សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធម្មការ​និង​មន្ត្រី​សង្ឃ​ពោធិ​សែន​ជ័យ​ថា​រូប​ចៅអធិការ​វត្ត​ពោធិចិនតុង​ដេក​ឱប​ស្រី​គឺជា​រូប​កាត់ត​?!

​ធម្មការ​និង​មន្ត្រី​សង្ឃ​ពោធិ​សែន​ជ័យ​ថា​រូប​ចៅអធិការ​វត្ត​ពោធិចិនតុង​ដេក​ឱប​ស្រី​គឺជា​រូប​កាត់ត​?!

ភ្នំពេញ ៖​នៅ ព្រឹក​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​តាម​បញ្ជារ​របស់​ក្រសួង​ធម្មការ អាជ្ញាធរ​មន្ត្រី​សង្ឃ​ធម្មការ​ខណ្ឌ​ពិធិ​សែនជ័យ បាន​បើក​ការប្រជុំ​បន្ទាន់​មួយ​ជាមួយ​សាមីខ្លួន​ទាំង​ស្រី​និង​ប្រុស​ជា​ចៅអធិការ​វត្ត​ពោធិចិនតុង​បន្ទាប់ពី​រូព​ចៅអធិការ​វត្ត​ពោធិ៍ចិនតុង ដេក​ឱប​ស្រី​ស្នេហ៍​យ៉ាង​មាន​សេចក្តីសុខ ត្រូវ​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បង្ក​ឲ្យមាន​ការរិះគន់​។

​ព្រះ​ធម្ម​បញ្ញា​មុនី សែម សុភា ជា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​សង្ឃដីកា​ថា ការបើក​កិច្ចប្រជុំ​នេះ ធ្វើឡើង ក្រោយពី​មាន​រូប​ភាពមិនប្រក្រតី របស់ ភិក្ខុ វ៉ាន វ​ន្នី ព្រះចៅអធិការ​វត្ត​ពោធិ​សត្ថា​រាម (​ហៅ​ពោធិ៍ចិនតុង​) និង​នារី​ម្នាក់ ត្រូវបាន​គេ​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​។ ភិក្ខុ វាន វ​ន្នី​ចៅអធិការ​វត្ត បាន​បដិសេធថា រូបភាព​ដែល​បាន​បង្ហោះ​តាម​ហ្វេ​សប៊ុក​នេះ មិនមែន​ជា​រូប​ពិត​ទេ គឺ​ត្រូវបាន​ជនខិលខូច​កាត់ត ដើម្បី​បង្អួច​កិត្តិយស​របស់​ព្រះអង្គ និង​តម្លៃ​ព្រះពុទ្ធសាសនា​។​

​ចំណែក កញ្ញា​ស្រស់​សោភា​ឈ្មោះ លប ធីតា ជា​ម្ចាស់​រូប​ដែល​ត្រូវបាន​គេ​បង្ហោះ​លើ​ហ្វេ​សប៊ុក និង​រង​ការចោទប្រកាន់​ថា ជា​ស្រី​ស្នេហ៍​របស់ ភិក្ខុ វ៉ាន វ​ន្នី បាន​អះអាង​ថា នាង​ពុំ​មាន​ទំនាក់ទំនង អ្វី​ជាមួយ​សង្ឃ​វ៉ាន វ​ន្នី ទេ ។ លោក ប្រាក់ ពិន ប្រធានការិយាល័យ​ធម្មការ និង​សាសនា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ជឿថា រូបថត​ដែល​គេ​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​នេះ ជា​រូបភាព​កាត់ត​ដែរ​។​ចឹង​បានន័យថា​រឿង​ត្រូវ​បញ្ចប់​!?​។​ទោះជា​យ៉ាងណា​តាម​បណ្តាញ​សង្គម​នៅ​មានកា​រិះគន់​ថា​អ្នកវាយតម្លៃ​រូប​មិន​ចេះ​ជំនាញ​អាយ​ធី​ព្រោះ​គេ​អាច​រក​រូបភាព​ផ្សេង​ដែល​សង្ស័យ​មក​វាយ​តម្លៃ​បាន​តើ​។​

​ព្រះ​ធម្ម​បញ្ញា​មុនី ព្រះ​អនុគណ​ស្តីទី​សង្ឃ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​អំពាវនាវ​សូម​ឲ្យ​ព្រះ​មន្ត្រី​សង្ឃ​ខណ្ឌ ជួយ​ផ្សព្វផ្សាយ​ដល់​ព្រះសង្ឃ​ទាំងអស់ ឲ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​ការលេង​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ព្រោះ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​គុណ​តម្លៃ​ព្រះសង្ឃ​ខ្មែរ​ទាំងអស់ ជាពិសេស​ព្រះពុទ្ធ សាសនា​ជា​សាសនា​របស់​រដ្ឋ ស្រប​តាម​ការដឹកនាំរ​បស់​រាជរដ្ឋាភិបាល​។​

Filed in: ព័ត៌មានជាតិ