សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿងអាស្រូវ​បាក់​សំណង់​អគារ​៧​ជាន់​ចិន​សង់​គ្មាន​ច្បាប់​ងាប់​មនុស្ស​នៅ​ខេត្ត​ព្រសីហ​នុចាំ​មើល​ថា​មាន​អ្នកណា​ទទួលខុសត្រូវ​ខ្លះ​?!

រឿងអាស្រូវ​បាក់​សំណង់​អគារ​៧​ជាន់​ចិន​សង់​គ្មាន​ច្បាប់​ងាប់​មនុស្ស​នៅ​ខេត្ត​ព្រសីហ​នុចាំ​មើល​ថា​មាន​អ្នកណា​ទទួលខុសត្រូវ​ខ្លះ​?!

ព្រះសីហនុ​ ៖​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ពាក់ព័ន្ធ​ករណី​សាងសង់​អគារ​កម្ពស់​៧​ជាន់​មិនមាន​ច្បាប់​អនុញ្ញាត ហើយ​បាន​បាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បណ្តាល​ឱ្យ​មាន​អ្នកស្លាប់​៧​នាក់ និង​របួស​ជាង​២០​នាក់​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ព្រះសីហនុ​ឱ្យដឹងថា ជនជាតិ​៣​នាក់​នោះ​រួមមាន​ឈ្មោះ​ចិន​គុន​( Chen Kun) ជា​ម្ចាស់​ការដ្ឋាន​សំណង់ ឈ្មោះ ដេង​ស៊ិង​ហ្គុល​(Deng Xing Gul )​ជា​ម្ចាស់​ក្រុមហ៊ុន​ទទួល​សាងសង់ និង ឈ្មោះ​ហ្កា​វ​យូ​( Gao Yu) ជា​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​។ ក្រៅ​ពី​ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ ជនជាតិ​ខ្មែរ​ម្នាក់ ឈ្មោះ ញឹក ហ៊ុយ ដែល​ជួល​ដី​ឱ្យ​ជនជាតិ​ចិន​សាងសង់​អគារ​សម្រាប់​ធ្វើ​សណ្ឋាគារ​នេះ ក៏​ត្រូវ​នាំខ្លួន​ទៅ​សាកសួ​រដែរ​។​

​សូមបញ្ជាក់​ថា​៖​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​សង់​ពី​ឆ្អឹង​ដែក នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ក្នុង​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះ សីហនុ​។​រឿង​ដែល​គួ​ឲ្យ​ហួសចិត្ត​នៅត្រង់ថា​៖ អ្នកនាំពាក្យ ក្រសួង​រៀបចំ​ដែនដី បានបញ្ជាក់​ថា សំណង់​អគារ​ខាងលើ​នេះ​អត់​មានច្បាប់​អនុញ្ញាត​ទេ​ហើយ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ជំនាញ​ហាមឃាត់​មិនឱ្យ​សាងសង់​ចំនួន ២​ដង​រួច​ទៅ​ហើយ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ចូលរួម​សហការ​?​។ ម្ចាស់​សំណង់​ឈ្មោះ ជី​ង គ័ង ជា​ជនជាតិ​ចិន ទីតាំង​សាង សង់ លើ​ផ្ទៃដី​ទំហំ​៥៨៣​ម៉ែត្រ ក្រឡា​។​

