ឧត្តរមានជ័យ ៖ មានផ្លូវល្អ ដីឡើងថ្លៃអាជ្ញាធរត្រូវជាមួយឈ្មួញ ប្ដឹងម្ចាស់ដីដើម !។ ទី១ លោកជាចេក។ ២ ឈ្មោះលឿម ឡេង ។៣ វុន ជីវ៉ា។ ៤ម៉ី សិទ្ធី។ ៥ធាន់ ប៉ាង។ ៦ជឹម វ៉ន ។៧ ស្រុន សុន ។៨សឹម សារ៉ន ។៩យ៉ាវ ឩត្ដមនិង ១០ ម៉ៅ សើរ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឩត្ដរមានជ័យកំពុងតែស្វែងរកយុត្តិធម៍ដោយសារខ្លួនជាម្ចាស់ដីជាង១០ឆ្នាំត្រូវបានគេប្តឹងថារមលោភដីគេ?។
នៅថ្ងៃទី១៩ខែមិថុនាប្រជាពលរដ្ឋទាំង១០នាក់បានឲ្យដឹងថា៖ នៅអំឡុងឆ្នាំ២០០៦ មក២០០៧ ពួកគាត់នាំគ្នាមកកាប់រានព្រៃនៅចំណុច ភូមិស្រែកណ្ដាល ដោយមានឈ្មោះប៉ក់អតីតៈមេភូមិទទួលស្គាល់ តែលោកប៉ក់ត្រូវបានស្លាប់ ឆ្នាំ២០១០ ។ពួកគាត់បានបង្ករបង្កើនផលជារៀងរហូត មកដល់ដើមឆ្នាំ២០១៧ ស្រាប់តែលេចឈ្មោះអាំងសូនីភេទស្រី បានមករករឿងចោទថាដីរបស់ពួកគេនៅចំណុចនេះដែរ?។
ពេលនោះភាគីទាំងពីបានមកប្រជុំគ្នាដោះស្រាយចំពោះមុខ មេភូមិស្រែកណ្ដាលឈ្មោះស្វាយនាម ដែលមានឈ្មោះជឺម អុន ណោអូ អ្នកស្រីអាំងសូនី ។ ការព្រមព្រាងគ្នា ពួកលោកជាចេក បានសុខចិត្តកាត់ដីរបស់ពួកគាត់ចំនូនក្បាល១៥០ម៉ែត្រ បណ្ដោយ៥៨០ម៉ែត្រ ឲ្យទៅឈ្មោះអាំងសូនី ៗក៏ព្រមទទួលយក។
តាំងពីនោះមកមិនមានបញ្ហាអ្វីនោះទេ ស្រាប់តែ ថ្ងែទី១៦ខែមករា ឆ្នាំ២០១៩ តុលាការបានកោះហៅលោកជេចេក អាយុ៥០ឆ្នាំឲ្យមកឆ្លើយបំភ្លឺ កណីយ៏ថាមាន ពួកអ្នកស្រីអាំងសូនីប្ដឹង ចោទឈ្មោះជាចេកប្រើអំពើហឹង្សា និងរំលោភកម្មសិទ្ធិឯកជនប្រព្រឹត្តទៅខែកញ្ញា ២០១៨។ នៅថ្ងៃពុធទី១៩ខែមិថុនា២០១៨ ម្ចាស់ដីទាំង១០អ្នកមានឈ្មោះខាងលើ សាក្សីជាច្រើនអ្នក និងម្ចាស់ដីព្រុំប្រទុលទាំងអស់មកជួបអ្នកសារព័ត៏មាន និងធ្វើបទសម្ភាសន៍។ ពួកគាត់ឆ្លើយដូចៗគ្នាថាដីចំនួន៤០ហិកតាពិតជាដីមានឈ្មោះខាងលើពិតប្រាកដមែន ។
លោកជាចេកបន្តថាដីចំណុចនេះ គឺជាដីព្រះរាជក្រិត្យ គូលេនភ្នំទេព។ ពួកគាត់ទៅស្នើសុំលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីដែរតែអាជ្ញាធមិនចេញឲ្យទេ។ ហេតុអ្វីបានជាបក្ខពួក អ្នកស្រីអាំងសូនីឃុបឃិតជាមេភូមិ ធ្វើពាក្យស្នើរសុំកាន់កាប់ប្រើប្រាស់ដីធ្លី លើដីពួកគាត់បានហើយ ថែមទាំងប្ដឹងគាត់ទៅតុលាការដោយបំពានទៀត?។ ដូចការរាបរាប់ខាងលើប្រជាពលរដ្ឋបានសូមលោកតុលាការខេត្តខេត្តសៀមរាប មេត្តាពិចារណានិងផ្ដល់យុត្តិធម៏ជួនពួកគាត់ដោយក្ដីអនុគ្រោះផង។
ករណីយ៍នេះលោកស្រីណារ៉េនប្រធានអង្គការអាដហុកប្រចាំខេត្តឩត្ដរមានជ័យអោយដឹងតាមទូរស័ព្ទថា ៖ អន្តរក្រសួងបានចេញសេចក្ដីប្រកាសឆ្នាំ២០១៦ហាមដាច់ខាតមិនឲ្យអាជ្ញាធភូមិឃុំចេញលិខិតប្រើប្រាស់ដីធ្លីឲ្យពលរដ្ឋទេ ហើយតុលាការក៏មិនត្រូវចាត់ការលើរឿងនេះដែរ ។ បើដូចលោកស្រីណារ៉េនមានប្រសាសន៍ចឹងមែន មេភូមិមេឃុំមានកំហុស៖ ទី១បំពានលើព្រះរាជក្រិត្យ ទី២បំពានលើអន្តរក្រសួង ។ អំពើលោភៈអ្វីៗក៏ហ៊ានធ្វើដែរឲ្យតែបានប្រាក់មែន
ព្រឺកថ្ងៃទី២០ខែមិថុនា លោកជាចេកបានជួបអ្នកស្រីស្វាយនាមមេភូមិស្រែកណ្ដាល អ្នកស្រីស្វាយនាមទទួលស្គាល់ថាពិតជាបានដោះស្រាយលោកជាចេកប្រគល់ដឺ ចំនួនក្បាល១៥០ គុណនិង៥៨០ទៅឲ្យអ្នកស្រីអាំងសូនី ហើយអ្នកស្រីសូនីក៏ព្រមទទួលយកដែរ ។លោកចេក សួរថាហេតុអ្វីបានជាចេញលិខិតឲ្យឈ្មោះអាំងសូនី លើដីខ្ញុំ អ្នកស្រីឆ្លើយថា ពួកគាត់ជាម្ចាស់ដីនៅចំណុចនោះ ខ្ញុំស្វាយនាមចេញលិខិតកាន់កាប់ដីធ្លីឲ្យពួកគាត់ យល់ថាមិនខុសទេ ។
ពេលនេះមិនទាន់សុំការបកស្រាយយ៉ាងណាពីអ្នកស្រីអាំងសូនីបានទេ៕