សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បាក់​អគារ​៧​ជាន់​នៅ​ក្រុងព្រះសីហនុ​ក្លាយជា​សោកនាដកម្ម​ជាតិ​ព្រះមហាក្សត្រ​នាយករដ្ឋមន្ត្រី​បក្សប្រឆាំង​និង​មហាជន​សោកស្តាយ​ឈឹចាប់​!​រង​ចាំ​មើល​អ្នក​ទទួល​ទោស​!

​បាក់​អគារ​៧​ជាន់​នៅ​ក្រុងព្រះសីហនុ​ក្លាយជា​សោកនាដកម្ម​ជាតិ​ព្រះមហាក្សត្រ​នាយករដ្ឋមន្ត្រី​បក្សប្រឆាំង​និង​មហាជន​សោកស្តាយ​ឈឹចាប់​!​រង​ចាំ​មើល​អ្នក​ទទួល​ទោស​!

ភ្នំពេញ ៖ ឧបទ្ទវហេតុ​រលំ​អគា​រ​កម្ពស់​៧​ជាន់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នៅ​ក្រុងព្រះសីហនុ​ដែល​ជា​សម្បុក​អ្នករកស៊ី​ជនជាតិ​ចិន​បាន​ក្លាយជា​សោកនាដកម្ម​ជាតិ​លើក​ទី​២​បន្ទាប់​ពី​ព្រឹត្តិការណ៍​មនុស្ស​ជាន់គ្នា​លើ​ស្ពាន់​កោះ​ពេជ្រ​បណ្តាលឲ្យ​មាន​មនុស្សចាង​៣០០​នាក់​ស្លាប់​។

​គិត​មក​ដល់​ម៉ោង​១១៖៣០​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​ការបាក់រ​លំអ​គារ​៧​ជាន់​សង់​គ្មាន​ច្បាប់​នេះ បាន​កើនឡើង​ដល់​ចំនួន​១៨​នាក់ (​ស្រី​៤​នាក់​) និង​អ្នករងរបួស​ចំនួន​២៤​រូប (​ស្រី​២​នាក់​) ខណៈ​ក្រុម​ជួយសង្គ្រោះ​រាប់រយ​នាក់ កំពុង​បន្ត​ប្រតិបត្តិការ​យ៉ាង​យកចិត្តទុកដាក់​ស្វែងរក​ជនរងគ្រោះ​ដែល​សង្ស័យ​ថា នៅ​កំពុង​ជាប់​ក្នុង​គំនរ​អាគារ​។​

​តាមរយៈ​សំណេរ​ខ្លី​អមដោយ​រូបភាព​ជា​ច្រើន​សន្លឹក​រំ​លេចឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​បុក ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី បាន​ថ្លែង​សារ​ចូលរួម​រំលែក​មរណៈទុក្ខ ជាមួយ​ក្រុមគ្រួសារ​នៃ​សព ព្រមទាំង​ជា​មួយ ប្រជានុរាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះមហាក្សត្រ​បាន​ចា​ត​ទុក​ករណិយ៍ ឧប្បត្តិ​វ​ហេតុ​បាក់​រលំ​អាគារ​គឺជា​ករណី​ដ៏​រន្ធត់​!​។​

​នៅ​នៅ​ថ្ងៃទី​២៣ ខែមិថុនា នេះ​ដែរ​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ទោស​ក្បត់ជាតិ​ហើយ​ត្រូវបាន​តុលាការ​បិទ​សិទ្ធិសេរីភាព​មិនឲ្យ​ចេញពីផ្ទះ នោះ ក៏​បាន​ថ្កោលទោស​តាមរយៈ​ហ្វេ​សប៊ុក​ចំពោះ​ករណី​បាក់​រលំអ​គារ​គ្មាន​ច្បាប់​កម្ពស់​៧​ជាន់ សង្កត់​កម្មករ​ស្លាប់​១៨​នាក់ ផងដែរ ។ លោក កឹម សុខា នេះ លោក ថ្លែងថា “​ខ្ញុំ​ក៏​សូម​អំពាវនាវ​ឲ្យមាន​ការផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​ផ្តល់​សំណង​និង​ផ្តន្ទាទោស​ចំពោះ​អ្នកទទួលខុសត្រូវ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ឲ្យបាន​សមរម្យ ហើយ​ក៏​សូម​ឲ្យ​រក​មូលហេតុ​ដែល​បង្កឲ្យមាន​គ្រោះថ្នាក់ និង​មាន​វិធានការ​បង្ការ​ទប់ស្កាត់​កុំឲ្យ​ហេតុការណ៍​បែប​នេះ​កើត​មាន​ដដែលៗ​តទៅទៀត​”​។​

