សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡោមព័ទ្ឋ​លំនៅឋាន​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​នៅ​ស្រុក​ស្នួល​

ឡោមព័ទ្ឋ​លំនៅឋាន​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​នៅ​ស្រុក​ស្នួល​

ខេត្ត​ក្រចេះ​៖ ជនសង្ស័យ​ពី​រាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​នៅ​ស្រុក​ស្នួល ត្រូវបាន​នគរបាល​ស្រុក ក្រោម​ការដឹកនាំ​ដោយ​ស្ថាប័ន​អយ្យការ​ខេត្ត ឆ្មក់​ចុះ​ឡោមព័ទ្ឋ​លំ នៅ​ឋាន​បង្ក្រាប​បាន​កាលពី​រសៀល​ថ្ងៃទី​៣១ កក្កដា​។​
​នគរបាល​ស្រុក​ស្នួល​បានឲ្យដឹងថា ប្រតិ​ប​ត្ត​ការចុះ​ឡៅមព័ទ្ឋ​លំនៅឋាន​បង្ក្រា​ប​មុខ សញ្ញា​ជួញដូរ​គ្រឿងញៀន​នេះ គឺ​ធ្វើឡើង​ក្រោយ​ពី​នគរបាល​ស្រុក​បាន​ចុះ​តាមដាន​ស៊ើប អង្កេត​មាន​រយះពេល​ជាច្រើន​ថ្ងៃ​។​

​នគរបាល​បានឲ្យដឹង​ទៀត​ថា ក្នុងនោះ​នគរបាល​បាន​ចុះ​ឡោមព័ទ្ឋ​លំនៅឋាន​ជន សង្ស័យ​ម្នាក់​ឈ្មោះ ឈួន រះ អាយុ​៤១​ឆ្នាំ ស្ថិតនៅ​ភូមិ​សំ​រ៉ង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខ​ណះ ដែល​ជន​នេះ​ត្រូវ​នគរបាល​កំណត់ថា ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​។ ហើយ​ជន សង្ស័យ​រូប​នេះ ជា​មុខសញ្ញា​មិន​រាងចាល​ធ្លាប់​ជា​ប់​ពន្ឋនាគារ​ម្តង​រួច​មក​ហើយ​ពាក់ព័ន្ឋ​និង ករណី​ជួញដូ​គ្រឿងញៀន​។ ក្រៅ​ពី​ជនសង្ស័យ​ម្នាក់​នេះ​ក៏​នៅ​មាន​បក្សពួក​ជនសង្ស័យ​ម្នាក់ ទៀត​ឈ្មោះ​រដ្ឋ ចាន់ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ស្រុក​ស្នួល​ក៏​ត្រូវបាន​កម្លាំង​នគរបាល ចាប់​ឃាត់​ខ​ណះ​ដែល​ជន​នេះ​កំពុង​តែ​ចូល​ទៅ​ទិញ​គ្រឿងញៀន​។​

​អធិការនគរបាល​ស្រុក​ស្នួល លោក​ចាន់ សុ​គីម បាន​បញ្ជាក់​ឲ្យដឹងថា ក្នុងការ ឡោមព័ទ្ឋ​ទៅ​លើ​លំនៅឋានរ​បស់ជនស​ង្ស័​យរបស់​កម្លាំង​សមត្ថកិច្ច សមត្ថកិច្ច​ក៏​បាន​ឆែក ឆេរ​រកឃោះញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកក ចំនួន​១០​កញ្ចប់​តូច​ធំ ដែល​ជន​នេះ​លាក់​នៅ ក្នុងផ្ទះ​ទុក​សំរាប់​ជួញដូរ និង​ប្រើប្រាស់​។​

​លោក​ថា ជនសង្ស័យ​ទាំង​ពីរ​រួម​ទាំង​គ្រឿងញៀន​ដែល​បាន​បង្ក្រាប ត្រូវ​កម្លាំង​នគរ បាល​ស្រុក​ចាត់​បញ្ជូន​មក​ស្នងកា​រដ្ឋា​ន​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​១ សីហា ដើម្បី​ចាត់ការ​បន្ត​៕
​ដោយ​: កិះ ខន​

 

 

IMG-20160802-WA0003 IMG-20160802-WA0004 IMG-20160802-WA0001

Filed in: គ្រឿងញៀន