សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អង្គការ​គណបក្ស​អាស៊ី​ព្រួយ​រឿង​បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ជាង​ខ្មែរ​!?

​អង្គការ​គណបក្ស​អាស៊ី​ព្រួយ​រឿង​បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ជាង​ខ្មែរ​!?

​កម្ពុជា​៖ អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​បាន​សម្តែង​ការព្រួយបារម្ភ​រឿង​EBA​របស​សហគមន៍​អឺរ៉ុប​ដោយ​បាន​រំលឹក​ពី​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន​កាលពី​ខែ​មេសា​ឆ្នាំ​២០១៩ ដែល​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុប ផ្តល់​យុត្តិធម៌​ចំពោះ​កម្ពុជា ពាក់ព័ន្ធ​ទៅនឹង​ក្រប​ខណ្ឌ រាល់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ (EBA)​។

​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​នៃ​ក្រុមការងារ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ CDI ដែល​បាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​CDI បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​សូម​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​មាន​ទស្សនៈ​ទន់ភ្លន់​ជាង​នេះ​ចំពោះ​កម្ពុជា ដោយ​ធ្វើ​ការគិតគូរ​ទៅ​ដល់​ជីវភាព​ប្រជាជន​រាប់លាន​នាក់ ដែល​ពឹងពាក់​ទៅលើ​ឧស្សាហកម្ម​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។​

​ការដក EBA ពី​កម្ពុជា នឹង​មិន​ត្រឹមតែ​ធ្វើឲ្យ​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ទៅដល់​ជីវភាព​ប្រជាជន​ប្រមាណ​ជិត ៣​លាន​នាក់ វា​ថែមទាំង​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដ​ល់លទ្ធិប្រជាធិបតេ​យ្យ ដែល​សហគមន៍​អន្តជាតិ​បាន​ធ្វើ​ការវិនិយោគ​អស់​ជាច្រើន ចាប់តាំងពី​ឆ្នាំ​១៩៩៣ នៅពេល​ដែល​កម្ពុជា​បាន​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​»​។​

​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ សហភាព​អឺរ៉ុប​បាន​ប្រកាស​អំពី​ការចាប់ផ្តើម​ដំណើរការ​នីតិវិធី ដែល​អាច​នាំឱ្យ​មាន​ការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ ប្រព័ន្ធ EBA អាច​នឹង​លុបចោល ប្រសិនបើ​រក​ឃើញថា​ប្រទេស​ទទួលផល​នេះ មិន​គោរព​សិទិ្ធមនុស្ស និង​សិទ្ធិ​ការងារ​សំខាន់ៗ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​គណៈកម្មការ​អឺរ៉ុប ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​ការសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺ​ត្រូវ​ប្រើ​រយៈពេល​ចំនួន​១៨​ខែ គិត​ចាប់ពី​ថ្ងៃ​ចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូត​ដល់​ការ​ចូល​ជា​ធរមាន​។ ពោល​ទំនិញ​របស់​កម្ពុជា​នៅតែ​បន្ត នាំ​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធ​រយៈពេល​ជាង ១​ឆ្នាំ​ទៀត មុន​នឹង​មាន​ការសម្រេច​ជា​ថ្មី​។​
​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ការសម្រេចចិត្ត​អឺរ៉ុប​នេះ ជា​រឿង​ភាព​អយុត្តិធម៌​បំផុត​។

​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ព្រមទាំង​ដាក់​ចេញ​នូវ​យន្តការ​ផ្សេងៗ​ទៀត ដើម្បី​ឆ្លើយតប​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផងដែរ​។​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​សម្តេច​តេជោ​ហ៊ុន​សែន​ធ្លាប់បាន​ប្រកាស​ថា​កម្ពុជា​បើទោះជា​អត់​មាន​EBA​ក៏​មិន​ស្លាប់​ដែរ​?!​។​

​ទោះជា​យ៉ាងណា​កាលពីដើម​ខែ​មិថុនា​កន្ល​ង​ទៅនេះ តំណាង​សហភាព​អឺរ៉ុប ក្នុង​ជំនួប​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជា​-​អឺរ៉ុប បាន​អះអាង​ថា នឹង​ប្តេជ្ញា​បន្ត​ធ្វើ​ការងារ​មិន​ឱ្យ​កម្ពុជា បាត់បង់ EBA នោះឡើយ​។​

Filed in: ព័ត៌មានជាតិ