សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ស៊ុំ សុជាតិ ស្នងការ រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ជលផល​ប្តឹង​រឿង​កាប់​រុករាន​ទន្ទ្រាន​ឈូសឆាយ​និង​យក ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​តែ​តុល​ការ​ទុកចោល​?!

​លោក ស៊ុំ សុជាតិ ស្នងការ រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ជលផល​ប្តឹង​រឿង​កាប់​រុករាន​ទន្ទ្រាន​ឈូសឆាយ​និង​យក ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​តែ​តុល​ការ​ទុកចោល​?!

ខេត្ត​កំពង់ឆ្នាំង​៖ លោក​ស៊ុំ សុជាតិ​ស្នងការរង​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​ដែល​ពី មុន​នេះ​ជា​គូរ​ប្រជែង​ជាមួយ​លោក ខូវ លី រត់ការ​យក​តំណែង​ស្នងការ​ខេត្ត​កំពង់ឆ្នាំង​ជំនួស​លោក​ឡុច វណ្ណា​រា​តែ​រា​ជ័យ​នោះ ពេលនេះ ត្រូវបាន​មន្ត្រី​ជលផល​ប្តឹង​ជាមួយនឹង​កូន ចៅ​ម្នាក់ទៀត​ឈ្មោះ ម៉ូត សម្បត្តិ ពី​បទ​កាប់​រុករាន ទន្ទ្រាន ឈូស ឆាយ រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ដី​ដែន​នេសាទ​សាធារណ​:​របស់​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រ ណូក ស្រុក​កំពង់លែង ជាប់​នឹង​ព្រំប្រទល់​ខេត្ត​កំពង់ធំ មក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។

​លោក​ស៊ុំ សុជាតិ វិញ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា កោះ ហៅ​មក​សាកសួរ កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩ គឺ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ម្លេះ​។​
​ក្រោយពី​សាកសួរ​អ្នកពាក់ព័ន្ធ​ចប់សព្វគ្រប់​ទៅតាម​និតិ​វិធី​ហើយ​នោះ លោក​ព្រះរាជអាជ្ញា បាន​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​ទៅកាន់​ចៅក្រម​សើ​ប​សួរ​ដើម្បី​បន្ត​និតិ​វិធី​តែ​មកដល់​ពេលនេះ​នៅ​ស្ងាត់​នៅឡើយ​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង ដែល​សុំ​មិន​បញ្ច​ញ​ឈ្មោះ​បាន​លើកឡើង​ថា បច្ចុប្បន្ន​លោក ស៊ុំ សុជាតិ ដែល​ជា​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​កំពុង​កាន់កាប់​ដី​នៅ​តំបន់​លិច​ទឹក ក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រណូក មាន​ចំនួន​ដល់​ទៅ​ជិត​១០០០ ហិកតា ក្នុង​នោះ​ដី​មួយចំនួន លោក​ស៊ុំ សុជាតិ​ទិញ​ពី​មន្ត្រី​សាលាស្រុក​កំពង់​លែង ពី​មន្ត្រី​នគរបាល មន្ត្រី​អាវុធហត្ថ មន្ត្រី​យោធា ដែល​គេ​អង្កន់​ចែកគ្នា កាលពីពេល​កន្លង​ទៅ និង​មាន​ផ្ទៃ​ដី​មួយ​ចំនួន​ទៀត ត្រូវបាន​លោក ស៊ុំ សុជាតិ ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​បន្ថែម​តែម្តង​។​

