សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេព្រៃ​ស្រុក​ជាំ​ក្សាន្ត​គ្រោះថ្នាក់​ចរាចរ​លើ​ក​ទី​២​បើក​ឡាន​បុក​ម៉ូតូ​ស្លាប់​៣​នាក់​

​មេព្រៃ​ស្រុក​ជាំ​ក្សាន្ត​គ្រោះថ្នាក់​ចរាចរ​លើ​ក​ទី​២​បើក​ឡាន​បុក​ម៉ូតូ​ស្លាប់​៣​នាក់​

​ខេ​ត​ព្រះវិហារ ៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា​ឆ្នាំ​២០១៩ នាទី​នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ផ្កាយ​មាស ស្ថិតនៅ​ភូមិ​ស្រអែម​ខាងត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ លើ​ផ្លូវ​លេខ​៦៩B​ចន្លោះ​គីឡូម៉ែត្រ​លេខ​១ និង​លេខ​២ មាន គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​Ranger​ពណ៌​ស​ពាក់​ស្លាក​លេខ​2AY9595​បុក​ម៉ូតូ​ហុងដា​១២៥​ពាក់​ស្លាក​លេខ​ព្រះវិហារ​1c7555​បណ្តាលឲ្យ​មាន​មនុស្ស​៣​នាក់​ស្លាប់​ភ្លាម​នៅ​កន្លែង​។

​អ្នកបើកបរ​ត្រុវបាន​គេ​ស្គាល់​ថា​មាន​តួនាទី​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ឈ្មោះ​គឹម ចេត្ថា​វី បាន​បិទ​សាប៊ូ​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ​។​ជនរងគ្រោះ​ជា អ្នកបើកបរ​ម៉តូ​ឈ្មោះ ចំរើន ណា​រ៉ុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​ទំពាំង​ធំ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ស្លាប់​នៅ​កន្លែងកើតហេតុ​។ ទី​២ ឈ្មោះ​ជូ ណាក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​កន្ទួត ឃុំ​កន្ឋួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​អគ្គ​ស្រ​អែម និង​ទី​៣ ឈ្មោះ​កែវ ណារ៉ាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ទឹក​កជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​

​វត្ថុតាង​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​និង​ស្រាវជ្រាវ​ចាត់ការ​បន្ត​តាម​នីតិវិធី​។ សូមបញ្ជាក់​ថា​លោក គឹម ចេត្ថា​វី ម្នាក់​នេះ​ធ្លាប់មាន​ហេតុការណ៍​គ្រោះថ្នាក់​ក្រឡាប់​ឡាន​ម្តង​រួច​មក​ហើយ​ដោយសារតែ​ផឹកស្រា​វឹង​ជោកជាំ​បាត់បង់​ស្មារតី​គ្រប់គ្រង​ខ្លួនឯង បាន​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​។ ជា​ចុងក្រោយ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ សូម​ធ្វើការ​សំណូមពរ​ដល់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ ក៏ដូចជា​លោក​អភិបាលខេត្ត និង​លោក​ស្នងការ ជួយ​មាន​វិធានការ​ទៅលើ​ជនបង្ក​ឈ្មោះ គឹម ចេត្ថា​វី ដែល​មាន​តួនាទី​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​នេះ​ផង​។

Filed in: ព័ត៌មានជាតិ