សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំនួប​មេដឹកនាំ​ចិន​និង​កូរ៉េ​គឺ​ដើម្បី​តថ្លៃ​ជាមួយ​អាមេរិក​នៅក្នុង​កិច្ចប្រជុំ​G២០​នៅ​ជន​ប៉ុន​?

ជំនួប​មេដឹកនាំ​ចិន​និង​កូរ៉េ​គឺ​ដើម្បី​តថ្លៃ​ជាមួយ​អាមេរិក​នៅក្នុង​កិច្ចប្រជុំ​G២០​នៅ​ជន​ប៉ុន​?

ព្យុង​យ៉ាង​៖​ថ្លែង​នៅក្នុង​ពិធីជប់លៀង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ទីក្រុង​ព្យុងយ៉ាង លោក​ស៊ី ជីន​ពីង អគ្គលេខាធិការ​គណៈ កម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាននិ​យាយថា ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ចូលរួម​ជាមួយ​ទីក្រុង​ព្យុង​យ៉ាង​ក្នុង​ការបើកចំហ​នូវ​អនាគត​ដ៏​ភ្លឺ ស្វា​ង សម្រាប់​ទំនាក់ទំនង​ទ្វេភាគី និង​សន្តិភាព​យូរអង្វែង ព្រមទាំង​ជួយ​អោយ​កូរ៉េ​ខាងជើង​មាន​ភាព​រី​ក​ចម្រើន​នៅ​ក្នុង​តំបន់​។

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន ចិន​ស៊ីន​ហួរ មេដឹកនាំ​ចិន និង​កូរ៉េខាងជើង​ដែល​មាន​ទំនាក់ទំនង​គ្នា​៧០​ឆ្នាំ​ហើយ​នោះ ក៏​បាន​រួម​គ្នា​គូសវាស​ផែនការ​សម្រាប់​អនាគត​ភ្លឺស្វាង​នៃ​ចំណង​ទាក់ទង​ទ្វេភាគី ហើយ​បាន​ឈាន​ដល់​ការយល់ស្រប​ដ៏​ធំ​មួយ​នៅ​ឯ​កិច្ចប្រជុំ​ប្រកបដោយ​ផ្លែផ្កា​។ ក្រុង​ប៉េកាំង និង​ក្រុង​ព្យុង​យ៉ាង​បាន​ព្រមព្រៀង​គ្នា​ថា ការដោះស្រាយ​នយោបាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ គឺ​ចាំបាច់​ត្រូវ​បន្ត​កិច្ចចរចា​សន្តិភាព ដើម្បី​រួមចំណែក​កាន់តែ​ច្រើន​ដល់​សន្តិភាព ស្ថេរភាព​និង ភាព​រីកចំរើន​នៅក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​។​

​លោក ស៊ី ជីន​ពីង បាន​និយាយប្រាប់​មេ​ដឹក នាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​សង្ឃឹមថា កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក អាច​រក្សា​បន្តធ្វើ​កិច្ចពិភាក្សា​ចរចា​គ្នា និង​បង្កើត​ឲ្យមាន​ភាព​វិវត្ត​រីកចម្រើន​ទៅ​មុខ នេះ​បើ​យោងតាម​ប្រព័ន្ធ ផ្សព្វផ្សាយ​ចិន រាយការណ៍ ក្រោយ​មេដឹកនាំ​ទាំងពីរ បាន​ជួបគ្នា​នៅក្នុង​ទីក្រុង​ព្យុង​យ៉ាង​។​

​គួរ​ជម្រាបជូន​ដែរ​ថា លោក ស៊ី ជិន​ពីង និង​លោក គីម ជុង​អ៊ុន ធ្លាប់​ជួប​គ្នា​៤​លើក​រួចមកហើយ​នៅលើ​ទឹកដី​ចិន កាលពី​ឆ្នាំ ២០១៨​។ ជំនួប​រវាង​មេដឹកនាំ​ទាំង​២​នៅ​លើក​នេះ ធ្វើឡើង​នៅ​មុនពេល​លោក ស៊ី ត្រូវ​ជួប​ជាមួយ លោក ដូ​ណា​ល់ ត្រាំ នៅ​កិច្ចប្រជុំ G20 ក្នុង​ប្រទេស​ជប៉ុន នៅ​សប្ដាហ៍​ក្រោយ​។​

​លោក ស៊ី ជិន​ពីង កា្លយ​ជា​ប្រធានាធិបតីចិនដំ​បូង​គេ​ដែល​ធ្វើដំណើរ ទៅកាន់​កូរ៉េខាងជើង អស់​រយៈពេល​ជាង​១៤​ឆ្នាំ​មកនេះ ពោល​គឺ​ចាប់តាំងពី​អតីត​ប្រធានាធិបតី​ចិន លោក Hu Jintao បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុង​យ៉ាង កាលពី​ខែ​តុលា ឆ្នាំ​២០០៥​។ យ៉ាងណាមិញ លោក ស៊ី ធ្លាប់​ទៅ​កូរ៉េខាងជើង​ម្តង​រួចមកហើយ​ដែរ កាលពី​ឆ្នាំ​២០០៨ តែ​ក្នុង​នាម​ជា​អនុ​ប្រធានាធិបតី​ចិន​។​

