល និង​អ្នក​ផ្សេងៗ​ទៀត​។​

​អ្នកស្រី​អាំង​សូ​នី​ត្រូវ​ពលរដ្ឋ​ចោទ​បន្តថា ឃុបឃិត​ជាមួយ​មេ​ភូមិ​ជប់​រំដេង ឈ្មោះ​អៀម​អាន់ ចេញ​បង្កាន់ដៃ​ប្រើប្រាស់​ដីធ្ល​ប៉ាក់ ចំ​ដី​លោក​ជា​ចេក ០៨​គ្រួសារ​និង​អ្នកផ្សេងៗ​ជាច្រើន​អ្នក​ទៀត បង្ករ​ជម្លោះ​ប្ដឹងផ្ដល់​គ្នា​រហូត​ដល់​តុលាការ​។ នេះ​ជា​អំពើ​ឆរ​បោក ដោយសារ​អ្នកស្រី​អាំង​សូ​នី​អួតខ្លួន​ថា ជា​មន្ត្រី អង្គកា​ររ​ដើម្បី​អភិវឌ្ឍ​ន៏ និង​ការពារ​ធនធាន​ធម្មជាតិ​។ អ្នកស្រី​សូ​នី បាន​កំរាម​អ្នក​ម្ចាស់​ដី​ថា​ខ្លួន មាន​ផ្លង់​ដឺ​ម៉ះ ដី​នេះ​ជា​ដី ខ្ញុំ​សូ​នី​មាន​សិទ្ធិ ពួក​អ្នក​ឯង​គ្មាន​សិទ្ធិ​ទេ មិនបាច់​យំសោក​ទេ ទីនេះ​គ្មាន​អាណា​ងាប់​ឡើយ​?​។​

​រឿង​នេះ​អ្នកស្រី​អាំង​សូ​នី​ឲ្យដឹង​តាម​ទូស័​ព្ទ​ថា​៖ ដី​នេះ​ជា​ដី ភូមិ​ស្រែ​កណ្ដាល ពួក​ទាំងអស់ណឹង​មិនដឹង​មក​ពី​ណា​ទេ មក​យក​ដី​ពួកគាត់ ។ ពេល​សួរថា តើ​ពួក​អ្នកស្រី​បាន​ដុត​ផ្ទះ​និង​កាប់​ដំណាំ​គេ​ចោល​ដែរ​ឫ​ទេ និង​យក​ប្រាក់​ពី​អ្នកថ្មី ហើយ​ដេញ​ម្ចាស់​ដី​ចាស់​ចោល​យក​ដី​ឲ្យ​អ្នកថ្មី​ដែរ​?​។ អ្នកស្រី​សូ​នី មិន​ឆ្លើយ​សំនួរ​ដុត​ផ្ទះ​និង​កាប់​ដំណាំ​ទេ តែ​ស្រី​ទទួលស្គាល់​ពិតជា​បាន​យក​ប្រាក់​ពី​អ្នកថ្មី​មែន​តែ​គេ​ឲ្យ​ដោយ​ខ្លួនគេ ឲ្យ​ខ្ញុំ​សូ​នី​ចាយ មាន​ទៅ​បង្ខំ​គេ​ឯណា​។​

​លោក​ពៀន​ណា​រ៉​ន មេឃុំ​កន្ទួត​ពេល​សួរ​តាម​ទូ​ស័ព្ទ ថា​ដី​ចំណុច​អូរឫស្សី អ្នកស្រី​អាំង​សូ​នី យកប្រាក់​អ្នកថ្មី​ហើយ ដុត​បំផ្លាញ​ព្រទ្យ​សម្បត្តិ​គេ​ទៀត យក​ដី​ឲ្យ​អ្នកថ្មី​លោក​ឆ្លើយ​ថា​អត់​ដឹង​ទេ តែ​បើ​យក​ប្រាក់​គេ ថ្នូរ​និង​ឲ្យ​ដី​លោក​ថា​ខុស​ហើយ ពី​បទ​ឆរ​បោក មាន​ទោស​ព្រហ្មទណ្ឌ​៕

 

Filed in: ព័ត៌មានជាតិ