​គួរ​រំលឹក​ផងដែរ​ថា ដី​នៅ​ចំណុច​ខាងលើ កាល​ពី​អ​ឡុង​ឆ្នាំ​២០០៨ :២០១០​ជំនាន់​លោក​ប៉ា ហមផាន​នៅ​កាន់តំណែង​ជា​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង នៅឡើយ កាលនោះ ខ្មោច​លោក​ឌុល គឹ​មឌឹត​អតីត​មេឃុំ​ច្រ​ណូ​ក​ចាស់​បាន​ឃុបឃិត​ជាមួយ​លោក​មាន អ៊ាន​លី​អតីត​អភិបាលស្រុក​កំពង់​លែង​បាន​លក់​ដី​នៅ​ចំណុច​តំបន់​គោក​ព្រះ​ប្រសាទ​បាក់ និង​ម៉ៅ​ព​កករ​ចំនួន​៧០០០​ហិច​តា​អោយទៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ខូវ ប៊ុន​ឆាយ​ក្នុងតម្លៃ​៣៥០​ដុល្លា​ក្នុង​១​ហិច​តា ក្រោយមក​ដោយ​ដោយសារ​ការ​បែងចែក​ទឹក​លុយ​មិន​ស្មើ​គ្នា​ក៏​បាន​បែកធ្លាយ​ព័ត៌មាន​ដឹង​ដល់​អ្នកការ​សែ​ត ហើយក៏​បាន​ចុះផ្សាយ​ព័ត៌មាន​ដឹង​ដល់​ឯកឧត្តម​បណ្ឌឹត​អ៊ុក រ៉ាប៊ុន​រដ្ឋ​កាល​ឯកឧត្តម​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។​

​ឯកឧត្តម​ក៏បាន​ចាត់​កម្លាំង​អធិការកិច្ច​ចុះ​មក​ពិនិត្យ​ក៏​បាន​ឃើញ​ពិតជា​មាន​ករណី​លក់​ដី​ដែន​នេសាទ​សាធារណ​:​របស់​រដ្ឋ​មែន ដែល​ដី​នោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​កំពុង​កាន់កាប់​អាស្រ័យ​ផល​ជាលក្ខណ​:​គ្រួសារ​ជា​រៀងរាល់ឆ្នាំ ទើប​ឯកឧត្តម​លើកយក​រឿង​លោក​ឌុល​គឹម ឌឹ​តល​ក់​ដី​ចំនួន​៧០០០​ហិច​តា​ដែល​ជា​ដី​ព្រៃ​លិច​ទឹក​លក់​ទៅអោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ខូវ ប៊ុន​ឆាយ​នេះ​ទៅ​ប្រជុំ​ពិភាក្សា​នៅ​ក្នុង​ជួរ​គណ​:​វិវាទ​ដីធ្លី​ថ្នាក់ជាតិ និង​គណ​:​កម្មា​ការគ្រប់គ្រង​អច្ចល​ន​:​ទ្រព្យ​ថ្នាក់ជាតិ ទើ​គណ​:​កម្មា​ការ​ថ្នាក់ជាតិក៏​សម្រេច​ដក​យក​ដី​ចំណុច​ខាងលើ​យកមក​ដាក់​ជា​ដី​ដែន​នេសាទ​សាធារណ​:​របស់​រដ្ឋ​វិញ​និង​អោយ​ប្រជាពលរដ្ឋ​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​ដែល​ខ្លួន​ធ្លាប់​កាន់​កាន់កាប់​ជា​ធម្មតា​ប៉ុន្តែ​ហាន​កាប់​រាន​បន្ត​។​

