សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​ព័ត៌មាន​ថៅកែ​កាស៊ីណូ​លុច្ស​សារី​មិនមែន​ខ្មែរ​នៅ​ភូមិ​ទួល​ច្រេស​ស្រុក​រំដួល​នោះទេ​!

​បែកធ្លាយ​ព័ត៌មាន​ថៅកែ​កាស៊ីណូ​លុច្ស​សារី​មិនមែន​ខ្មែរ​នៅ​ភូមិ​ទួល​ច្រេស​ស្រុក​រំដួល​នោះទេ​!

ភ្នំពេញ​៖ ថៅកែ​ក្លឹប​កម្សាន្ត «​លុច្ស​សារី​» ត្រូវបាន​នគរបាលរ​ក​ឃើញ​និង​ចាប់​បញ្ជូន​ទៅកាន់​តុលាការក្រុង​ភ្នំពេញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅ​ក្លឹប (​លុច្ស​សារី​) ក្រោយ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ម្សិលមិញ​តាម​ដី​ការបង្គាប់​របស់ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ឈ្មោះ ហួន ទួច អាយុ​៤០ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ទួល​ច្រេស ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា នៅ​ទីប្រជុំជន​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​បុ​ន្តែ​បន្ទាប់​ពី​ការចាប់ខ្លួ​នេះ​វា​លេច​នូវព​តិមាន​ថា​បង្ហាញ​ថា​ថៅកែ​កាស៊ីណូ​លុច្ស​សារី​មិនមែន​ជា​មនុស្ស​ខ្មែរ​សុទ្ធ​ខ្មៅ​សាច់​អត់​ហុងស៊ុយ​ចឹង​ទេ​?​។​ព្រោះ​បើ​ផ្អែក​តាម​នេះ​ជា​រូបភាព​អ្នក​កាត់​ខ្សែបូណ៌​ក្រហម​បើក​សម្ពោធ Luxurious Club នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ១៩ តុលា ២០១៨ បង្ហាញ​ថា​បុគ្គល​ថៅកែ​កាស៊ីណូ​លុច្ស​សារីជា​ជនជាតិ​យួន មក​ពី​ហាណូយ ឈ្មោះ​ង្វៀន​ថាញ់​ទឺ​(Nguyen Than Tu )​មាន​ទំនាក់ទំនង​ជាមួយ ឧកញ៉ា​ក្មេងៗ នៅ​ស្រុក​ខ្មែរ​អ្នកមាន​លុយ រកស៊ី​បើក​ក្លឹប​ដូចគ្នា និង​មាន​អំណាច នៅ​ភ្នំពេញ ។​

​បើ​បុរស​ឈ្មោះ Nguyen Than Tu នេះ​មិនមែន​ជា​ម្ចាស់​ក្លឹប Luxurious Club តើ​ជា​អ្នកណា ?​ព្រោះ​ជន​ឈ្មោះ​ហួន ទួច អាយុ​៤០ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ទួល​ច្រេស ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្ត​ស្វាយរៀង​មិន​មាន​មុខ​ក្នុង​ថ្ងៃ​សម្ពោធ​កាស៊ីណូ​នោះទេ​?​។​

​ក្រោយ​ពី​បែកធ្លាយ​ព​តិមាន​នេះ​មក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ចេញ​ការបកស្រាយ​ថា​៖“​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ឆ្លើយតប​ទៅ​នឹង​សារព័ត៌មាន​មួយ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ​ថា “ ចំណែក​បុរស​សម្បុរ​ខ្មៅ​ម្នាក់​ដែល​បាន​ចាប់ខ្លួន​មក​ពី​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ស្នាក់​នៅ​បន្ទប់​ជួល​នោះ​…..​បើ​ជា​ម្ចាស់​ក្លឹប ម្តេច​មិន​ឃើញ​ហំហែង​ឡើង​កាត់​ខ្សែបូ​ពណ៌​ក្រហម​” ?​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សូម​បញ្ជាក់​យ៉ាង​ច្បាស់​ជូន​មហាជន​អោយបាន​ជ្រាបថា :
១. បុរស​សម្បុរ​ខ្មៅ​ម្នាក់​ដែល​មានឈ្មោះ ហួន ទូច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​ចាប់ខ្លួន នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​អង្គរក្ស​នៅ​ក្លឹប​លុច្ស​សារី​។​
២. បុរស​ម្នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ដែល​មានឈ្មោះ ឡេង សុខ​គង់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ គឺជា​ប្រធាន​សន្តិសុខ​ប្រចាំ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​។​បើ​ចឹង​ថៅកែ​លុច្ស​សា​រីពិ​តដែល​សមត្តកិច្ច​ចុះបង្ក្រា​បចាប់​មនុស្សជាង​៤០០​នាក់​និង​រឹបអូស​គ្រឿងញៀន​បាន​នោះ​មិន​ទាន់​ចាប់បាន​ទេ​? ចាំ​មើល​លោក ស ថេត គិត​ម៉េច​វិញ​?៕

Filed in: ព័ត៌មានជាតិ