​ក្រោយ​ពី​ផ្ទុះ​រឿងអាស្រូវ​បាក់​រលំ​អគារ​សង់​គ្មាន​ច្បាប់​មួយ​នេះ​ហើយ​ទទួល​
​ការ​ថ្កោលទោស​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ អ្នកនាំពាក្យ​ក្រសួង​ដែនដី​បាន​ថ្លែង ឲ្យដឹង ថា (​ង៉ៃ​ក្រោយ​)​អាជ្ញាធរ​ជំនាញ នឹង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​សំណង់​ដែល​មិនមាន​គុណភាព សំណង់​សាងសង់​ខុសពី លិខិតអនុញ្ញាត និង​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​។ រី​ឯ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ ត្រូវតែ​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី និង​មាន​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សាងសង់ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​រឿង​បាក់​អគារ​ចិន​សង់​គ្មាន​ច្បាប់​ដែល​ប្រៀបដូចជា​មាក់ងាយ​អភិបាលខេត្ត​ព្រះសីហនុ​នេះ​ដែរ​សម្តេច​តេជោ​នាយករ្ដឋមន្ត្រី បាន​បញ្ជាក់​នៅ​លើ Facebook នៅ​យប់​ថ្ងៃទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​ថា​«​ទោះបី​ខ្ញុំ​ជាប់​ប្រជុំ​ក៏ដោយ​ក៏​ខ្ញុំ​នៅតែ​តាមដាន​នូវ​ដំណើរការ​រុករក និង​សង្គ្រាះ​ដែល​យប់​នេះ​ត្រូវ​ធ្វើ​ទាំងយប់​បន្តទៀត​»​។​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ក្រោយពេល​ទទួល​ដំណឹង​ពី​ការ​រលំ​អគារ​ក្នុង​ពេល​ចេញ​ដំណើរ​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​ថ្ងៃ​ទី​២២ ខែមិថុនា នេះ សម្តេច​បាន​បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ​ចុះ​ជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ដែល​ត្រូវបាន​អគារ​បាក់​រលំ​សង្កត់​ភ្លាមៗ​ផងដែរ​។​

​ជាក់ស្តែង កម្លាំង​អន្តរាគមន៍​ត្រូវបាន​បញ្ជូន​បន្ថែម​ពី​រាជធានី​ភ្នំពេញ ដើម្បី​ប្រតិបត្តិការ​ជួយ​កាយ​គំនរ​អាគារ​សំណង់​សណ្ឋាគារ​មួយ​កន្លែង​កម្ពស់​៧​ជាន់​ដែល​បាក់​រលំ​នៅ​ក្រុងព្រះសីហនុ​។ ក្នុង​នោះ​កម្លាំង​ក្រុម​សង្គ្រោះ​បន្ទាន់​៧១១ របស់​កងពល​តូ​ចលេ​ខ​៧០ ក៏​បាន​ធ្វើដំណើរ​ចេញពី​ព្រលាន​យន្តហោះ​យោធា​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ហើយ នៅ​មុន​ថ្ងៃ​ត្រង់​ថ្ងៃ​២២ ខែមិថុនា ឆ្នាំ​២០១៩ នេះ ដើម្បី​ប្របត្តិការ​ជួយសង្គ្រោះ រួម​ជាមួយ​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​។​

​ក្រៅពី​នោះ​តាម​សេចក្តីរាយការណ៍​របស់​មន្ទី​រពត៍​មាន​ខេត្ត​ព្រះសីហនុ​ឲ្យដឹងថា​មាន​ក្រុម​ជំនាញ​ចិន​២០០​នាក់​បាន​ចូលរួម​រើកកាយ​សំណង់​បាក់បែក​ដើម្បី​ជួយ​រក​និង​សង្គ្រោះ​មនុស្ស​ថែម​ទៀត​ដែរ​បើ​ទោះ​ជាព​តិមាន​ចុង​ក្រោយ​ដឹងថា​មាន​នុស្ស​៧​នាក់​ហើយ​បាន​ស្លាប់​២៣​នាក់​រងរបួស​ហើយ​ក៏​ដោយ​!​។​

​ចាំ​មើល​មើល​ថា​រឿង​អាស្រូវ​ប៉ុន​ភ្នំ​ចឹង​សម្តេចនាយក​រដ្ឋមន្ត្រី​រក​មុខ​មន្ត្រី​ទទួលខុសត្រូវ​ដើម្បី​ដាក់​ពិន័យ​តាម​អភិក្រម​ទា​ង​៥​ឃើញ​ដែរ​អត់​ឬក៏​សម្រួល​គ្នា​ស្ងាត់​ដូច​កាល់ពី​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ​កាលពី​អាណត្តិ​ទី​៤​ដែរ​?៕

Filed in: ព័ត៌មានជាតិ