​ក្រោយ​ពី​រដ្ឋ​ដក​យក​ដី​ពី​ក្រុមហ៊ុន ចិន​ខាងលើ​រួច​មក​គេ​ឃើញ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​យក​ដី​ដែល​រដ្ឋ​ដក​ពី​ក្រុមហ៊ុន​នោះ​ទៅ​អង្កន់​ចែកគ្នា​មាន​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​និង​មន្ត្រី​សាលា​ស្រុក​មួយ​ចំនួន​រួម​ទាំង​អាជ្ញាធរខេត្ត​ផង​ដែរ​កាលពី​ជំនាន់​លោក​ចេង ញ៉ាន់​កាន់តំណែង​ជា​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ថា​៖ លោក ស៊ុំ សុជាតិ​បាន​ទិញ​ដី​ពី​ក្រុម​កងកម្លាំង​ទាំ​៣​ប្រភេទ​នោះ​ផង​និង​កាប់​រានទន្ទ្រាន​ឈូសឆាយ​រំលោភ​បន្ថែម​ផង​មិនមែន​ទិញ​ដី​ពី​កម្លាំង​ផ្ដាច់ខ្លួន​ខ្មែរក្រហម​ដូច​លោក​ស៊ុំ សុជាតិ​លើកឡើង​នោះទេ​។​ចំណែក​ដី​របស់​កម្លាំង​ផ្ដាច់ខ្លួន​ប្រមាណ​៦០០​ហិច​តា​នោះ​គឺ​គេ​លក់​ទៅអោយ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ កែវ ស្រ៊ន​នៅ​ស្រុក​កំពង់លែង​ឯ​នោះ​ទេ​មិនមែន​លក់​អោយ​លោក​ស៊ុំ សុជាតិ​ទេ​។​
​ប្រភព​បាន​អោយដឹងទៀតថា លោក​ស៊ុំ សុជាតិ​បាន​ធ្វើ​រោង បញ្ជូន​គ្រឿងចក្រ និង​ដាក់​កូនចៅ​ឈ្មោះ ម៉ូត សម្បត្តិ ឲ្យទៅ​ឈរជើង​ប្រចាំកា​រមើល​ខុស​ត្រូវ និង​រៀបចំ​ដី​នៅក្នុង​តំបន់​នេះ ប៉ុន្តែ​នៅពេល​មាន​មន្ត្រី​ជលផល​ចុះ​ទៅ​ឃាត់​និង​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​ខេត្ត ទើប​ផ្អាក​សកម្មភាព​។​

​បច្ចុប្បន្ននេះ លោក ស៊ុ សុជាតិ បាន​ប្រើ​រូបភាព​កាត់​ដី​នោះ​ជា កង់ៗ​ជួល​ទៅ​ឲ្យ​មនុស្ស​ជាច្រើន​នាក់ ដើម្បី​ធ្វើ​ស្រែ​បំភាន់​ភ្នែក​កុំឲ្យ​គេ​មើលឃើញថា​”​លោក​មាន​ដី​ច្រើន​”​។​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​នេះ​អ្នកយកព័ត៌មាន​យើង​បាន​សម្ភាសន៍​សួរ​លោក​ស៊ុំ សុជាតិ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១២ ខែ​មិថុនា​ឆ្នាំ​២០១៩ លោក​ថា​លោក​មាន​អ្នកនាំពាក្យ​បើ​ចង់​ដឹង​អោយ​ទៅ​សួរ​អ្នកនាំពាក្យ​របស់​លោក​ទៅ ។​

​ចំណែក​លោក អៀរ ប៊ុនធឿន ស្នងកា​រង​នៃ​ស្នងការដ្ឋាន​គ​បាល​ខេត្ត​កំពង់ឆ្នាំង​និង​ជា​អ្នកនាំពាក្យ​ស្នងកា​នគ​បាល​ខេត្ត​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​អោយដឹងថា​នេះ​ជា​រឿង​បុគ្គល មិនមែន​រឿង​អង្គភាព​ទេ ដូចនេះ​មិនមាន​ជាប់​ពាក់ព័ន្ធ​អី​ជាមួយនឹង​អ្នកនាំពាក្យ​នោះទេ​។​

​ចំពោះ​ការចោទប្រកាន់​ពី​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ទៅលើ​លោក​ស៊ុំ សុជាតិ​នេះ​សារព័ត៌មាន យើង មិនអាច​សុំ​ការបកស្រាយ​ឬ​អត្ថាធិបាល​ណាមួយ​ពី លោក​ស៊ុំ សុជាតិ បាន​នៅឡើយ​ទេ ខណៈ​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង កំពុងតែ​ចាំ​មើល​ថា តើ​ឯកឧត្តម​អគ្គស្នងការ​នគ​បាល​ជាតិ​និង​អង្គភាព​ប្រឆាំង​អំពើពុរលួយឬ​ស្ថាប័ន​តុលាការ​នឹង​មាន​ចំណាត់ការ​បែប ណា​ចំពោះ​ករណីនេះ​?៕

Filed in: ព័ត៌មានជាតិ