សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សេវា​រថភ្លើង​ថៃ​បាងកក​-​ព្រំដែន​កម្ពុជា​នឹង​ចាប់​ដឹក​ភ្ញៀវ​នៅ​ថ្ងៃ​០១​កក្កដា​តែ​រថភ្លើង​ខ្មែរ​ងាប់​ក៏​មិន​ងាប់​រស់​ក៏​មិន​រស់​?

សេវា​រថភ្លើង​ថៃ​បាងកក​-​ព្រំដែន​កម្ពុជា​នឹង​ចាប់​ដឹក​ភ្ញៀវ​នៅ​ថ្ងៃ​០១​កក្កដា​តែ​រថភ្លើង​ខ្មែរ​ងាប់​ក៏​មិន​ងាប់​រស់​ក៏​មិន​រស់​?

ថៃ ៖ អាជ្ញាធរ​អយស្ម័យានរ​ដ្ឋ​ថៃ បានប្រកាសឲ្យ​ដឹ​ថា សេវា​រថភ្លើង​ប្រចាំ​ថ្ងៃ​រវាង​ក្រុង​បាងកក​និង​ស្ថានីយ​ព្រំដែន​បាន​ក្លង​លឺ​ក នៅក្នុង​ខេត្ត​សា​កែវ​(​ជាប់​ខេត្តបន្ទាយមានជ័យ​ខ្មែរ​) នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​០១​កក្កដា​ខាងមុខនេះ​។

​មន្ត្រី​អាជ្ញាធរ​រថភ្លើង​ថៃ​នេះ​បាន​និយាយថា ខ្សែ​រថភ្លើង​បាងកក​មក​ព្រុំដែន​ខ្មែរ​ធ្វើ​ដំណើរ​៤​ជើង​ក្នុង​មួយថ្ងៃ ២​ទៅ ២​មក​។​រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ No 275​នឹង​ចាប់ផ្តើម​ចេញពី​បាងកក​ទៅកាន់​ស្រុក​អារញ្ញ​និង​ក្លង​លឺ​កនៅ​ម៉ោង​៥:៥៥​នាទី​ព្រឹក ហើយ​ទៅ​ដល់​ព្រំដែន​នៅ​ម៉ោង​១១​និង​១៧​នាទី​ព្រឹក ។ រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​No 279​នឹង​រត់​តាម​ផ្លូវ​ដដែល ដោយ​ចាកចេញ​ពី​បាងកក​នៅ​ម៉ោង​១​និង​០៥​នាទី​រសៀល និង​ទៅ​ដល់​ព្រំដែន​នៅ​ម៉ោង​៥​និង​២៧​នាទី​ល្ងាច​។​

​រថភ្លើង​ចូលមក​បាងកក​វិញ​លេខ​No 280 នឹង​ចាប់​ចេញដំណើរ​ពី​ស្ថានីយ​ក្លង​លឺ​ក​(​ផ្សារ​រុងក្លឿ​ស្រុ​អារញ្ញ​)​នៅ​ម៉ោង​៦​និង​៥៨​នាទី​ព្រឹក​នឹង​ទៅ​ដល់​បាងកក​នៅ​ម៉ោង​១២​និង​០៥​នាទី​ថ្ងៃត្រង់ ។​រថភ្លើង​មួយទៀត​លេខ​No 276​នឹង​ចេញពី​ស្ថានីយ​នៅ​ព្រំដែន​នេះ​នៅ​ម៉ោង​១​និង​៥៣​នាទី​រសៀល ហើយ​ទៅ​ដល់​បាងកក​នៅ​ម៉ោង​៧​និង​៤០​នាទី​យប់​។​

​លោក​វ៉ូ​រ៉ាវុធ មន្ត្រី​អយស្ម័​យាន​ថៃ បានឲ្យដឹង​ថា​ថៃ​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ដំណើរការ​សេវា​រថភ្លើង​រួម​គ្នា​ភ្ជាប់​ប្រទេស​ទាំង​ពីរ ដោយ​ភាគី​ថៃ​ផ្តល់​រថភ្លើង​ដើរ​ដោយ​ថាមពល​ម៉ា​ស៊ូ​ត​៤​គ្រឿង​និង​បើក​ស្ថានីយ​ព្រំដែន​បាន​ក្លង​លឺ​ក​កាលពី​ថ្ងៃ​២២​មេសា​។​លោក​រំពឹង​ថា​សេវា​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ជនជាតិ​ថៃ​ក៏ដូចជា​អ្នកទេសចរ​បរទេស ដែល​ចង់​ឆ្លងកាត់​ព្រំដែន​។​

​ថៃ​បើក​ដំណើរការ​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​ព្រុំដែន​ខ្មែរ​ទៅ​បាងកក​ឯ​ខ្មែរ​ឯង​រដ្ឋ​ខំ​ខ្ចីលុយ​គេ​ជាង​១០០​លាន​ដុ​លា្ល​រមក​ជួសជុល​កសាង​ផ្លូវ​រថភ្លើង​ទាំង​ពិរ​ខ្សែ​ឡើងវិញ​ហើយ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុនរ៉​យ៉ាល​រ៉េល​វ៉េរ​បស់​ឧកញ៉ា​គិត​ម៉េង​ធ្វើ​អាជីវកម្ម​តែ​មកដល់​ថ្ងៃនេះ​ស្ងាត់ឈឹង​រស់​ក៏​មិនរ​ស់ងាប់​ក៏​មិន​ងាប់​!​។​

​សម្តេច​តេជោ​ប្រកាស​ដក​មក​វិញ​ម្តង​ហើយ​កាលពី​ខែ​មេសា​ឆ្នាំ​២០១៩​តែ​លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការជួយ​សូ​វ៉ែ​បាន​វិញ​ក៏​នៅ​តែ​ស្ងាត់​អា​ដែល​!៕

Filed in: ព័ត៌មានជាតិ