​លោកស្រី Jenny Town មក​ពី​គេហទំព័រ​ឃ្លាំ​មើល​កូរ៉េខាងជើង 38 North​និយាយថា​៖ លោក ស៊ី ជិន​ពីង ទំនងជា​ចង់​ប្រើ​ដំណើ​រទស្ស​និច្ច​របស់​លោក​នៅ​ពេល​នេះ ដើម្បី​ចង់​ដឹង​ពីអ្វី​ដែល​បាន កើតឡើង​នៅក្នុង​ជំនួប​រវាង លោក គីម និង​លោក ត្រាំ នៅ​ទីក្រុង​ហាណូយ សំដៅ​ស្វែងរក​ព័ត៌មាន ឬ​ចំណុចខ្សោយ​ណាមួយ ដែល​លោក​អាច​យក​ទៅ​ចរចា​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​កិច្ចប្រជុំ G20 នៅ​ប្រទេស​ជប៉ុន នៅ​សប្ដាហ៍​ក្រោយនេះ​។ ព្រោះ​ចិន​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​របស់​កូរ៉េខាងជើង ហើយ​កូរ៉េខាងជើង​វិញ​ក៏​ជា​ទ្រនាប់​ការពារ​យុទ្ធសាស្ត្រ ដែល​ចិន​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​យោធា​អាមេរិក​នៅក្នុង​តំបន់​ផងដែរ​។​

​បើ​តាម​លោក​ស្រី​ជេ​នី​ថោន​( Jenny Town) ទីក្រុង​ព្យុងយ៉ាង ចង់​រក្សា​ទំនាក់ទំនង​មិត្តភាព​ឱ្យ​កាន់តែ​ជិតស្និទ​ជាមួយ ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន ដើម្បី​តស៊ូ​ប្រយុទ្ធ​នឹង​ទណ្ឌកម្ម​ពី​អន្តរជាតិ​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក​។

​លោកស្រី​បន្ត​ថា អ្វី​ដែល​លោក គីម ជុង​អ៊ុន ចង់បាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី នោះ​គឺ​បង្ហាញ​សហរដ្ឋអាមេរិក​ថា ចិន​នៅ​តែ​ជា​ខ្នងបង្អែក​ដ៏​ធំ​ជានិច្ច​របស់ខ្លួ ន ដូច្នេះ​ហើយ​ទណ្ឌកម្ម សេដ្ឋកិច្ច​មិន​មាន​ប្រសិទ្ធភាព ឬ​ក៏​ធ្វើឱ្យ​កូរ៉េខាងជើង​ចុះ​ញ​ម​ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន​នោះទេ​។​

​សម្រាប់​ចិន​វិញ​ក៏​ប្រើ​សំណុំរឿង​កូរ៉េខាងជើង ប្តូរ​យក​សម្បទាន​ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម​ដែរ ។ ព្រោះ​ពេល​នេះ ចិន​ក៏​កំពុងតែ​មាន​បញ្ហា វឹកវរ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។ ម្យ៉ាងទៀត​បើ​តាម​លោក​រូ​យុង​វុក​( Ryu Yongwook) អ្នកវិភាគ​ទំនាក់ទំនង​អន្តរជាតិ​ម្នាក់ នៅ​សកល​វិទ្យាល័យ​សិង្ហ​បុរី បាន​លើកឡើង​ថា បើ​ចិន​ជួយ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង ឲ្យ​រំសាយ​កម្មវិធី​នុយក្លេអ៊ែ​រ ដោយ​ទទេៗ នោះ​គឺ​ប្រៀប​បី​ដូចជា​ចិន ធ្វើកាដូ​ឲ្យ​លោក​ដូណាល់ ត្រាំ ដោយ​ឥតគិតថ្លៃ​។ ដូច្នេះ ចិន​មិន​ចង់​ធ្វើ​ទេ បើ​ខ្លួន​មិន​បាន​អ្វី​មក​វិញ​ខ្លះ​។​

​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ការចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក នៅ​ជាប់គាំង​ទាំង​ស្រុង ដែល​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ មិន​ទាន់​រក​ផ្លូវ​ចេញ​បាន​ទេ​។ ដូច្នេះ បើ​ចិន​លូកដៃ ចូល​មក​ជួយ​បើកផ្លូវ គឺ​ទាល់តែ​អាមេរិក ផ្តល់​ការ​ចំណេញ​ខ្លះ​ដល់​ចិន​។ ម្លោះ​ហើយ ការធ្វើសម្បទាន​ពី​សំណាក់​លោក​ដូណាល់ ត្រាំ ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​នេះ គឺ​អាច​ជា​កម្មវត្ថុ​មួយ​ដែរ ដែល​លោក​ស៊ី ជីន​ពីង ចង់បាន​។​
​ចិន ចង់​ឲ្យ​កូរ៉េ​ខាងជើង ធ្វើ​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​របស់​ចិន​។

​ពោល​គឺ​បើកផ្លូវ​អភិវឌ្ឍន៍​សេដ្ឋកិច្ច វិនិយោគ ដែល​ក្រុមហ៊ុន​ចិន​ជា​អ្នកធ្វើ​។ មិនមែន​បើកផ្លូវ​សេដ្ឋកិច្ច បែប​កូរ៉េខាងត្បូង ដែល​ក្រុមហ៊ុន​អាមេរិក ឬ​អឺរ៉ុប​ជា​អ្នកវិនិយោគ​នោះទេ​។ ដូច្នេះ ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញពី​កូរ៉េខាងជើង ចិន​ក៏​ចង់បាន​ដែរ ព្រោះថា​ចិន​នឹង​មាន​ឱកាស​ពេញមុខ ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​កូរ៉េ​ខាងជើង មិនចាំបាច់​លួចលាក់ ដូច​ពេល​កន្លងមក ៕​

 

Filed in: អន្តរជាតិ