​ជាមួយគ្នា​នេះ​អ្នកនយោបាយ​ក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​និង មហាជន​បាន​សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រើ​អភិក្រម​ទី​៥ វះកាត់ មន្ត្រី​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ខ្វះ​សម​ត្តភាព​ឬ​ពុករលួយ​បណ្តោឲ្យ​កើត​មាន​បញ្ហា​សោកនាដកម្ម​នេះ​។​កន្លងមក សម្តេច​តេជោ ហ៊ុន សែន ក៏​ធ្លាប់​ប្រើ​អភិក្រម​ទី​៥​វះកាត់ អភិបាលរង​ខេត្ត​ព្រះសីហនុ​២​រូប ផងដែរ ជុំវិញ​ជិះជាន់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​បញ្ហា​ដីធ្លី ។​

​ជាក់ស្តែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​២​នាក់​ត្រូវបាន​ដកចេញ​ពី​តំណែង​ព្រោះ​បណ្តោយ​មាន​មាន​ប្រជាពលរដ្ឋ​រងរបួស​ព្រោះ​រឿង​បង្ក្រាប​ទំនាស់​ដីធ្លី​។ នៅក្នុង​សារ​រំលែក​ទុក្ខ​ន​រងគ្រោះ លោក ស ខេង បាន​សន្យាថា​៖ «​តាមរយៈ​យន្ដការ​អន្ដរក្រសួង ខ្ញុំ​នឹង​ចាត់​វិធានការ​ជាក់ស្ដែង​ចំពោះមុខ​ដទៃទៀត ដោយ​ត្រូវ​បន្ដ​ជំរុញ​ស្រាវជ្រាវ និង​ស្វែងរក​ឲ្យឃើញ​នូវ​មូលហេតុ​ដើម ដែល​នាំឲ្យ​កើត​មាន​សោដ​នាដកម្ម​ដ៏​អាណោចអាធម្ម​នេះ ព្រមទាំង​ចាត់វិធានការ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​ទទួលខុសត្រូវ​តាមច្បាប់​»​។​ចៅហ្វាយខេត្ត​លោក​យន្ត​មីន​បាន​បង្កើត​គណកម្មការ​ស្រាវជ្រាវ​មួយ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​តែ​គេ​មិនទាន់​សង្ឃឹម​ថា​រក​អ្នកទទួល​ត្រូវ​នៅ​ពីក្រោយ​សំណង់​ដែល​បន្ត​សង់​ដោយ​គ្មាន​ច្បាប់​នោះឡើយ​។​

​ទោះជា​យ៉ាង​នាយករដ្ឋមន្ត្រី​បាន​ទម្លាក់កំហុស​ទៅ​លើ​ម្ចាស់​សំណង់​ដែល​មក​ដល់​ពេក​នេះ​មិន​ទាន់​ចេញ​សំណង​១​រៀល​នៅ​ឡើយ​។​សម្រាប់​នាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន​បន្ទាប់ពី​បាន​វិលត្រឡប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ស្រុក​សៀម​នៅ​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់​នៅ​លើ Facebook ថា «​ពេលនេះ​ខ្ញុំ​កំពុង​ធ្វើរ​ដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រុករក និង​សង្គ្រោះ​ជា​បន្ត​ជាមួយ​បងប្អូន​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ​ស្រាប់​»​។​

​សូមជម្រាបថា តា​មេ​យ​:​ហ្វេ​សប៊ុក​សម្តេច​តេជោ​បញ្ជាក់ថា​:​សោដ​នាដ​កម្មបាក់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​គឺជា​រឿង​ឈឺចាប់​របស់​ជាតិ​យើង ពិសេស​ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​បាន​បាត់បង់​ជិវិត​ដែល​ជា​ភរិយា​ឬ​ស្វាមី​ឬ​កូន​ឬ​ឪពុកម្តាយ​។​ល​។​ដើម្បី​ចូលរួម​មរណៈទុក្ខ​និង​ជួយ​ដល់​ជីវភាព​ក្រុមគ្រួសារ​ក្នុងនាម​រាជរដ្ឋាភិបាល​ខ្ញុំ​សម្រេច​បញ្ចេញ​ថវិកាជាតិ​ជួយ​ដល់​ក្រុមគ្រួសារ​អ្នក​ស្លាប់​ក្នុង​មួយ​នាក់​៤០​លាន​រៀល​(​សែសឹប​លាន​រៀល​)​ឬ​១​ម៉ឺន​ដុល្លារ​អាមេរិក​(10.000$)​។​

​សម្រាប់​អ្នក​ត្រូវ​របួស​ទាំងអស់​ត្រូវ​ទ​ទួលបាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​និង​ទទួលបាន​ជំនួយ​ក្នុង​មួយ​នាក់​ចំនួន​៥​លាន​រៀល​(​ប្រាំ​លាន​រៀល​)​។​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ទទួល​ចាត់ចែង​ថវិកា​នេះ​ជូន​បងប្អូន​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ គ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​គំនរ​អគារ​កម្ពស់​៧​ជាន់​សង្កត់​លើ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​មក​អុជ​ធូប ដើម្បី​ហៅ​ព្រលឹង​ជនរងគ្រោះ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។​

Filed in: ព័ត៌មានជាតិ