សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ក្រាប់​កាស៊ីណូ​ឡាក់​គី​ដែល​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ផង​សេព​គ្រឿងញៀន​ផង​តែ​អត់​ចាប់​ម្ចាស់​ទីតាំង​!?

​បង្ក្រាប់​កាស៊ីណូ​ឡាក់​គី​ដែល​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ផង​សេព​គ្រឿងញៀន​ផង​តែ​អត់​ចាប់​ម្ចាស់​ទីតាំង​!?

​បន្ទាយមានជ័យ ៖ មនុស្ស​ចំនួន​១៥៥​នាក់​ភាគច្រើន​ខ្មែរ (​ក្នុងនោះ​ស្រី​២​នាក់​) និង​រឹបអូស​បាន​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សាខា​កាស៊ីណូ​ឡាក់​គី​វីន ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែត កាលពី​រសៀល​ថ្ងៃ​ទី​១៨​មិថុនា​ឆ្នាំ​២០១៩​តែ​ម្ចាស់​ទីតាំង​មិន​ត្រូវបាន​ចាប់ខ្លួន​នោះ​ទេ​?​។

​លោក​វរៈសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​ថា ប្រតិបត្តិការ​បង្ក្រាប​កាស៊ីណូ​យីហោ​ឡាក់​គី ក្នុង​ក្រុង​ប៉ោយ​ប៉ែត គឺ​ចាប់ផ្តើម​ពី​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា រហូតដល់​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​នៅក្នុង​បរិវេណ​កាស៊ីណូ​ឡាក់​គី​សរុប​ចំនួន​១៥៥​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់​ព្រម​រឹបអូស​វត្ថុតាង​មាន​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនប្រភេទ​គ្រាប់ ហៅ​យ៉ាម៉ា​និង​ម្ស៉ៅ​ពណ៌​ស​ផ្លា​ហៅ​ខេ​ទឹកកក និង​ថ្នាំ​ទឹកជា​ប្រភេទ​ថ្នាំ​ក្រវី ព្រមទាំង​វត្ថុតាង​ជាច្រើន​ទៀត​។ វត្ថុតាង​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទាំង​កណ្តាលយប់​។​

​សមត្តកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់​ចំនួន​១៥៥​នាក់ គឺ​មាន​សន្តិសុខ​កាស៊ីណូ មេការ​កាស៊ីណូ និង​បុគ្គ​លឹក​កាស៊ីណូ និង​ជនល្មើស​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន បច្ចុប្បន្ន​កំពុង​ត្រូវ​ធ្វើ​ការសាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា​៖​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​ដម​បូ​ង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​នៅនឹងកន្លែង​បាន​ចំនួន​៣០​នាក់​និង​ម្នាក់​ជា​អ្នក​ចែកចាយ​ឈ្មោះ សុខ សៀង​ធី​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​មួយចំនួន​៥៤​គ្រាប់​ក្រហម​ម្ស៉ៅ​ស​៥​ថង់​តូច ទូ​ស្លុត​ម៉ា​សុីន​ចំនួន​១៤​គ្រឿង និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៨​គ្រឿង​។​

​ប្រភព​បាន​អោយដឹងថា​ទីតាំង​ជួញដូរ​និង​សេព​ថ្នាំញៀន​ដែល​រង​ការបង្ក្រាប​ដោយ​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​នោះ គឺ​ទទួលបាន​អាជ្ញា​បណ្ណ័​អាជីវកម្ម​ពី​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​ឡា​គី (​ឈ្មោះ​ភួន ភេ​ង​)​។​យ៉ាងណា​នា​រសៀល​ម្សិលមិញ​នេះ សារព័ត៌មាន​យើង​មិន​ទាន់​រក​ប្រភព​អោយ​ភួន ភេ​ង បញ្ជាក់បាន​នៅឡើយ​ទេ ជុំវិញ​ករណី​ផ្តល់​អាជ្ញា​បណ្ណ័​អោយ​ទៅ​ត​តីជនប្រើប្រាស់​នោះ ? ។​

​មន្ត្រី​ប៉ូលិស​ថា​៖ ហេតុការណ៍​បង្ក្រាប​ក្នុង​កាស៊ីណូ​ឡា​គី​វីន​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​អ្នកជួញដូរ​បាន​តែ​ម្នាក់​ទេ ដោយឡែក​មនុស្ស​ផ្សេង​ដែល​ឃាត់ខ្លួន​ជាក់ស្តែង​គឺជា​អ្នក​សេព ។ មាន​ការកត់សម្គាល់​ថា​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ប៉ោយប៉ែ​ត​មាន​ការ​ឆ្មក់​ចូល​បង្ក្រាប​តាម​បន​បារ​ខារ៉ាអូខេ​និង​កាស៊ីណូ​ដែល​ល្មើសច្បាប់​ដឹង​តាំងពី​កាល​រាប់​តាំង​ពី​ជួញ​គ្រឿងញៀន​និង​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ល្បែង​ដោយ​ខុសច្បាប់​ដែល​គេ​ឆ្ងល់​ថា​តើ​សមត្តកិច្ច​នៅទីនោះ​ទីងមោ់ង​ទេឬបានជា​មិនដឹង​?​ព្រោះ​ឮ​ថា​នៅ​ទីនោះ​មាន​មន្ត្រី​ប៉េអឹម​បន្ទាយមានជ័យ​ម្នាក់​ឈ្មោះ​បូរិន​ជា​អ្នកមើលការខុសត្រុវ​?​។​

​ទោះជា​យ៉ាងណា​ការបង្ក្រាប​បាន​ធ្វើឡើង​ក្រោយពេល​បទបញ្ជារ​របស់ សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល បាន​ថ្លែង​កាល​ពី​ថ្មីៗ​នេះ​ថា​សមត្ថកិច្ច​ត្រូវតែ​បោសសំអាត​ថ្នាំញៀន​អោយអស់​ពី​ក្លិប​កម្សាន្ត ខារ៉ាអូខេ និង​កាស៊ីណូ​ជាដើម ៕

Filed in: ព័ត៌មានជាតិ