សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រកឃើញ​ទីតាំង​ផលិត​ម្សៅ​លាប​ខុសច្បាប់​នៅ​សង្កាត់​ស្ទឹងមានជ័យ​

រកឃើញ​ទីតាំង​ផលិត​ម្សៅ​លាប​ខុសច្បាប់​នៅ​សង្កាត់​ស្ទឹងមានជ័យ​

ភ្នំពេញ​ ៖ ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា នេះ ចុះបង្ក្រាប​ទីតាំង​ក្រុមហ៊ុន ហុង ថន ខ​ស​បេធី​ក ឯ ក ស្ថិតនៅ​ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ដែល​ផលិត​និង​លក់​គ្រឿងសំអាង គ្មាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល ។

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោឡុ​ង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក​វរសេនីយ៍ ឯក ម៉ាត់ យូ​សុះ នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា លោក ឱសថ​ការី សោម សំណាង និង​លោក​វរសេនីយ៍ទោ មិញ ចន្ថា ។​

​សមត្តកិច្ច​បាន​ដកហូត​បាន​គ្រឿង​ស​ម្អាង ២៥ មុខ ស្មើ​និង​ជាង ១២ តោន និង​នាំ​ខ្លួន​ស្ត្រី ២ នាក់ ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​សាកសួរ​បន្ត ដោយឡែក ទីតាំង​ខាងលើ​រួម​និង​វត្ថុតាង​គ្រឿងសម្អាង​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃ្លុំបេ​ទុក​នៅ​ក្នុង​ក្រុមហ៊ុន ដើម្បី​រង់ចាំ​ចំណាត់ការ​ពី​តុលាការ​បន្តទៀត ។​លោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ និង​កម្លាំង​ចម្រុះ​បាន​សម្រេច​ធ្វើ​ការបិទទ្វារ ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​២០ ខែ​មិថុនា​នេះ​។​

Filed in: ព័ត៌មានជាតិ